ស្ត្រីរងគ្រោះឈ្មោះ លុយ ភាព អាយុ៤៦ឆ្នាំ ត្រូវបានប្តី(ប្តីចុង)ចិត្តកំណាចឈ្មោះ ញាន លាភ អាយុ៤៦ឆ្នាំ យកសំាងចាក់ដុត ខណៈពេលដែលស្ត្រីរងគ្រោះ កំពុងឈរជំរៈស្មៅ នៅក្នុងចំការ ប៉េះគួក ចំងាយពីផ្ទះប្រមាណ៦០ម ដោយសារតែការប្រច័ណ្ឌគ្មានហេតុផល។ ហេតុការណ៍គួអោយរន្ធត់នេះ កើតឡើងកាលពីថ្ងៃទី ៧/០១/២០១៦ ម៉ោង៧.០០ព្រឹក នៅក្នុងភូមិ រអាងក្រោម ឃុំ រអាង ស្រុក កំពង សៀម ខេត្តកំពង់ចាម ។ ក្រោយហេតុការណ៍កើតឡើង ប្តីត្រូវបានស្លាប់ដោយការលេបថ្នាំសម្លាប់ខ្លួន ចំណែកប្រពន្ធរងរបួសជាទម្ងន់ដោយសារប្តីចាក់សាំងដុត ច្ចុប្បន្ន កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសមៈ (ពេទ្យលោកសង្ឃ) សភាពជម្ងឺកាន់តែធ្ងន់ធ្ងរ (រលួយផ្នែកពោះ) ហើយកំពុងប្រឈមគ្មានលុយព្យាបាល ដោយសារមន្ទីរ ពេទ្យនេះ តំរូវឲ្យជនរងគ្រោះបង់ថ្លៃព្យាបាល២០ម៉ឺនរៀលក្នុង១ថ្ងៃ ។
ស្ថិតក្នុងកាលៈទេសៈដ៍លំបាកនេះសមាគមអាដហុកសូមអំពាវនាវដល់សប្បុរសជន មេត្តាផល់ជំនួយសង្គ្រោះ ដើម្បីជួយដល់ស្ត្រីរងគ្រោះដែលកំពុងជួបការខ្វះខាតនេះ។
សូមទំនាក់ទំនងទូរស័ព្ទលេខ
០២៣ ២១៨ ៦៥៣ សមាគមអាដហុក ភ្នំពេញ
០៨១ ៣២១ ០៥០ កូនស្ត្រីរងគ្រោះ