សេចក្តីថ្លែងការណ៍រួម ស្តីពី ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

រាជធានី​ភ្នំពេញ, ថ្ងៃពុធ ១៤ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹង​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២

 

យើង​ខ្ញុំ​ជាអង្គការ​មិនមែនរដ្ឋាភិបាល សហភាព សហព័ន្ធ​សហជីព សមាគម​ និងសហគមន៍ ដូច​មាន​រាយនាម​ខាងក្រោម​ សូមសម្តែងការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពីការ​ធ្វើវិសោធន​កម្មរដ្ឋធម្មនុញ្ញ​លើកទី១០ បានស្នើដោយ​រាជរដ្ឋាភិ​បាល។ អង្គការ​មិនមែនរដ្ឋាភិបាល សហភាព សហព័ន្ធ​សហជីព សមាគម និង​សហគមន៍ យល់​ឃើញថា ការធ្វើ​វិសោធ​ន​ក​ម្មនៅក្នុង​កាលៈ​ទេសៈនេះ វាអាច​​បណ្តាល​ឱ្យមាន​ការប៉ះពាល់​ដល់ស្ថិរភាព​អំណាចរដ្ឋ និង​អំណាច​នីតិ​ប្រតិបត្តិ ការគោរព​សិទ្ធិសេរីភាព​ពលរដ្ឋខ្មែរ ដែល​បានចារិក​ក្នុងរដ្ឋធម្មនុញ្ញ ដោយ​សារតែ ៖

  • ការ​មិនឆ្លុះ​បញ្ចាំង​ពីឆន្ទៈរបស់​ប្រជាពល​រដ្ឋខ្មែរ ​ដូច​មានចារិក​ក្នុងបុព្វកថា ដោយ​ហេតុថា មិនមាន​ការផ្សព្វផ្សាយ និង​កំណត់​នៅក្នុង​គោលនយោបាយ​របស់​គណបក្ស​នយោបាយ​ពេល​ឃោសនា​បោះឆ្នោត​កន្លង​មក ដែល​នាំឱ្យ​ពលរដ្ឋខ្មែរ មិន​ទាន់​បាន​យល់ដឹង​អំពីគំនិត​ផ្តួចផ្តើម​នៃវិសោធនកម្ម​នេះ ដោយទូលំ​ទូលាយ​នៅ​ឡើយ។
  • ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិប​តេយ្យ​សេរី​ពហុបក្ស​ក្នុង​ប្រព័ន្ធ​សភា​និយម (ដែល​ហាមដោយ​មាត្រា ១៥៥ថ្មី) ដោយ សេចក្តី​ព្រាងនេះ នៅ​តែមាន​ការបោះឆ្នោត​ជា​កញ្ចប់ ព្រម​ទាំងបាន​បង្កើន​ចំនួនសមាជិក​សភា​ក្នុងការ​ធ្វើញត្តិស្តី​បន្ទោស​ដល់​រដ្ឋាភិបាល (បន្ថយ​ឱកាស​ធ្វើញ្ញត្តិបន្ទោស) និង​ការចាត់តាំង​វរៈជន​ជានាយក​រដ្ឋមន្រ្តី ដោយ​មិនមាន​ការឯកភាព​ពីប្រធាន និងអនុប្រធាន​រដ្ឋសភា ដែល​ប្រការនេះ ធ្វើឱ្យថយ​ចុះនូវ​អំណាច​របស់រដ្ឋសភា។
  • ប៉ះពាល់​ដល់​ស្មារតី​ឯកភាព និង​សាមគ្គី​ភាព​ជាតិ ដោយ​សារតែ​កាលៈទេសៈ​នេះ មាន​ការប្រេះឆា​ខាងផ្នែក​នយោបាយ​នៅឡើយ (មាត្រា៩២ ដែល​ហាមរដ្ឋសភា​មុនឱ្យអនុម័តច្បាប់​ដែល​ប៉ះពាល់​ដល់​ឯកភាព​នយោបាយ​របស់​ប្រទេស​ជាតិ)។
  • និង ប្រព័ន្ធ​សភា​និយម​នៃប្រជា​ធិបតេយ្យ​តំណាង តាមរយៈរដ្ឋសភា កាលណា​អំណាច​រដ្ឋសភាថយ​ចុះ នឹង​ប៉ះពាល់​ដល់​ជំនឿទុក​ចិត្តលើ​ប្រព័ន្ធច្បាប់ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ហើយ​អ្នក​រងគ្រោះ គឺប្រជា​ពលរដ្ឋ និង​ប្រទេស​ជាតិ​ទាំងមូល។

