អង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហជីពដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងសហគមន៍មូលដ្ឋាន មានការព្រួយបារម្មណ៍យ៉ាងខ្លាំងលើការកាត់ សេចក្តីយ៉ាងអយុត្តិធម៌មកលើអ្នកការពារសិទ្ធិមនុស្ស ក្រោយពីយើងបានតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើការកាត់សេចក្តីរបស់តុលាការទាំង០៣ថ្នាក់មកលើបុគ្គលិកសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក ព្រមទាំងអង្គការសិទ្ធិមនុស្សនៅកម្ពុជា។
ការសម្រេចរបស់តុលាការកំពូល នៅព្រឹកថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះដោយបានសម្រេចតម្កល់សាលដីការសាលាឧទ្ធរណ៍លេខៈ ៦២ក្រVI “សស” ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ និងសាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញលេខ ៧៣០ក្រ៦”ថ” ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលសម្រេចផ្ដន្ទាទោសទៅលើបុគ្គលិកសមាគមអាដហុក ០៣រូប រួមមាន លោក នី សុខា លោកស្រី លឹម មុនី លោក យី សុខសាន្ត និង អតីតបុគ្គលិកសមាគម ចំនួន ០២រូប ផ្សេងទៀត គឺលោក ណៃ វ៉ង់ដា និង លោក នី ចរិយា ដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗចំនួន ៥ឆ្នាំ ដោយអនុវត្តក្នុងពន្ធនាគារចំនួន ១៤ខែ ០១ ថ្ងៃ ចំណែកទោសដែលនៅសល់ត្រូវព្យួរធម្មតាពីបទ សូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមបទបញ្ញត្តិមាត្រា២៩ និងមាត្រា៥៤៨ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាសេចក្តីសម្រចដែលបិទផ្លូវតវ៉ា។ យើងខ្ញុំជាអង្គការសង្គមស៊ីវិល មានការបារម្ភថា សេចក្តីសម្រេចនេះអាចប៉ះដល់សកម្មភាពរបស់អង្គការសង្គមស៊ីវិល ដូចជាគោលការណ៍ជួយឧបត្ថម្ភដល់ជនរងគ្រោះខ្លះ ដែលអាចក្លាយទៅជាមានទោសព្រហ្មទណ្ឌពីបទសូកប៉ាន់សាក្សីដូចការសម្រេចរបស់តុលាការបែបនេះទៅវិញ។
អង្គការសង្គមស៊ីវិលសង្កេតឃើញថាការសម្រេចសេចក្តីនេះ មានចំណុចវិជ្ជមាន និងអវិជ្ជមានមួយចំនួន ដូចជាការសម្រេចមិនផ្តន្ទាទោសបន្ថែម និងការច្រានចោលបណ្តឹងសាទុក្ខរបស់អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ភ្នំពេញ។ ប៉ុន្តែអង្គការសង្គមស៊ីវិលមានការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចសេចក្តីរបស់តុលាការកំពូលដែលសម្រេចតម្កល់សាលដីកាសាលឧទ្ធរណ៍ភ្នំពេញ និងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយការសម្រេចនេះនៅមានចំណុចខ្វះខាតមួយចំនួនដែលតុលាការមិនបានបំពេញឱ្យមានគ្រប់ជ្រុងជ្រោយទៅតាមនីតិវិធីច្បាប់ដូចជាការខកខានក្នុងការកោះហៅសាក្សីអយ្យការមកបង្ហាញភស្តុតាងចំពោះមុខជនជាប់ចោទ។
យើងយល់ឃើញថាសកម្មភាពរបស់បុគ្គលិកនិងអតីតបុគ្គលិកសមាគមអាដហុក គឺជាការបំពេញការងារស្របទៅតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិដែលមានចែងជាធរមាន ជាពិសេសគោលការណ៍សិទ្ធិមនុស្ស និងគោលនយោបាយនានាលើការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។ មាត្រា ១៥ ភាគទី៣ ស្តីពីសិទ្ធិមនុស្ស នៃកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា (កិច្ចព្រមព្រៀងទីក្រុងប៉ារីស) មានចែងពីកម្ពុជាត្រូវសន្យាធានាការគោរពសិទ្ធិមនុស្ស