សេចក្ដីថ្លែងការណ៍រួម សារព័ត៌មាន និងក្រុមសង្គមស៊ីវិល សោកស្ដាយជាខ្លាំង ចំពោះការលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់វីអូឌី និងការបៀតបៀនផ្លូវភេទលើស្ត្រីអ្នករាយការណ៍ព័ត៌មានម្នាក់

រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣

យើងខ្ញុំ ជាស្ថាប័ន​សារព័ត៌មាន និងអង្គការសង្គមស៊ីវិល ដែលមានរាយនាម​ដូចខាងក្រោម សូមសម្ដែងការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះការសម្រេចរបស់សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​លុបចោល​អាជ្ញា-

ប័ណ្ណសារព័ត៌មានវីអូឌី ដែល​ជាសារព័ត៌មានឯក​រាជ្យចុងក្រោយមួយ​នៅក្នុងប្រទេស​កម្ពុជា ។ យើងខ្ញុំ ក៏សូមថ្កោលទោសផងដែរ ចំពោះការបៀត​បៀនផ្លូវភេទ និងការគំរាម​កំហែងថ្មីៗនេះ ទៅលើស្ត្រីអ្នកសារព័ត៌មានវីអូឌីម្នាក់ ។

ការបិទសារព័ត៌មានវីអូឌី និងការប្រើភាសាបៀតបៀនផ្លូវភេទទៅលើស្រ្តីអ្នកសារព័ត៌មានវីអូឌី បានធ្វើឱ្យបាត់បង់ទំនុកចិត្តទៅលើការអះអាងរបស់រាជរដ្ឋាភិបាលខ្លួនឯង​ពាក់ព័ន្ធនឹងការគោរពសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា និងហាក់ដូចជាកំពុងឆ្លុះបញ្ចាំងពីការខកខានក្នុងការគោរពច្បាប់ស្ដីពីរបបសារព័ត៌មាន ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ។ ការសម្រេចចិត្តលុបចោល​អាជ្ញាប័ណ្ណផ្សាយព័ត៌មាន​របស់វីអូឌី នៅមុនការបោះ-ឆ្នោតថ្នាក់ជាតិ​ឆ្នាំ២០២៣នេះ បង្ហាញពីរលកថ្មីមួយនៃមធ្យោបាយ​គំរាមកំហែងប្រឆាំង​នឹងសារព័ត៌មាន​ឯករាជ្យដែលកំពុងមានតិចស្រាប់ ដែលស្រដៀងគ្នាទៅនឹងការបិទកាសែតខេមបូឌា ដេលី ក្នុងឆ្នាំ២០១៧ និងការលក់កាសែតភ្នំពេញប៉ុស្ដិ៍ ក្នុងឆ្នាំ២០១៨ ។​

កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ វីអូឌី បានចេញផ្សាយអត្ថបទមួយជាភាសាខ្មែរ ដោយស្រង់យកសម្ដីអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្ដម ផៃ ស៊ីផាន ដែលបានលើកឡើងថា “វាមិនមែនជារឿងខុសឆ្គងទេ ការដែលឯកឧត្ដម ហ៊ុន ម៉ាណែត ដើរតួជំនួសឪពុក ក្នុងការផ្ដល់ជំនួយឱ្យប្រទេសតួគី” ។ ក្រោយមក ឯកឧត្ដម

ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើបណ្ដាញសង្គមដោយបានបដិសេធថា មិនបានដើរតួនាទីនេះទេ ព្រមទាំងបានសូមឱ្យមានការកែតម្រូវជាបន្ទាន់ ក៏ដូចជាសូមឱ្យវីអូឌី ផ្ដល់ភស្ដុតាងពីការចុះហត្ថលេខារបស់ឯកឧត្ដម នៅលើឯកសារផ្ដល់ជំនួយនោះ ។

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែនបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក ដោយទាមទារឱ្យវីអូឌី ធ្វើការសុំទោសជាសាធារណៈ ចំពោះរាជរដ្ឋាភិបាល និងកូនរបស់សម្ដេច ក្នុងរយៈពេល ៧២ម៉ោង ពុំនោះទេ សម្ដេចលើកឡើងថា សម្ដេចនឹងបញ្ជាឱ្យក្រសួងព័ត៌មាន លុបចោលអាជ្ញាប័ណ្ណផ្សាយព័ត៌មានរបស់វីអូឌី ។ នៅថ្ងៃទី១២ ខែកុម្ភៈ សម្ដេច ហ៊ុន សែន បានបង្ហោះសារមួយទៀតនៅលើហ្វេសប៊ុក ដោយកំណត់ឱសានវាទត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ។

ការកំណត់ឱសានវាទរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញពីការគំរាមកំហែងធ្ងន់ធ្ងរ ដល់

