សមាគមអាដហុក ខេត្តកោះកុង បានចុះធ្វើការផ្សព្វផ្សាយកម្មវិធីស្រ្តីស្តីពីហិង្សាភេទ អំពើជួញដូរមនុស្ស និងចំណាកស្រុកដោយសុវត្ថិភាពដល់ប្រជាសហគមន៍

កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ សមាគមអាដហុក ខេត្តកោះកុង បានធ្វើការ​ផ្សព្​ផ្សាយ កម្មវិធី​ស្រ្តីស្តី​ពី​ហិង្សាភេទ អំពើ​ជួញ​ដូរ​មនុស្ស និងចំណាក​ស្រុក​ដោយ​សុវត្ថិភាព ស្ថិត​នៅ ភូមិ​នាពិសី ឃុំជីខ​ក្រោម, ភូមិដងពៃង និងភូមិបានទៀត ឃុំដងពែង ស្រុក​ស្រែអំបិល ខេត្ត​កោះ​កុង។ ដែល​មាន​ការ​ចូល​រួមពីប្រជា​សហគមន៍​សរុប ១៩០នាក់ ក្នុង​នោះ​មាន​ស្រ្តី ១៤៦នាក់។

ដើម្បីផ្តល់​ចំណេះ​ដឹងដល់​ប្រជា​ពល​រដ្ឋសហគមន៍ ឱ្យបាន​យល់ពី សិទ្ធិស្ត្រី អំពើហិង្សា​ក្នុងគ្រួសារ ការលែង​លះ សមភាព​យេនឌ័រ ការជួញ​ដូរមនុស្ស (ភេទ, កេងប្រវ័ញ្ច កំលាំងពលកម្ម) ល្បិចមេខ្យល់ ការធ្វើទេសន្តរប្រវេសន៍ឱ្យមានសុវត្ថិភាព ជម្រុញការយល់ដឹងក្នុងការស្វែងរកសេវាកម្មពី សមាគមនអាដហុក និងកិច្ចអន្តរាគមន៍ពីអាជ្ញាធរមានសម្ថកិច្ច ដើម្បីអាចជួយខ្លួន គ្រួសារ និងសហគមន៍ ព្រមទាំងធ្វើការផ្សព្វផ្សាយចំណេះដឹងបន្តទៅ បងប្អូនមិត្តភក្តិ នៅក្នុងសហគមន៍របស់ខ្លួន៕