តុលា​ការកំពូល​បានប្រកាស​លើបណ្តឹង​សារទុក្ខ​សុំនៅ​ក្រៅឃុំ​របស់ កញ្ញា ឈឹម ស៊ីថរ ទុក​ជាអត់​បាន​ការ

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ វេលា​ម៉ោង៨ព្រឹក តុលា​ការ​កំពូល​បានប្រកាស​សាលដីការ​សុំនៅ​ក្រៅឃុំ​របស់ កញ្ញា ឈឹម ស៊ីថរ ដែលបាន​បើក​សវនា​ការ​កាល​ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ តុលាការ​កំពូលប្រកាស​ទុកជាអត់បានការ​បណ្តឹងសារ​ទុក្ខសុំនៅក្រៅឃុំរបស់មេធាវី ដោយមូលហេតុជនជាប់ចោទ មិនបានផ្ទេរសិទ្ធិឲ្យមេធាវី។ ថ្ងៃនេះផងដែរ មានអ្នកមកគាំទ្រប្រហែលជា ៣០នាក់ ក៏មានការចូលរួមឃ្លាំពីសមាគមអាដហុក អង្គការលីការដូរ ការង្គការសង់ត្រាល់ និងក្រុមស្លៀកពាក់ស៊ីវិលប្រមាណជា ១០នាក់បានថតរូបអ្នកគាំទ្រផងដែរ។

គួរបញ្ជាក់ថា កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរនៃក្រុម​ហ៊ុនណា​ហ្គាវើលដ៍ ត្រូវបាននគរបាលអន្តោប្រវេសន៍ ឃាត់ខ្លួនក្រោយពីត្រលប់ពីប្រទេសអូសស្រ្តាលីអស់រយៈពេល ១២ថ្ងៃ នៅការិយាល័យអន្តោប្រវេសន៍ និងបានបញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ដោយមូលហេតុ កញ្ញា បានល្មើសបម្រាមដែលតុលាការដាក់ស្ថិតក្រោមការត្រួតពិនិត្យ ហាមមិនឲ្យចាកចេញក្រៅពីព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែក្រោយពេលដោះលែង កាលពីខែមីនា ឆ្នាំ២០២២ ទាំងកញ្ញា ឈឹម ស៊ីថរ និងមេធាវីកញ្ញា មិនបានជូនដំណឹងពីការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនោះទេ ៕