កិច្ចសម្ភាសន៍នៃបណ្តឹងរបស់ស្រី មុំ នៅសមាគមអាដហុកថ្ងៃដំបូង(៩ មិនា ២០១៦)

សមាគម​​អា​ដ​ហុ​ក​ ​ឆ្លើយ​​តប​ ​ជាមួយ​​នឹង​​លិខិត​​ចំហ​​រ​​ផ្ទាល់​​ដៃ​​របស់​​កញ្ញា​ ​ខុ​ម​ ​ចា​ន់​តា​រ៉ា​ទី​ ​ហៅ​ស្រី​មុំ​ ​ធ្វើ​នៅ​​ថ្ងៃ​ទី​២២ ខែ​មេ​សា​ ​ឆ្នាំ​២០១៦ និង​ផ្សព្វផ្សាយ​ ​ក្នុង​ប​ណ្តា​ញ​​សង្គម​ ​FRESH​ ​NEWS​ ​កាល​​ពី​ថ្ងៃ​ទី​២៣ ខែ​មេ​សា​ ​ឆ្នាំ​២០១៦ វេលា​ ​ម៉ោង​០៨និង​០៥នាទី​ព្រឹក​ ​។

សមាគម​​អា​ដ​ហុ​ក​ ​សូម​ផ្ត​ល់​​នូវ​​បទ​​សម្ភាស​ន៍​​ទទួល​​ពាក្យ​​ប​ណ្តឹ​ង​​ទាំង​ស្រុង​ ​របស់​ ​ខុ​ម​ ​ចា​ន់​តា​រ៉ា​ទី​ ​ហៅ​ស្រី​មុំ​ ​រួម​​ជាមួយ​​នឹង​​ម្តា​យ​​បង្កើត​ ​ដែល​​បាន​មក​ ​ប្តឹ​ង​​ដល់​​ទី​ស្នា​ក់​ការ​​ក​ណ្តា​ល​​របស់​សមាគម​អា​ដ​ហុ​ក​ ​រាជ​ធានី​ភ្នំពេញ​ ​និង​ ​បាន​ ​រៀបរាប់​អំពី​រឿងរ៉ាវ​របស់​នាង​ ​និង​ស្នើ​សុំ​ការ​អន្តរាគមន៍​ស្វែង​ងរ​ក​យុត្តិធម៌​ ​និង​ ​ភាព​ស្អាត​ស្អំ​របស់​នាង​ ​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មី​នា​ ​ឆ្នាំ​២០១៦ ។

បន្ទាប់​ពី​ពេល​នោះ​មក​ ​រាល់​ការ​ប្រឹក្សា​យោបល់​ផ្លូវ​ច្បាប់​របស់​សមាគម​ ​អា​ដ​ហុ​ក​ជាមួយ​នាង​ ​គឺ​ផ្អែក​ទាំងស្រុង​ទៅ​លើ​ព័ត៌មាន​ដែល​នាង​បាន​អះអាង​ ​ផ្ត​ល់​ជូន​សមាគម​ ​។ សមាគម​អា​ដ​ហុ​ក​ ​សុំ​មិន​ធ្វើ​អត្ថា​ធិ​ប្បា​យ​ទេ​ ​សូម​ស្តា​ប់​ ​និង​ ​ពិចារណា​ ​តើ​សហ​ការី​របស់​អា​ដ​ហុ​ក​យើង​ខ្ញុំ​ ​ធ្វើ​ការ​មាន​មូល​ដ្ឋា​ន​ពិត​ប្រាកដ​ ​និង​ ​ត្រឹម​ត្រូវ​ដែរ​ឬ​យ៉ាង​ណា​? សូម​ទស្សនានូវ​ការ​រៀបរាប់​របស់​នាង​ទាំងស្រុង​ដូច​ ​ខាង​ក្រោម​ ​៖