វេទិការសាធារណៈ ស្តីពី ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព

Untitled-1ដោយមាន​ការឧបត្ថម្ភ​ថវិកាពី Caritas ថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០១៦ សមាគម​​អាដហុក​​ខេត្ត កំពត បានរៀបចំ​​វេទិការ​​សាធារណៈ​​ស្តីពីការ​​ធ្វើទេសន្តរ​​ប្រវេសន៍​​ប្រកប​ដោយ​​សុវត្ថិភាព​​នៅភូមិ មនោសុខ ឃុំ តាកែន ស្រុក ឈូក ខេត្តកំពត ក្រោម​​អធិបតីភាព និង​ជា​វគ្មិន ដោយ អ្នកស្រី សេង សេរីរដ្ឋា ស្នងការរង លោក ប្រធាន​ការិយាល័យ​ជួញដូរ​មនុស្ស លោក ហេង ណារ៉ុង អនុប្រធាន មន្ទីរការងារ ខេត្តកំពត  លោក នី លីហេង មន្ត្រី​កម្មវិធី​សមាគម​អាដហុក ភ្នំពេញ ក្រោមការ​សំរប​សំរួល​កម្មវិធី​ពីអ្នកស្រី អ៊ូច បូ ប្រធាន​​សមាគម​​អាដហុក​ខេត្ត កំពត រួមជាមួយ ប្រជាពលរដ្ឋរងចំនួន ៥៦នាក់ មានជនរងគ្រោះ និងគ្រួសារជនរងគ្រោះ បានចូលរួមផងដែរ។៣

ថ្លែងក្នុង​កម្មវិធី លោក នី លីហេង មន្ត្រី​កម្មវិធី​សមាគម​អាដហុក បានគូស​បញ្ជាក់​អំពីគោល​បំណង​របស់​សមាគម​អាដហុក គឺដើម្បី​លើក​កំពស់​ការយល់​ដឹង​របស់​ប្រជាពល​រដ្ឋទាក់ទងការ​ធ្វើទេសន្តរ​ប្រវេសន៍ ឲ្យប្រជាពល​រដ្ឋចេះ​គិតគូរ​ច្បាស់លាស់​មុនសំរេចចិត្ត​ចាក​ចេញ​ទៅរកការ​ងារ​ធ្វើ ក៍ដូចជា​ធ្វើអ្វី​ផ្សេងទៀត​នៅប្រទេស​ក្រៅ និង​បានលើក​ឡើង​ពីករណី​ជាក់ស្តែង​ដែលប្រជាពលរដ្ឋ​ត្រូវបាន មេខ្យល់ ក្រុមហ៊ុន​បោកប្រាស់ និងថៅ​កែធ្វើបាប ជាពិសេស ប្រទេស​ម៉ាឡេស៊ី និងថៃ។

អ្នកស្រី សេង សេរីរដ្ឋា ស្នងការ​រងនគរ​បាល​ខេត្តកំពត ក៍បាន​លើកឡើង​ពីកត្តា​មួយចំនួន​ដែលជំរុញ​ឲ្យប្រជាពលរដ្ឋ​ធ្វើចំណាក​ស្រុក មានដូចជា អំពើហិង្សា​ក្នុងគ្រួសារ ជីវភាព​ខ្វះខាត ខ្វះដី ឃើញអ្នក​ជិតខាង​ចេញទៅ​មានជីវ​ភា២ពធូរធា និង​គេចពីបទ​លើ្មស​ជាដើម។ អ្នកស្រី ក៍បានលើក​ឡើង​ឲ្យប្រជា​ពលរដ្ឋ​ត្រូវគិត​ពិចារ​ណាថា តើការរស​នៅប្រទេស​គេ យើងដឹង​ពីប្រពៃណី​ប្រទេស​នោះឬទេ ចេះភាសារ​ឬទេ។

លោក ហេង ណារ៉ុង អនុប្រធាន​មន្ទីរ​ការងារ​ខេត្តកំពត ការបាន​លើកឡើង​ពីការងារ​ជំនាញ​​របស់មន្ទីរ​ការងារ លើវិស័យ​ការងារ គ្រប់គ្រង​រោងចក្រ សហគ្រាស ជនបរទេស វិស័យ​​បណ្តុះបណ្តាល​​វិជ្ជាជីវៈ គឺ​បណ្តុះបណ្តាល​​ចំណេះដឹង រកការងារ​​ឲ្យពលរដ្ឋ។

បន្ទាប់​មកមានការ​ថ្លែងពីទុក​លំបាក​របស់​ជនរងគ្រោះ និង​គ្រួសារ​ជនរងគ្រោះ ខ្លះបានមកដល់​ប្រទេស​កម្ពុជាវិញ ខ្លះកំពុង​បាត់ខ្លួន​ជាដើម និង​សំណូមពរ​ឲ្យគណៈ​អធិបតី​ជួយដោះស្រាយ​អន្តរាគម។ ឆ្លើយតម​​និងសំណូមពរ​ប្រជាពលរដ្ឋ អ្នកស្រី​ស្នងការរង ក៍ដូច​ជាអនុប្រធាន​មន្ទីរ​ការងារ​ខេត្ត ក៍បាន​ដោះស្រាយ​ដោយករណី​ខ្លះបានដោះ​ស្រាយរួច​ហើយ ​ករណីខ្លះ​កំពុង​ដោះស្រាយ និង ករណី​ថ្មី សុំអោយ​ប៉ូលិស​មូលដ្ឋាន​ជួបជាមួយ​គ្រួសារ​ប្រជា​ពលរដ្ឋ​រងគ្រោះ ធ្វើរបាយ​ការណ៍​ច្បាស់លាស់​ដើម្បី​ដោះស្រាយ និង​ចាត់វិធានការ។