គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា
កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការការពារនិង ទប់ស្តាត់ការរៀបការវ័យក្មេង” ស្ថិតនៅភូមិចំនួនពីរ គឺភូមិត្រាំកាច់ ឃុំក្រង់តេះ និងភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលមានអ្នកចូលរួមសរុបចំនួន ៤២នាក់ ក្នុងនោះមានស្ត្រី ៣៣នាក់។ គោលបំណង ដើម្បីទប់ស្តាត់ការរៀបការវ័យក្មេង និងបង្កើនការផ្លាស់ប្តូរអាកប្បិរិយាលើចំណេះដឹងពាក់ព័ន្ធការរៀបការវ័យក្មេង ហិង្សាផ្នែកយេនឌ័រ បញ្ហាសុខភាព ជំនួយផ្នែកច្បាប់ និងការបង្កើតបណ្តាញគាំទ្រដល់កុមារ យុវជន ដើម្បីទទួលស្គាល់ហានិភ័យនៃការរៀបការវ័យក្មេង។ លើសពីនេះទៀត ដើម្បីផ្តល់ចំណេះដឹង និងបំប៉នក្រុមពួកគាត់ឲ្យបានយល់ដឹងបន្ថែម ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់គ្រួសារ បងប្អូន មិត្តភក្តិ ក្នុងភូមិរបស់ពួកគាត់ឲ្យយល់ដឹងអំពី ផលប៉ះពាល់ក្នុងការរៀបការវ័យក្មេងនេះផងដែរ ៕