យើង​ខ្ញុំ​ជាអង្គការ​មិនមែនរដ្ឋាភិបាល​ សហភាព សហព័ន្ធ​សហជីព សមាគម និងសហគមន៍ យល់ឃើញថា ទោះបីជាស្ថាប័ន​យើងខ្ញុំ មិនមាន​អាណត្តិជាតំណាង​ឆន្ទៈរាស្ត្រ ដូច​គណបក្ស​នយោបាយ​ក៏ដោយ ក៏ស្ថាប័ន​យើងខ្ញុំ មាន​គោល​បំណង​ចង់ឃើញ​ប្រទេស​កម្ពុជា​របស់ខ្លួន មាន​រដ្ឋធម្មនុញ្ញ​រឹងមាំ ឆ្លុះបញ្ចាំង​ឆន្ទៈប្រជា​ពលរដ្ឋ​ខ្មែរ ដូច​ចារិក​ក្នុងបុព្វក​ថានៃរដ្ឋ​ធម្មនុញ្ញ និងឃើញ​ការឯកភាព​ជាតិខាង​នយោបាយ រវាង​គណបក្ស​នយោបាយ និង​អ្នកនយោ​បាយ​​ទាំងអស់ និង​ស្នើសុំ​រដ្ឋសភា​ពិចារណា ក្នុង​ការផ្អាក​នូវការ​អនុម័តលើ   សេចក្តី​ព្រាងវិសោធន​កម្មរដ្ឋធម្មនុញ្ញ​នេះ រហូត​ដល់គណបក្ស​នយោបាយ បានដាក់​ខ្លឹមសារ​ពង្រាង​បទ​បញ្ញត្តិនៃ​មាត្រាដែល​ស្នើសុំវិសោធ​នកម្មនេះ ចូល​ក្នុង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ខ្លួន ហើយ​ឃោសនា​ពន្យល់ដល់​ប្រជាពលរដ្ឋ និងផ្តល់ឱកាសឱ្យ​ពលរដ្ឋសម្តែងនូវឆន្ទៈរបស់​ខ្លួន តាមរយៈ​ការបោះឆ្នោត​សិន។

អង្គការមិនមែនរដ្ឋាភិបាលសហភាព សហព័ន្ធ​សហជីព សមាគម ​និង​សហគមន៍​ដែល​គាំទ្រ​សេចក្តីថ្លែង​ការណ៍នេះ ៖

១. មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (ភីឌីភី)
២. សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅកម្ពុជា (អាដហុក)
៣. មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់)
៤. គណៈ​កម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយសេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល)
៥. គណៈ​កម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត ដោយ​សេរី និងត្រឹមត្រូវ​នៅកម្ពុជា (និចហ្វិក)
៦. អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន
៧. អង្គការ​តម្លាភាព​កម្ពុជា
៨. អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា
៩. អង្គការ​មជ្ឈមណ្ឌល​អប់​រំច្បាប់​សម្រាប់​សហគមន៍
១០. អង្គការ​សង្រ្គោះជន​ទុរគត និង​មនុស្សចាស់
១១. អង្គការ​ស​ម​ធម៍​កម្ពុជា
១២. អង្គការ​អភិវឌ្ឍន៍​ស្រ្តីក្នុង​ទីក្រុង
១៣. អង្គការ​សិទ្ធិមនុស្ស​ដើម្បី​តម្លាភាព និង​សន្តិភាព
១៤. វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា
១៥. អង្គការ​សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព និងគណ​នេយ្យ​ភាពសង្គម
១៦. អង្គការ​ស្ពាន​សន្តិភាព
១៧. អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់
១៨. អង្គការ​សមាគម​ធាងត្នោត
១៩. អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គមកម្ពុជា (ស.គ.ក)
២០. អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា
២១. អង្គការ​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា
២២. អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍
២៣. អង្គការ​វិទ្យាស្ថាន​តស៊ូមតិ និង​គោល​នយោបាយ
២៤. មជ្ឃមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ
២៥. សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ
២៦. សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា
២៧. សមាគម​បណ្តាញ​យុវជន​កម្ពុជា
២៨. សមាគម​មន្ត្រីរាជ​ការឯករាជ្យ​កម្ពុជា
២៩. សមាគម​អ្នក​បើកបររថយន្ត​ធុនធ្ងន់
៣០. សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​កម្ពុជា
៣១. សមាគម​ខ្មែរកម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍
៣២. សមាគម​កម្មករ​កម្ពុជា​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ
៣៣. បណ្តាញ​ពហុវិស័យ
៣៤. សម្ព័ន្ធ​សហជីព​ប្រជាធិប​តេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា
៣៥. សហភាព​សហជីព​កម្ពុជា
៣៦. សហព័ន្ធ​សហជីព កម្មករ​ចំណី​អាហារ​និង សេវា​កម្ម កម្ពុជា
៣៧. សហភាព​ការងារ​កម្ពុជា
៣៨. សហពន្ធ័​សហជីព កម្ពុជា​ឯករាជ្យ
៣៩. សហព័ន្ធ​សហជីព​ឯករាជ្យ
៤០. សហព័ន្ធ​សហជីព​សេរី​ឯករាជ្យ
៤១. សហព័ន្ធ​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា
៤២. សម្ព័ន្ធ​សហជីព​សេរីស្រ្តី​កាត់ដេរ
៤៣. សហព័ន្ធ​សហជីព​កម្មករ​សំណង់ និ​ងព្រៃឈើ​កម្ពុជា
៤៤. សហភាព​ផ្ទះសាមគ្គី
៤៥. សហជីព​ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍​​​​​​​
៤៦. សហព័ន្ធ​សហជីព​កម្ពុជា
៤៧. សហគមន៍​ព្រៃឈើ​ព្រៃពាយ
៤៨. សហគមន៍​ព្រៃឈើ​ពូទុង​ពូហុង
៤៩. សហគមន៍ កៅពីរ (៩២)
៥០. សហគមន៍​ឧត្តម​ស្រែពស់
៥១. សហគមន៍​ព្រៃឈើ​ឃ្មុំស្រករ​ថ្លុកឫស្សី
៥២. សហគមន៍​សាមគ្គី​ត្រពាំងទន្ទឹម
៥៣. សហគមន៍​ភ្នំព្រះលាន
៥៤. សហគមន៍​តស៊ូ
៥៥. សហគមន៍​ជនជាតិ​ដើមភាគ​តិចកួយ​ប្រើសក្អក
៥៦. សហគមន៍​បុស្ស
៥៧. សហគមន៍​រុនតាឯក
៥៨. សហគមន៍​សិលា​ខ្មែរ
៥៩. សហគមន៍​ព្រៃពាយ
៦០. សហគមន៍​ភ្នំត្នោត
៦១. សហគមន៍​ព្រែកត្នោត
៦២. សហគមន៍​ស្ពានត្នោត
៦៣. សហគមន៍​ត្បែងលិច
៦៤. សហគមន៍​ចាន់ស
៦៥. សហគមន៍​ទួល​គ្រួស
៦៦. សហគមន៍​គោកកឋិន
៦៧. សហគមន៍​ផ្គាំ
៦៨. សហគមន៍​បន្ទាយ​ឆ្មារ
៦៩. សហគមន៍​ស្វាយ​លើ
៧០. សហគមន៍​តាបៀម
៧១. សហគមន៍​តាផូ
៧២. សហគមន៍​ទឹកជោ
២៣. សហគមន៍​ថ្មគោល
៧៤. សហគមន៍​តានី
៧៥. សហគមន៍​ក្បាល​ទន្សោង
៧៦. សហគមន៍​ក្តិបថ្ម
៧៧. សហគមន៍​បឹង​មាលា
៧៨. សហគមន៍​ព្រៃរកា
៧៩. សហគមន៍​សំរោង
៨០. សហគមន៍​ខ្នារ​សណ្តាយ
៨១. សហគមន៍​ចំបក់​ពោះ
៨២. សហគមន៍​ពោធិ
៨៣. សហគមន៍​សាមគ្គី​សង្កែពីរ
៨៤. សហគមន៍​បឹង​ទន្លេម្រេច
៨៥. សហគមន៍​ទឹក​ក្រហម
៨៦. សហគមន៍​ថ្នល់​បត់
៨៧. សហគមន៍​តំបូក​ខ្ពស់
៨៨. សហគមន៍​ត្រពាំង​ប្រិយ៍
៨៩. សហគមន៍​ផ្អាវ
៩០. សហគមន៍​ត្រពាំង​តាវ
៩១. សហគមន៍​គោក​មន
៩២. សហគមន៍​អន្លង់វែង
៩៣. សហគមន៍​បាក់​អន្លូង
៩៤. សហគមន៍​ថ្លាត
៩៥. សហគមន៍​គោក​ខ្ពស់
៩៦. សហគមន៍​បេង
៩៧. សហគមន៍​បន្សាយ​រាក់
៩៨. សហគមន៍​ព្រះ​ប្រឡាយ
៩៩. សហគមន៍​លំទង
១០០. សហគមន៍​ពង្រ
១០១. សហគមន៍​ទំនប់​ដាច់
១០២. សហគមន៍​សំរោង
១០៣. សហគមន៍​នេសាទ​ព្រែក​លួង
១០៤. សហគមន៍​នេសាទ​ព្រែក​នរិន្ទ

ទាញយកសេចក្តីប្រកាសព័ត៌មាន