សមាគមអាដហុកបានរៀបចំវេទិការសាធារណៈស្តីពី ហិង្សាភេទ ជួញដូរមនុស្ស និងសុវត្ថិភាពទេសន្តរប្រវេសន៍ ក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋ អោយចែករំលែកបទពិសោធន៍ និងលើកជាសំណួរ ឬសំណូមពរទៅកាន់វាគ្មិនចូលរួម ដើម្បីបាននូវដំណោះស្រាយ។ នៅក្នុងវេទិការនេះដែរ សមាគមអាដហុក បានលើកទឹកចិត្តប្រជាពលរដ្ឋ សិក្សាស្វែងយល់អំពីច្បាប់ដែលពាក់ព័ន្ធ ស្វែងយល់ពីកិច្ចការពារ និងជាពិសេសផ្តល់នូវមធ្យោបាយទំនាក់ទំនងជាបន្ទាន់ នៅពេលជួបនឹងអំពើ ហិង្សាក្នុងគ្រួសារ រំលោភសេពសន្ថវៈ ជួញដូរមនុស្ស និងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។
សូមទស្សនាវីដេអូខ្លី បង្ហាញពីសកម្មភាព និងចំណាប់អារម្មណ៍នៃ ការយល់ឃើញរបស់អ្នកចូលរួមក្នុងវេទិការសាធារណៈនេះ។