ជាប្រជា​សហគមន៍​ចំនួន ២២នាក់ ខេត្តកំពង់​ធំ ចូលរួមវគ្គបណ្តុះ​បណ្តាល​រំលឹក​ស្តីពី “អ្នកការពារ​សិទ្ធិមនុស្ស”

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ សមាគមអាដហុក ខេត្តកំពង់ធំ បានរៀបចំវគ្គបណ្តុះ​បណ្តាល​រំលឹកស្តីពី “អ្នកការពារសិទ្ធិមនុស្ស” ដែលមានអ្នកចូលរួមជាប្រជាសហគមន៍ចំនួន ២២នាក់ ក្នុងនោះស្ត្រី ១៣នាក់។ ស្ថិតនៅការិយាល័យ សមាគមអាដហុក ភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ គោលបំណង ផ្តោតលើជំនាញតាមដាន ប្រមូលព័ត៌មាន និងកិច្ចអន្តរាគមន៍រកដំណោះស្រាយ ក្នុងករណីទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស ដីធ្លី និងចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមដែលបានជួបប្រទះ ក្នុងពេលឃ្លាំមើលករណីផ្សេងៗ នៅក្នុងតំបន់គោលដៅរបស់ពួកគេ៕