ហើយគាំទ្រសិទ្ធិរបស់ពលរដ្ឋកម្ពុជាទាំងអស់ ក្នុងការធ្វើសកម្មភាពជម្រុញ និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ។ បន្ថែមពីនេះទៀត មាត្រា ៣១ នៃរដ្ឋធម្មនុញ្ញចែងថា “ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និង គោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និង កតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ។…”
អង្គការសង្គមស៊ីវិលសូមអំពាវនាវដល់ស្ថាប័នតុលាការនិងស្ថាប័នពាក់ព័ន្ធឱ្យ៖
- ធ្វើការកែលម្អនិងពង្រឹងការអនុវត្តប្រព័ន្ធច្បាប់នៅកម្ពុជាឱ្យមានយុត្តិធម៌ពេញលេញ និងស្របតាមគោលការណ៍នីតិរដ្ឋដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាចក្រកម្ពុជា និងក្នុងឋានៈកម្ពុជាជាសមាជិកនៃអង្គការសហប្រជាជាតិផងដែរ។ ជាមួយគ្នានេះដែរ សូមរដ្ឋសភា ដែលតំណាងឱ្យប្រជាពលរដ្ឋខ្មែរ ពិនិត្យច្បាប់ឡើងវិញ និងត្រូវធ្វើវិសោធនកម្ម ចៀសវាងសកម្មភាព និងការគាំទ្រមនុស្សធម៌ចំពោះជនរងគ្រោះសិទ្ធិមនុស្សដោយសុឆន្ទៈ បែរទៅជាមានទោសព្រហ្មទណ្ឌទៅវិញ ដែលអាចប៉ះពាល់ដល់កិច្ចការសង្រ្គោះប្រជាពលរដ្ឋស្លូតត្រង់ជាច្រើន និងដើម្បីធានាដល់សិទ្ធិសេរីភាពប្រជាពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ។
- ធានាការលើកម្ពស់សកម្មភាពការពារសិទ្ធិមនុស្ស និងអ្នកការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលកម្ពុជាបានសន្យាជាអន្តរជាតិ និងជាកាតព្វកិច្ចរបស់ខ្លួន។ សូមរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញដល់អ្នកការពារសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល តាមរយៈការប្រើប្រាស់យន្តការតុលាការ ការគំរាមកំហែងបំបាក់ស្មារតី តាមរយៈការចោទប្រកាន់ ចាប់ខ្លួន ដាក់ទោសទណ្ឌទាំងបំពានចំពោះសកម្មជនអ្នកការពាសិទ្ធិមនុស្ស ផ្ទុយទៅវិញរាជរដ្ឋាភិបាលត្រូវខិតខំបង្កើតយន្តការធ្វើយ៉ាងណា ដើម្បីធានាឱ្យមានប្រសិទ្ធិភាពខ្ពស់ដល់អ្នកការពារសិទ្ធិមនុស្ស ៕
សេចក្តីថ្លៃងការនេះគាំទ្រដោយ៖
- សហភាពការងារកម្ពុជា (CLC)
- សម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ ( LRSU )
- អង្គការគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៍នៅកម្ពុជា (COMFREL)
- សមាគមសម្ព័ន្ធនិសិត្សបញ្ញាវន្តខ្មែរ (KSILA)
- សមាគមសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
- អង្គការសង់ត្រាល់ (CENTRAL)
- សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ( CCFC )
- អង្គការតម្លាភាពកម្ពុជា (TI-Cambodia)
- អង្គការសមាគមធាងត្នោត (STT)
- សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
- សហព័ន្ធសហជីពកម្ពុជា (CATU)
- សហព័ន្ធសហជីពឯករាជ្យ (INTUFE)
- អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
- សហព័ន្ធ សហជីព សេរីឯករាជ្យ (FUFI)
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរ (CTWUF)
- សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
- អង្គការមជ្ឈមមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
- អង្គការសីលាការ (SILAKA)
