ដំណឹងជ្រើសរើសបុគ្គលិក
សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា គឺជាអង្គការក្រៅ រដ្ឋាភិបាល ឯករាជ្យ-អព្យាក្រឹត មិនរកផលចំណេញ និងមិនស្ថិតក្រោមការឃុំគ្រងរបស់គណបក្សនយោបាយណាមួយ ហើយធ្វើការដើម្បីស្ថាបនាអោយមានឡើងវិញនូវសិទ្ធិ សេរីភាពជាមូលដ្ឋានតាមរយៈការបង្កើនចំណេះដឹងផ្នែកសិទ្ធិមនុស្ស និងច្បាប់ដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាអោយគាត់យល់អំពីសិទ្ធិមនុស្ស និងចេះការពារសិទ្ធិដោយខ្លួនឯង។ សមាគមអាដហុក ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ១៩៩១ ដែលមានការិយាល័យកណ្តាលនៅទីស្នាក់ការភ្នំពេញ និងការិយាល័យខេត្ត-រាជធានី ចំនួន ២៤ ទៀត។
យោងតាមតម្រូវការជាចាំបាច់របស់សមាគមនៅក្នុងពេលបច្ចុប្បន្ននេះ សមាគមអាដហុក សូមជូនដំណឹងដល់ សាធារណៈជនទាំងអស់អោយបានជ្រាបថា សមាគម ត្រូវការជ្រើសរើសបុគ្គលិកចំនួន ១រូប បំរើការងារជា អ្នកយាមប្រចាំស្នាក់ការកណ្តាលរាជធានីភ្នំពេញ។
អ្នកយាមប្រចាំស្នាក់ការកណ្តាល (ប្រាក់បៀវត្សរ៍ប្រចាំខែ ១៨០ដុល្លារ)
ភារកិច្ច និងការទទួលខុសត្រូវ
– យាមប្រចាំស្នាក់ការនៅស្នាក់ការកណ្តាលតាមតារាងកាលវិភាគ
– រក្សាសណ្តាប់ធ្នាប់នៅក្នុងបរិវេនការិយាល័យ
– រក្សាសុវត្ថិភាពសំភារៈ យានជំនិះ របស់សមាគម បុគ្គលិក និងភ្ញៀវនៅក្នុងបរិវេន និងមុខការិយាល័យ
– ជួយសម្រួលដល់ជនរងគ្រោះមកទំនាក់ទំនងសួរព័ត៌មាន ឬប្រឹក្សាយោបល់ផ្នែកច្បាប់
– សំអាតបរិវេនមុខការិយាល័យ និងស្រោចទឹកផ្កា
– ត្រួតពិនិត្យប្រព័ន្ធទឹកភ្លើងនៅក្នុងការិយាល័យ
– បញ្ចេញ និងបញ្ចូលរថយន្តសមាគមរាល់ព្រឹកល្ងាច
– ភារកិច្ចតាមការចាត់តាំងរបស់ប្រធានផ្នែករដ្ឋបាលក្នុងករណីចាំបាច់
បេក្ខជន/បេក្ខនារីត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម
– ជនជាតិខ្មែរ អាយុចាប់ពី ២៥ឆ្នាំឡើង
– មានកំរិតវប្បធម៌មធ្យមសិក្សាទុតិយភូមិ
– ធ្លាប់មានបទពិសោធន៍ធ្វើការងារជាមួយអង្គការសិទ្ធិមនុស្សជាតិ-អន្តរជាតិចាប់ពី ២ឆ្នាំឡើង
– មានអត្តចរិក សីលធម៌ល្អ មានភាពស្មោះត្រង់ និងមានភាពឧស្សាព្យាយាម
– បេក្ខជនត្រូវចេះបើកបរ និងមានប័ណ្ណបើកមានសុពលភាព
បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូប មកការិយាល័យរដ្ឋបាល តាមអាស័យដ្ឋានផ្ទះលេខ៣ ផ្លូវ១៥៨ ឧកញ៉ាទ្រឿងកាង សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈអ៊ីម៉ែល adhoc@forum.org.kh ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ផុតកំណត់ទទួលពាក្យថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦។