សន្និសីទសារព័ត៌មានស្តីពី ការដាក់លិខិតរួមគ្នារបស់អង្គការសង្គមស៊ីវិល ស្នើសុំកិច្ចអន្តរាគមន៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន ទៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី
ភ្នំពេញថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ – អង្គការសង្គមស៊ីវិលចំនួន៣៣នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានមួយនៅបរិវេណខុទ្ទកាល័យនាយករដ្ឋមន្រ្តី នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ព្រឹក ស្តីពី ការស្នើសុំឱ្យពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីសិទិ្ធទទួលព័ត៌មាន ។
គោលបំណងសំខាន់នៃការដាក់លិខិត គឺដើម្បីស្នើសុំកិច្ចអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីបញ្ចប់ដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី “សិទ្ធិទទួលព័ត៌មាន” ដោយមានការដាក់បញ្ចូលធាតុចូលពីអង្គការសង្គមស៊ីវិល និងដាក់ជូនទៅរដ្ឋសភាដើម្បីពិភាក្សា និងអនុម័តឱ្យបានឆាប់រហ័ស ។
អង្គការសង្គមស៊ីវិល បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការធានាឱ្យសម្រេចបាននូវកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសទៅលើការលើកកម្ពស់ “សិទ្ធិទទួលព័ត៌មាន” ដើម្បីចូលរួមការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោក ឡាំ សុជាតិ នាយកប្រតិបត្តិនៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)
ទូរសព្ទ៖ ០១២ ៧១៨ ៦១១/០៩៨ ៧១៨ ៦១២
អ៊ីមែល៖ socheat.lam@apiinstitute.org
លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)
ទូរស័ព្ទ៖ ០១២ ៥១៩ ២៦១
អ៊ីមែល៖ ed@camboja.net
លោក អុិត សូធឿត នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
ទូរស័ព្ទ៖ ០១២ ៨១៩ ៥៤៥
អ៊ីមែល៖ isothoeuth@vodhotnews.com
កញ្ញា ស្រី សុធាវី នាយិកានៃអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
ទូរសព្ទ៖ ០១៧ ៩៩ ០៣ ៧១
អ៊ីមែល៖ director@act-kh.org