ស្ថាប័ន និងអ្នកសារព័ត៌មានឯករាជ្យទាំងអស់នៅកម្ពុជា ។ កម្ពុជាមានច្បាប់ដែលមានស្រាប់ សម្រាប់ដោះស្រាយចំពោះការសម្រង់សម្ដី ឬអង្គហេតុមិនត្រឹមត្រូវ នៅក្នុងការរាយការណ៍ព័ត៌មានមួយ ។ មាត្រា១០នៃច្បាប់ស្ដីពីរបបសារព័ត៌មាន នៅកម្ពុជា ចែងថា មនុស្សមានសិទ្ធិទាមទារឱ្យមានការកែតម្រូវ និងការឆ្លើយតបពីអ្នកផ្សាយព័ត៌មាន ​នៅពេលដែលពួកគេយល់ថា សេចក្ដីថ្លែងការណ៍មួយមិនត្រឹមត្រូវ ហើយអ្នកផ្សាយព័ត៌មាន ត្រូវឆ្លើយតបក្នុង

រយៈពេល ៧ថ្ងៃ ។ ពួកគេ ក៏មានសិទ្ធិផងដែរ ក្នុងការប្ដឹងទៅតុលាការ​ពីបទបរិហាកេរ្តិ៍ និងបទមួលបង្កាច់ ។

ការសម្រេចរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការមិនប្រើច្បាប់នេះ ហើយបែរជាលុបចោលអាជ្ញាប័ណ្ណរបស់វីអូឌី ក៏ដូចជា ក្រសួងព័ត៌មាន ពាក់ព័ន្ធនឹងការបង្ហោះសារលើហ្វេសប៊ុករបស់ឯកឧត្ដម ខៀវ កញ្ញារិទ្ធ ដោយបានប្រកាសថា ជាមេរៀនមួយ សម្រាប់សារព័ត៌មានផ្សេងទៀត បង្ហាញថា ចលនានេះត្រូវបានធ្វើឡើងដើម្បីបំបិទសំឡេងសារព័ត៌មានឯករាជ្យមួយដែលនៅសេសសល់នៅក្នុងប្រទេស មុនការបោះឆ្នោតថ្នាក់ជាតិ ។

គិតត្រឹមព្រឹកថ្ងៃទី១៣​ ខែកុម្ភៈ ការចូលទៅកាន់គេហទំព័រវីអូឌី ទាំងភាសាខ្មែរ និងភាសាអង់គ្លេស បង្ហាញថា មានការបិទខ្ទប់ (block) ដោយក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងអ្នកផ្ដល់សេវាទូរស័ព្ទចល័តជាច្រើន នៅក្នុងប្រទេសកម្ពុជា ។

យើងខ្ញុំ សូមស្នើសុំដោយទទូចឱ្យរាជរដ្ឋាភិបាល ដោះស្រាយបញ្ហានេះ ប្រកបដោយការអត់ធ្មត់ វិជ្ជាជីវៈ និងការគោរព ដែលស្របទៅនឹងច្បាប់កម្ពុជា និងមិនប៉ះពាល់ដល់លំហរសារព័ត៌មាននៅកម្ពុជា ។ យើងខ្ញុំ យល់ថា ការបិទវីអូឌី អាចនឹងបង្ហាញពីដំណើរថយក្រោយស្ទើរតែទាំងស្រុង ទាំងសេរីភាពសារព័ត៌មាន និងនីតិរដ្ឋនៅកម្ពុជា ។

លើសពីនេះទៅទៀត យើងខ្ញុំ សូមថ្កោលទោសចំពោះភាសាដែលប្រកបដោយការរំលោភបំពាន និងការរើសអើងចំពោះស្រ្តីភេទ ដោយលោក ផែង វណ្ណៈ និងអ្នកផ្សេងទៀត នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រឆាំងនឹងស្រ្តីអ្នករាយការណ៍ព័ត៌មានម្នាក់ ដែលបាននិពន្ធអត្ថបទវីអូឌីដ៏ចម្រូងចម្រាសនេះ ។ យើងខ្ញុំ សង្ឃឹមថា រាជរដ្ឋា-

ភិបាល តាមរយៈក្រសួងពាក់ព័ន្ធដូចជា​ ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី នឹងចូលរួមជាមួយពួកយើង​ ក្នុងការអំពាវនាវឱ្យលោក ផែង វណ្ណៈ និងអ្នកផ្សេងទៀត ធ្វើការសុំទោសចំពោះ ស្រ្តីអ្នករាយការណ៍ព័ត៌មាននោះព្រមទាំងបញ្ឈប់សកម្មភាពមិនត្រឹមត្រូវនៃការបៀតបៀនផ្លូវភេទចំពោះស្រ្តីអ្នករាយការណ៍ព័ត៌មាន ។

អ្នកសារព័ត៌មានមិនគួរត្រូវបានវាយប្រហារ ដោយសារការងារ និងអត្តសញ្ញាណរបស់ពួកគេទេ ។

តួនាទីរបស់សារព័ត៌មានឯករាជ្យ មានសារៈសំខាន់ខ្លាំងណាស់ ចំពោះលទ្ធិប្រជាធិបតេយ្យ ។

គណៈកម្មាធិការនៃអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស បានលើកឡើងថា សេរីភាពសារព័ត៌មាន គឺមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ និងគួរតែត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោយគ្មានការរឹតត្បិត ។

