ប្រជាសហគមន៍រងគ្រោះដីធ្លីប្រមាណជាង ១០០នាក់ មកពី ៥ខេត្ត កាលពីនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះបានឡើងមកតាមដានញត្តិរបស់ពួកគាត់ ក្រោយពីបានដាក់នៅថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៣កន្លងទៅ។ រួមមានសហគមន៍មកពី៖ សហគមន៍៨៤៣ សហគមន៍១២៩ សគមន៍ព្រលាន សហគមន៍១៩៧ ខេត្តកោះកុង, សហគមន៍ចំនួន ៣ស្រុក គឺស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ, សហគមន៍ចំនួន៣ សហគមន៍រស្មីសាមគ្គី សហគមន៍ត្រពាំងជោរ សហគមន៍អមលាំង ខេត្តកំពង់ស្ពឺ, សហគមន៍មកពី ភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប, ឃុំកូនក្រៀល ស្រុកសំរោង ខេត្តឧត្តមានជ័យ។ គោលបំណងដើម្បីស្វែងរកដំណោះស្រាយពីបញ្ហាវិវាទដីធ្លីរបស់ពួកគាត់ ដែលអូសបន្លាយពេលជាយូរមកហើយ និងស្នើសុំពន្លឿនការដោះស្រាយទំនាស់ដីធ្លី។ កាលពីថ្ងៃនោះផងដែរប្រជាសហគមន៍បានមកដល់ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅម៉ោង៨នឹង៣០នាទី ដោយនៅរង់ចាំរហូតដល់ម៉ោង២និង២០នាទី ទើបមានតំណាងក្រសួងដែនដី ៣រូប ចេញមកប្រគល់ដីកាអម និងឯកសារបញ្ជូនរឿង ទៅមន្ទីរសុរយោដី និងតាមបណ្តារខេត្តនិមួយៗ ដើម្បីពន្លឿនដោះស្រាយជូនដល់ប្រជាពលរដ្ឋ ។
#សមាគមអាដហុក សង្កេតឃើញថា មានវត្តមានក្រុមអង្គការសង្គមស៊ីវិលអាដហុក លីកាដូ និងមានអាជ្ញាធរប្រមាណជាង ២០នាក់ តាមឃ្លាំមើល និងថតរូបជាប្រចាំផងដែរ៕