ដំណឹងជ្រើសរើសបុគ្គលិកហាត់ការ
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) គឺជាអង្គការ មិនមែនរដ្ឋាភិបាលឯករាជ្យ-អព្យាក្រឹត ដែលមិនរកផលចំណេញ និងមិនស្ថិតក្រោមឥទ្ធិពល នយោបាយរបស់គណបក្សនយោបាយណាមួយ ហើយធ្វើការងារដើម្បីសង្គមមួយ ដែលគោរពសិទ្ធិមនុស្ស និងច្បាប់ តាមរយៈការបង្កើនចំណេះដឹងផ្នែកសិទ្ធិមនុស្ស និងច្បាប់ដល់ប្រជាពលរដ្ឋធ្វើយ៉ាងណាឲ្យគាត់យល់អំពីសិទ្ធិមនុស្ស និងចេះការពារសិទ្ធិដោយខ្លួនឯង។ សមាគមអាដហុក ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ១៩៩១ ដែលមានការិយាល័យកណ្តាលនៅទីស្នាក់ការភ្នំពេញ និងការិយាល័យខេត្ត-រាជធានី ចំនួន២១។
យោងតាមតម្រូវការជាចាំបាច់របស់ សមាគម នៅក្នុងពេលបច្ចុប្បន្ននេះ សមាគមអាដហុក សូមជូនដំណឹងដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា សមាគមត្រូវការជ្រើសរើសបុគ្គលិក ជាច្រើននាក់ប្រចាំទីស្នាក់ការភ្នំពេញ និងប្រចាំការិយាល័យខេត្ត-រាជធានី ចំនួន២១នៃសមាគម អាដហុក ដែលមានតួនាទីជា អ្នកស្ម័គ្រចិត្ត (អ្នកហាត់ការ) ដើម្បីទទួលភារកិច្ច និងការទទួល ខុសត្រូវដូចខាងក្រោម៖
ភារកិច្ច និងការទទួលខុសត្រូវ
- បកប្រែឯកសារ សេចក្តីសង្ខេប និងឯកសាររដ្ឋបាលផ្សេងៗ។
- ផ្ដល់ការគាំទ្រដល់ផ្នែករដ្ឋបាល។
- ធ្វើតារាងបំពេញការងារទាំងអស់របស់សាមីខ្លួន។
- រក្សាបទដ្ឋាន និងក្រមសីលធម៌របស់សមាគម។
- ស្វែងយល់ពីការពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន អ្នកការពារសិទ្ធិមនុស្ស និងការ ផ្សព្វផ្សាយពីសិទ្ធិមនុស្ស ច្បាប់ ។ល។
- បញ្ចូល និងទាញយកទិន្នន័យ ករណីអង្កេតសិទ្ធិមនុស្ស ដីធ្លី មេធាវី របស់សមាគម អាដហុក ។
- ធ្វើបទបង្ហាញដល់គណៈគ្រប់គ្រង ឬអ្នកសម្របសម្រួលខេត្ត នៅពេលចុងបញ្ចប់នៃកម្ម សិក្សា ឬការហ្វឹកហាត់នៅសមាគម។
- ធ្វើរបាយការណ៍នៃការវាយតម្លៃការអនុវត្តការងារជាអ្នកស្ម័គ្រចិត្ត នៅពេលបញ្ចប់កម្មវិធី ហ្វឹកហាត់ ឬកម្មសិក្សា។
- តំណាងឱ្យសមាគមអាដហុកក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ផ្សេងៗ (ម្តងម្កាល)។
- អនុវត្តការបកប្រែ និងកែសម្រួលភាសាអង់គ្លេសទៅខ្មែរ និងពីខ្មែរទៅភាសាអង់គ្លេស។
- ក្នុងករណីចាំបាច់ អ្នកសម្របសម្រួលខេត្ត អាចផ្តល់តួនាទី/ភារកិច្ច លើសពីការចែង ខាងលើ។
បេក្ខជន/បេក្ខនារីត្រូវមានលក្ខណៈសម្បត្តិដូចតទៅ
- សញ្ជាតិខ្មែរ ឬជនជាតិខ្មែរ ។
- មានអាយុយ៉ាងតិច ១៨ ឆ្នាំ ។
- និស្សិតឆ្នាំទី៣ ឬខ្ពស់ជាង ដោយកំពុងសិក្សា ឬមានកំរិតវប្បធម៌ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ ឬសញ្ញាបត្រដែលមានតម្លៃស្មើរ។
- ជាអ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី និងការពារបរិស្ថាន និងយុវជន សហគមន៍ ងាយរងគ្រោះ និងយុវជនជនជាតិដើមភាគតិច ដែលជាក្រុមគោលដៅរបស់សមាគម។
- មានបទពិសោធន៍ធ្វើការងារជាមួយអង្គការសិទ្ធិមនុស្សកាន់តែប្រសើរ ។
- មានភាពស្មោះត្រង់ និងក្រមសីលធម៌ការងាររឹងមាំ។
- មានសេចក្តីក្លាហាន និងចំណេះដឹងផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
- ត្រូវមានពេលវេលាបម្រើការងារឲ្យសមាគម ចន្លោះពី ២០-៣០ ម៉ោង ក្នុង១សប្តាហ៍ (ពេល ព្រឹក ឬពេលរសៀល)។
- ចេះភាសាខ្មែរស្ទាត់ជំនាញក្នុងការនិយាយ និងសរសេរ។
- ផ្តល់អាទិភាពដល់អ្នកមានសមត្ថភាពអាចនិយាយ និងសរសេរជាភាសាអង់គ្លេស។
- មានជំនាញទំនាក់ទំនងផ្ទាល់មាត់ និងសរសេរបានប្រកបដោយប្រសិទ្ធភាព។
- មានជំនាញសរសេររបាយការណ៍គឺជាអាទិភាព។
- មានជំនាញខាងកុំព្យូទ័រ Microsoft Word, Excel, Internet and E-mail។
ប្រាក់ឧបត្ថម្ភ និងល័ក្ខខ័ណ្ឌ
សមាគមអាដហុក នឹងផ្តល់ប្រាក់ឧបត្ថម្ភសរុបចំនួន ១០០ ដុល្លារ ក្នុងមួយខែ។ យើងកំពុង ស្វែងរកបេក្ខជន/បេក្ខនារី ដែលមានឆន្ទៈក្នុងការបំពេញតួនាទីនេះយ៉ាងតិចចាប់ពីបីខែឡើងទៅ។
បេក្ខជន/បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូប មកការិយាល័យរដ្ឋបាល តាមអាស័យដ្ឋានផ្ទះលេខ ៣ ផ្លូវ១៥៨ ឧកញ៉ាទ្រឿងកាង សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ឬតាមរយៈ៖ 023 218 653 / 086 407 666 និង អ៊ីម៉ែល recruitment@adhoccambodia.org ឬតាមរយៈការិយាល័យសមាគមអាដហុក ប្រចាំខេត្ត-រាជធានីទាំង២១ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។
សមាគមអាដហុក គឺអង្គការមិនមែនរដ្ឋាភិបាលដែលនិយោជិកទាំងអស់មានឱកាសស្មើគ្នា។ ស្ត្រីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជនជាតិភាគតិច និងជនពិការភាព ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យស្នើសុំមុខតំណែងនេះ។