យើងខ្ញុំ សង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាល ទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់វីអូឌី និងអ្នកសារ-ព័ត៌មានរបស់ពួកគេ រួមជាមួយនឹងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់នៅកម្ពុជា ក៏ដូចជាសិទ្ធិ ក្នុងការប្រកបការងាររបស់ពួកគេ ដោយអនុលោមតាមច្បាប់ និងដោយគ្មានការភ័យខ្លាចពីការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញ ៕

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖

  1. សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា​ (ខេមបូចា)
  2. បណ្ដាញអ្នកសារព័ត៌មានស្ត្រី​កម្ពុជា (CFJ)
  3. ក្លឹបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា (OPCC)
  4. សម្ព័ន្ធខ្មែរ​ជំរឿន​និងការពារសិទ្ធិមនុស្ស​ លីកាដូ
  5. The Alliance of Independent Journalists/AJI (Indonesia)
  6. National Union of Journalists of the Philippines/NUJP (Philippines)
  7. The Center for Investigative Journalism (Malaysia)
  8. Gerakan Media Merdeka/Geramm (Malaysia)
  9. Freedom Film Network (Malaysia)
  10. Journalist Association Timor Leste/AJTL (Timor Leste)
  11. Foreign Correspondents’ Club of Japan (FCCJ)
  12. Taiwan Foreign Correspondents’ Club (TFCC)
  13. សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ​ (អាស៊ីប៉ាស៊ីហ្វិក)
  14. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា​ (អាដហុក)
  15. បណ្តាញយុវជនកម្ពុជា (CYN)
  16. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
  17. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (LRSU)
  18. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  19. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  20. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
  21. សម្ព័ន្ធសហជីពកម្ពុជា (CATU)
  22. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
  23. អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
  24. The Asian Network for Free Elections (ANFREL)
  25. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  26. អង្គការសមធម៌កម្ពុជា (EC)
  27. CIVICUS: World Alliance for Citizen Participation
  28. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
  29. Jakarta Foreign Correspondents Club (JFCC)
  30. Kanopi hijau, Indonesia
  31. MilkTeaAlliance Calendar Team, regional/ transnational
  32. International Dialogue (IID)
  33. ALTSEAN-Burma, Myanmar
  34. Innovation for Change-East Asia, regional network based in Bangkok, Thailand
  35. MilkTeaAlliance Friends of Myanmar, Myanmar
  36. Asia Democracy Network (ADN), regional network bases in South Korea
  37. DAKILA, Philippines
  38. Ruang MES 56, Yogyakarta, Indonesia
  39. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
  40. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
  41. សហភាពផ្ទះសាមគ្គី (SH)
  42. EngageMedia, Asia-Pacific
  43. សហភាពការងារកម្ពុជា (CLC)
  44. Asian Forum for Human Rights and Development (FORUM-ASIA)
  45. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  46. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
  47. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
  48. Foreign Correspondents Club of Thailand, (FCCT) Professional Committee
  49. Foreign Correspondents Association of the Philippines (FOCAP)
  50. ខ្មែរថាវរៈ
  51. ចលនាមាតាធម្មជាតិ (MNC)
  52. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
  53. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
  54. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
  55. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
  56. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
  57. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
  58. សហគមន៍ដីធ្លីខេត្តប៉ៃលិន
  59. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
  60. សហគមន៍ដីធ្លីជីខលើ (កោះកុង)
  61. សហគមន៍ដីធ្លីតានូន (កោះកុង)
  62. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
  63. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
  64. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
  65. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
  66. សហគមន៍ថ្មដា (ពោធិ៍សាត់)
  67. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
  68. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
  69. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
  70. សហគមន៍បឹងប្រាំ (បាត់ដំបង)
  71. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
  72. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
  73. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
  74. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
  75. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
  76. សហគមន៍ភ្នំក្រោម (សៀមរាប)
  77. សហគមន៍មានជ័យ (ស្វាយរៀង)
  78. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
  79. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
  80. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
  81. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
  82. សហគមន៍ឡពាង (កំពង់ឆ្នាំង)
  83. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
  84. អង្គការសមាគមធាងត្នោត
  85. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា
  86. NARA-Youth, the Philippines
  87. អង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី
  88. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន
  89. មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បីអភិវឌ្ឍនិង​សន្តិភាព​
  90. អង្គការតម្លាភាពកម្ពុជា
  91. អង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF)
  92. Crisis in Zimbabwe Coalition, Africa
  93. សហព័ន្ធសហជីពកម្មករសំណង់​ និងព្រៃឈើកម្ពុជា

ទាញយកសេចក្ដីថ្លែងការណ៍រួម

download Joint statement_on_VOD_Closure