គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៧ និង៣០នាទីព្រឹក ស្ថិតនៅភូមិគោលពីរ ឃុំល្អក់ ស្រុកអូរជុំ សមាគមអាដហុក ខេត្តរតនគីរី បានរៀបចំបើកវគ្គផ្សព្វផ្សាយ ស្តីពី “ផលវិបាកនៃការរៀបការវ័យក្មេង” ។ វគ្គនេះដែរ មានអ្នកចូលរួម ៥៨នាក់ ក្នុងនោះស្ត្រី៣៨នាក់ មកពីភូមិឃុំខាងលើ ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋសហគមន៍ ជាពិសេសយុវវ័យ យល់ដឹងពីផលវិបាកនៃការឆាប់មានដៃគូរ ឬប្រឡូកក្នុងការរួមសង្វាស ជាពិសេសឆាប់រៀបការនៅវ័យក្មេងពេក ព្រមទាំងចូលរួមទប់ស្កាត់ និងកាត់បន្ថយ ហានិភ័យនានា ចំពោះយុវវ័យ ឬកុមារ និងផ្តល់ឱកាសឱ្យពួកគេចេះ និងងាក់មករៀបចំផែនការជីវិតមានផែនការផ្ទាល់ខ្លួន ផែនការកសាងគ្រួសារ និងផែនការគ្រួសារ មុនពេលសម្រេចចិត្តមានដៃគូរ ឬរៀបការ ៕