- អង្គការវិទ្យាស្ថានប្រជាធិបតេយ្យ (CID)
- អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍ (CLEC)
- អង្គការស្ពានសន្តិភាព (PBO)
- សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
- អង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
- សម្ព័ន្ធភាពដើម្បីការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ (CPDD)
- អង្គការអនាគតយុវជនកម្ពុជាអាស៊ាន (Cam-ASEAN)
- សមាគម ខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
- សមាគមបណ្តាញយុវជនកម្ពុជា (CYN)
- អង្គការសមធម៌កម្ពុជា (EC)
- អង្គការសកម្មភាពដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (APPA)
- សម្ព័ន្ធសហជីពសេរីស្ត្រីកាត់ដេរ (CFTUWT)
- សហគមន៍ដីធ្លីព្រៃពាយ
- សហគមន៍ពូទុងហ៊ួងណាំហាំ
- សហគមន៍ខ្សាច់រមាសស្រុកបវេល
- សហគមន៍បឹងព្រីងស្រុកថ្មគោល
- សហគមន៍ឃុំជ្រៃ ស្រុកម៉ោងឬស្សី
- សហគមន៍ត្រប់
- សហគមន៍តាំងក្រសាំង
- សហគមន៍រាយប៉ាយ
- សហគមន៍ព្រៃចារ
- សហគមន៍សូទិព
- សហគមន៍គោគកាឋិន
- សហគមន៍សិលាខ្មែរ
- សហគមន៍បន្ទាយឆ្មារ
- សហគមន៍ថ្នល់បត់
- សហគមន៍ផ្គាំ
- សហគមន៍បុស្បូវ
- សហគមន៍ជាំក្រវៀន
- សហគមន៍ទន្លូង
- សហគមន៍ត្រពាំងក្រឡឹង
- សហគមន៍ទួលស្នួល
- សហគមន៍ជីខលើ
- សហគមន៍តានូន
- សហគមន៍កណ្តោល
- សហគមន៍ជីខក្រោម
- សហគមន៍ជីផាត
- សហគមន៍ព្រែកខ្សាច់
- សហគមន៍ដងពែង
- សហគមន៍ត្រពាំងចាន់
- សហគមន៍ពេជចង្វា
- សហគមន៍អញ្ចាញរ៉ូង
- សហគមន៍គោកបន្ទាយ
- សហគមន៍បន្ទាយព្រាល
- សហគមន៍កំពង់អុស
- សហគមន៍ក្បាលទឹក
- សហគមន៍ក្តុលសែនជ័យ
- សហគមន៍ចុងផ្លាស់
- សហគមន៍មេម៉ង់
- សហគមន៍ស្រែឈូក
- សហគមន៍ស្រែខ្ទុម
- សហគមន៍ស្រែព្រះ
- សហគមន៍ណងឃីលិក
- សហគមន៍អរបួនលើ
- សហគមន៍រយ៉
- សហគមន៍សុខសាន្ត
- សហគមន៍ស្រែហ៊ុយ
- សហគមន៍ស្រែសង្គម
- សហគមន៍ដាក់ដាំ
- សហគមន៍សែនមនោរម្យ
- សហគមន៍ក្រង់តេះ
- សហគមន៍ពូជ្រៃ
- សហគមស្រែអំពូម
- សហគមន៍ប៊ូស្រា
- សហគមន៍មនោរម្យ
- សហគមន៍សុខដុម
- សហគមន៍ស្ពានមានជ័យ
- សហគមន៍រមនា
- គមន៍ទឹកជោរ
- សហគមន៍តាផូ
- សហគមន៍ទួលស្នួល
- សហគមន៍ត្រពាំងព្រីង
- សហគមន៍ជាំក្រវៀន
- សហគមន៍ទន្លូង
- សហគមន៍ដា
- សហគមន៍ចាន់មូល
- សហគមន៍ត្រពាំងសង្កែ
- សហគមន៍ត្រពាំងរលក
- សហគមន៍ត្រពាំងភ្លាំង
- សហគមន៍ព្រៃលើ
- សហគមន៍ម្រោម
- សហគមន៍ប៉ក់ញ៉ៃ
- សហគមន៍បរខាំ
- សហគមន៍សេដា
- សហគមន៍ជ័យឧត្តម
- សហគមន៍ម៉ាលិក
- សហគមន៍ញ៉ង
- សហគមន៍កាចូន
- សហគមន៍តាវែងក្រោម
- សហគមន៍តឺន
- សហគមន៍ចុងផ្លាស់
- សហគមន៍ពូជ្រៃ
- សហគមន៍ក្រតេះ
- សហគមន៍សែនមនោរម្យ
- សហគមន៍ស្រែសង្គម
- សហគមន៍ដាក់ដាំ
- សហគមន៍រុនតាឯក
- សហគមន៍ចាន់ស
- សហគមន៍សំរោង
- សហគមន៍ស្វាយលើ
- សហគមន៍ស្រែណូយ
- សហគមន៍ត្បែង
- សហគមន៍ស្ពានត្នោត
- សហគមន៍លាងដៃ
- សហគមន៍ពាក់ស្នែង
- សហគមន៍បឹងមាលា
- សហគមន៍មេព្រីង
- សហគមន៍ជាលាសហគមន៍សំបូរ
- សហគមន៍ផ្តៅជុំ
- សហគមន៍ច្បារអំពៅ
- សហគមន៍ជាលា
- សហគមន៍សំបូរ
- សហគមន៍ស្តៅ
- សហគមន៍ព្រែកកុយ
- សហគមន៍ផ្តៅជុំ
- សហគមន៍ក្រាំស្គារ
Final សេចក្តីថ្លែងការទាក់ទិនការសម្រេចរបស់តុលាការកំពូលចំពោះបុគ្គលិកអាដហុក ២១ ១១ ០២២