ម្ចាស់ជំនួយ និងដៃគូ

សមិទ្ធ​ផល​នានា​របស់​សមាគម​អាដហុក ប្រាកដ​ជាមិន​អាច​សម្រេច​បាន​នោះ​ទេ ប្រសិន​បើ​ពុំ​មាន​ជំនួយ​សប្បុរស​ធម៌ និង​ការ​គាំ​ទ្រដ៏​ថ្លៃថ្លា​ពីសំណាក់​ម្ចាស់​ជំនួយ និង​ដៃគូ​នានា​ជាច្រើន​នៅ​ទូទាំង​ពិភព​លោក។ អាស្រ័យ​ហេតុនេះ សមាគម​អាដហុក​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​ម្ចាស់​ជំនួយ និង​ដៃគូ​ពី​អតីតកាល និង​នាពេល​បច្ចុប្បន្ន​ទាំងអស់​ដែល​បាន និងកំពុង​បន្ត​ផ្ដល់​ទំនុក​ចិត្ត​មក​លើ​សមាគម​អាដហុក ក៏ដូច​ជា កិច្ចការ​ជា​ប្រចាំ​ថ្ងៃ​របស់​សមាគម​អាដហុក​ ដើម្បី​ឆ្ពោះទៅ​សម្រេច​គោលដៅ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ម្ចាស់ជំនួយបច្ចុប្បន្ន
  • គម្រោងសិទ្ធិមនុស្ស និងដីធ្លី
  • គម្រោងស្ត្រី និងកុមារ
  • ការផ្ដល់មូលនិធិស្នូល
ដៃគូ

សមាគម​អាដហុក​កំពុង​បន្ត​កសាង​ភាព​ជាដៃ​គូ និង​ពង្រឹង​ទំនាក់​ទំនង​ដើម្បី​កែ​លម្អ​ប្រព័ន្ធ​បញ្ជូន​បន្ត​ឱ្យ​កាន់​តែ​មាន​ភាព​​ល្អ​ប្រសើរ​ឡើង និង​ផ្ដល់​នូវ​សេវា​កម្ម​ថែទាំ​បន្ថែម​ទៀត​ដល់​ជន​រង​គ្រោះ។ សមាគម​អាដហុក សហការ​ជាមួយ​នឹង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាច្រើន​ផ្សេង​ទៀត​នៅ​ថ្នាក់​ខេត្ត ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់ ដើម្បី​ឱ្យ​ជន​រង​គ្រោះ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពីសេវា​កម្ម​ពិនិត្យ​សុខ​ភាព និង​ព្យាបាល សេវាកម្ម​សុខ​ភាព​ផ្លូវ​កាយ និង/ឬផ្លូវ​ចិត្ត​ដោយ  សេវា​កម្ម​ស្វែង​ការ​ងារ ឬការ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ដោយ​ឥត​គិត​ថ្លៃ។ សមាគ​អាដហុក ក៏ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​ដ៏រឹង​មាំ ដូច​ជា បណ្ដាញ​ទេសន្តរប្រវេសក៍​តំបន់​មេគង្គ (MMN) អង្គការ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស (FIDH) ឬ វេទិកា​អាស៊ី  (FA) ក៏ដូច​ជា​អង្គការ​បណ្ដាញ​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ។