នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ ដំណាង សហភាព សហហជីព សហព័ន្ធសហជីព សមាគមដែលធ្វើការងារនៅក្នុងវិស័យការងារ វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ផលិតផលធ្វើដំណើរ វិស័យសំណង់ សេវាកម្ម សណ្ឋាគារ ចំណីអាហារ កសិករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ មន្ត្រីរាជការស៊ីវិល បណ្តាញយុវជន និសិ្សត បានប្រមូលជួបជុំគ្នា ស្ថិតនៅខាងមុខ រដ្ឋសភា ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ ខួបលើកទី ១៣៧ ក្រោមប្រធានបទ “ធានាសិទ្ធិការងារ និងសិទ្ធិពលរដ្ឋ” មានអ្នកចូលរួមប្រមាណ ៥០០នាក់ ដែលមកពីស្ថាប័នរួមមាន៖ សហភាពផ្ទះសាមគ្គី(SH) សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា(FTUWKC) សហព័ន្ធសហជីពចលនាកម្មករ(CUMW) សហព័ន្ធសហជីពឯករាជ្យ(INTUFE) សហព័ន្ធសហជីពកម្ពុជា(CATU) សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា(CTWUF) សមាគមកម្មករធ្វើការតាមផ្ទះ(ADW) សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) សមាគមបណ្តាញយុវនកម្ពុជា(CYN) សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា(CICA)សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA) សហព័ន្ធសហជីពសេរីឯករាជ្យ(FUFI) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(CENTRAL) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(COMFREL) សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) អង្គការសមាគមធាងត្នោត(STT) អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP) សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ(LICACHO) និងអង្គការក្លាហាន(Klahaan) ដើម្បីស្នើឲ្យ រដ្ឋសភា ដោះស្រាយនូវកង្វល់របស់កម្មករនិយោជិត។ បន្ទាប់ពីដាក់ញត្តិរួច កម្មករនិយោជិតបាននាំគ្នាដើរជាក្បួនមកកាន់ រូបសំណាក់ វីរ:កម្មករ លោកជា វិជ្ជា ដើម្បីធ្វើការរំលឹកដល់បុព្វហេតុ និងការលះបង់របស់លោកក្នុងការទាមទារសិទ្ធិជូនកម្មករ ៕