នៅខែមករា និងខែកុម្ភៈ ឆ្នាំ២០២១ នេះ សមាគមអាដហុកខេត្តត្បូងឃ្មុំ ព្រៃវែង និងបាត់ដំបង បានរៀបចំវេទិការសាធារណៈចំនួន ៥ទីតាំងផ្សេងៗគ្នា ស្តីពី #សុវត្តិភាពចំណាកស្រុក និងបញ្ហាប្រឈម ដោយមានការឧបត្ថម្ភពី វិទ្យាស្ថានឥស្សរា (Issara Institute)។
វេទិការនេះ មានការចូលរួមពី អតីតពលករចំណាកស្រុក អតីតជនរងគ្រោះ ប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពី ការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងការបង្ហាញនូវសេវាគាំទ្រ និងប្រព័ន្ធដែលអាចទទួល និងចែករំលែកព័ត៌មានអំពីបញ្ហាចំណាកស្រុក។