សមាគមអាដហុកបច្ចុប្បន្ន មានបុគ្គលិកបម្រើការងារពេញម៉ោងចំនួន ៨៩ នាក់ ក្នុងនោះមានស្រ្តី ២៨ នាក់។ ទីស្នាក់ការកណ្ដាលដែលមានទីតាំងនៅទីក្រុងភ្នំពេញ មានបុគ្គលិកចំនួន ៣៩ នាក់ ខណៈដែលបុគ្គលិកចំនួន ៥០ នាក់ផ្សេងទៀតបម្រើការងារនៅការិយាល័យតាមបណ្ដាខេត្ត។
សមាគមអាដហុក មានការិយាល័យសាខានៅក្នុងខេត្តចំនួន ២១។ ការិយាល័យខេត្តនីមួយៗជាទូទៅមានបុគ្គលិកបម្រើការងារពេញម៉ោងចំនួនបីនាក់ រួមមាន បុគ្គលិកផ្នែកសម្របសម្រួលថា្នក់ខេត្តម្នាក់ និងបុគ្គលិកផ្នែកឃ្លាំមើលចំនួនពីរនាក់។ បុគ្គលិកបម្រើការងារនៅការិយាល័យតាមខេត្តភាគច្រើនត្រូវបានជ្រើសរើសចេញពីបណ្ដាខេត្តដែលពួកគាត់រស់នៅតែម្ដង ដើម្បីបម្រើការងារឱ្យការិយាល័យសាខាសមាគមអាដហុកនៅក្នុងខេត្តទាំងនោះ។ អ្នកសម្របសម្រួលថ្នាក់ខេត្តគ្រប់រូបគឺជា តំណាងរបស់សមាគមអាដហុកឱ្យខេត្តរបស់ខ្លួន និងមានទំនួលខុសត្រូវសម្របសម្រួល និងណែនាំដល់បុគ្គលិក ហើយក៏ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដឹកនាំកិច្ចការប្រតិបត្តិការ និងការអនុវត្តសកម្មភាពគម្រោងរបស់ខ្លួន ហើយនៅពេលចាំបាច់ ក៏នឹងធ្វើការពិគ្រោះយោបល់ជាមួយនឹងប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី សម្រាប់បញ្ហាទាំងឡាយណាដែលការិយាល័យខេត្តមិនអាចដោះស្រាយបានផងដែរ។
ការិយាល័យខេត្តសមាគមអាដហុកមានសមត្ថភាព និងធនធានក្នុងការប្រតិបត្តិការសកម្មភាពគម្រោងនានា និងឃ្លាំមើលបញ្ហារំលោភសិទ្ធិមនុស្ស ការជួញដូរមនុស្ស ទំនាស់ដីធ្លី ។ល។ នៅ
ទូទាំង ២៥ រាជធានីខេត្តនៅក្នុងប្រទេសកម្ពុជា។
ការិយាល័យខេត្ត/រាជធានីទាំង ២២ រួមមានដូចខាងក្រោម៖
១. ទីស្នាក់ការកណ្ដាលស្ថិតនៅទីក្រុងភ្នំពេញ៖ ទទួលបន្ទុកកិច្ចការនៅក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្ដាល
២. ការិយាល័យខេត្តបាត់ដំបង៖ ទទួលបន្ទុកកិច្ចការនៅក្នុងខេត្តបាត់ដំបង
៣. ការិយាល័យខេត្តបន្ទាយមានជ័យ៖ ទទួលបន្ទុកកិច្ចការនៅក្នុងខេត្តបន្ទាយមានជ័យ
៤. ការិយាល័យខេត្តកំពង់ចាម៖ ទទួលបន្ទុកកិច្ចការនៅក្នុងខេត្តកំពង់ចាម
៥. ការិយាល័យខេត្តកំពង់ធំ៖ ទទួលបន្ទុកកិច្ចការនៅក្នុងខេត្តកំពង់ធំ
៦. ការិយាល័យខេត្តកំពង់ឆ្នាំង៖ ទទួលបន្ទុកកិច្ចការនៅក្នុងខេត្តកំពង់ឆ្នាំង
៧. ការិយាល័យខេត្តកំពត៖ ទទួលបន្ទុកកិច្ចការនៅក្នុងខេត្តកំពត និងខេត្តតាកែវ
៨. ការិយាល័យខេត្តក្រចេះ៖ ទទួលបន្ទុកកិច្ចការនៅក្នុងខេត្តក្រចេះ
៩. ការិយាល័យខេត្តកំពង់ស្ពឺ៖ ទទួលបន្ទុកកិច្ចការនៅក្នុងខេត្តកំពង់ស្ពឺ
១០. ការិយាល័យខេត្តកោះកុង៖ ទទួលបន្ទុកកិច្ចការនៅក្នុងខេត្តកោះកុង
១១. ការិយាល័យខេត្តមណ្ឌលគិរី៖ ទទួលបន្ទុកកិច្ចការនៅក្នុងខេត្តមណ្ឌលគិរី
១២. ការិយាល័យខេត្តឧត្ដរមានជ័យ៖ ទទួលបន្ទុកកិច្ចការនៅក្នុងខេត្តឧត្ដរមានជ័យ
១៣. ការិយាល័យខេត្តព្រៃវែង៖ ទទួលបន្ទុកកិច្ចការនៅក្នុងខេត្តព្រៃវែង
១៤. ការិយាល័យខេត្តព្រះវិហារ៖ ទទួលបន្ទុកកិច្ចការនៅក្នុងខេត្តព្រះវិហារ
១៥. ការិយាល័យខេត្តរតនគិរី៖ ទទួលបន្ទុកកិច្ចការនៅក្នុងខេត្តរតនគីរី
១៦. ការិយាល័យខេត្តព្រះសីហនុ៖ ទទួលបន្ទុកកិច្ចការនៅក្នុងខេត្តព្រះសីហនុ
១៧. ការិយាល័យខេត្តស្ទឹងត្រែង៖ ទទួលបន្ទុកកិច្ចការនៅក្នុងខេត្តស្ទឹងត្រែង
១៨. ការិយាល័យខេត្តសៀមរាប៖ ទទួលបន្ទុកកិច្ចការនៅក្នុងខេត្តសៀមរាប
១៩. ការិយាល័យខេត្តស្វាយរៀង៖ទទួលបន្ទុកកិច្ចការនៅក្នុងខេត្តស្វាយរៀង
២០.ការិយាល័យខេត្តត្បូងឃ្មុំ៖ទទួលបន្ទុកកិច្ចការនៅក្នុងខេត្តត្បូងឃ្មុំ
២១. ការិយាល័យខេត្តពោធិ៍សាត់៖ទទួលបន្ទុកកិច្ចការនៅក្នុងខេត្តពោធិ៍សាត់
២២.ការិយាល័យខេត្តប៉ៃលិន៖ទទួលបន្ទុកកិច្ចការនៅក្នុងខេត្តប៉ៃលិន