ថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក) សូមសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង និងសូមធ្វើការថ្កោលទោស ចំពោះជនទាំងឡាយដែលបានប្រព្រឹត្តអំពើហិង្សា ជាពិសេសទៅលើសកម្មជននយោបាយទាំងនាពេលកន្លងមក និងនាពេលថ្មីៗនេះ ។
សមាគមអាដហុកបានកត់សម្គាល់ឃើញថា ក្នុងរយៈពេលប្រមាណជា៣ខែ នៅដើមឆ្នាំ២០២៣ នេះ មានសកម្មជនគណបក្សនយោបាយ ជាពិសេសសកម្មជនគណបក្សភ្លើងទៀនចំនួន ១០នាក់ បានរងការវាយប្រហារដោយក្រុមជនមិនស្គាល់មុខ បណ្តាលឲ្យរងរបួសស្រាល ធ្ងន់ មានខ្លះរហូតដល់ពិការភាព និងស្លាប់ម្នាក់ កាលពីឆ្នាំ២០២២ ។ ទម្រង់នៃអំពើហិង្សាស្ថិតនៅក្នុងរូបភាពដូចជា ៖ ការជិះម៉ូតូតាមវាយពីក្រោយ ការស្ទាក់វាយនឹងដំបង ការកាប់នឹងកាំបិត ការគប់ និងវាយនឹងដុំថ្ម ការវាយទាត់ធាក់ ការធាក់ផ្តួលម៉ូតូ និងបើករថយន្តបុកជាដើម ។ ក្នុ្ងងរយៈពេលពី៣ឆ្នាំចុងក្រោយនេះ មានសកម្មជនគណបក្សនយោបាយចំនួនជាង៤០នាក់ហើយ បានរងការវាយប្រហារ ដោយអំពើហិង្សាពីក្រុមជនមិនស្គាល់មុខ ដែលស្ថិតនៅក្នុងរូបភាពប្រហាក់ប្រហែលគ្នានេះ ។
ជាងនេះទៅទៀត អ្វីដែលធ្វើឲ្យសមាគមអាដហុក កាន់តែមានការព្រួយបារម្ភបន្ថែមទៀតនោះ បន្ទាប់ពីអំពើហិង្សាបានកើតឡើង យើងហាក់មិនទាន់ឃើញសមត្ថកិច្ចមានចំណាត់ការ ឬចាត់វិធានការចាប់ជនដៃដល់ ឬជនប្រព្រឹត្តបទល្មើសណាមកផ្តន្ទាទោស តាមច្បាប់នៅឡើយទេ ហើយដែលបញ្ហានេះ អាចនឹងបង្កឲ្យមានអំពើនិទណ្ឌភាព ដែលប៉ះពាល់ដល់ការបំពានលើរូងរាងកាយ និងសិទ្ធិមានសន្តិសុខផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងក្រមព្រហ្មទណ្ឌ ជាធរមានផងដែរ ។ មិនតែប៉ុណ្ណោះ ក៏អាចបង្កឲ្យសកម្មជន និងអ្នកគាំទ្រគណបក្សនយោបាយខ្លះ មានការព្រួយបារម្ភ និងមានការភ័យខ្លាច ក្នុងការធ្វើសកម្មភាពនយោបាយស្របតាមច្បាប់ជាតិ និងអន្តរជាតិ ហើយដែលអាចជះឥទ្ធិពលមិនល្អដល់បរិយាកាសនយោបាយ មុនការបោះឆ្នោតជាតិ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ ។
ដើម្បីធានាបាននូវបរិយាកាសនយោបាយល្អដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គ្រប់និន្នាការ រស់នៅដោយគ្មានការភ័យខ្លាច មានសេរីភាព មានសន្តិសុខផ្ទាល់ខ្លួនពេញលេញ និងទទួលបាននូវសិទ្ធិរស់រានមានជីវិត ស្របតាមរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា សមាគមអាដហុកស្នើដោយទទូចដល់អាជ្ញាធររដ្ឋ ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់ការប្រព្រឹត្តអំពើហិង្សាទាំងនេះ ដោយចាប់ជនប្រព្រឹត្តល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីការពារកុំឲ្យអំពើហិង្សានេះកើតឡើងជាថ្មីបន្តទៀត ព្រមទាំងអាចជួយលុបបំបាត់អំពើនិទណ្ឌភាពនៅក្នុងសង្គមកម្ពុជាយើងផងដែរ ៕
ចំពោះព័ត៌មានបន្ថែមទំនាក់ទំនង ៖
លោក ស៊ឹង សែនករុណា អនុប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្ស ០៨៦ ៣២៤ ៦៦៦
ទាញយកសេចក្តីថ្លែងការណ៍ ថ្កោលទោសលើអំពើហិង្សាលើសកម្មជននយោបាយថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