ករណីរំលោភបូក លើក្មេងស្រីអាយុ១៤ឆ្នាំ នៅស្រុកពញាឮ ខេត្តកណ្តាល

IMG_5929កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ប្រហែល១៦​និង ៥០នាទីល្ងាច នៅភូមិ ដំណាក់ព្រីង ឃុំ ទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានករណី​រំលោភ​បូក​មួយ លើក្មេងស្រីរងគ្រោះ ឈ្មោះ ម.រ.ឌ ភេទស្រី អាយុ ១៤ឆ្នាំ ជាកម្មករ​រោងចក្រ រស់នៅភូមិ អំពិលដាំទឹក​ឃុំវិហារហ្លូង ស្រុក ពញាឮ ខេត្តកណ្តាល ដោយជនសង្ស័យ ពីររូប ឈ្មោះ ស. សម. ភេទប្រុស អាយុ ២៥ឆ្នាំមានមុខរបរ ជាកម្មករ​រោងចក្រ​មានទីលំនៅភូមិ អំពិលរូង ឃុំ ព្រះស្រែ ស្រុក ឧត្តុង ខេត្តកំពង់ស្ពឺ និង ឈ្មោះ ព. គ. ភេទប្រុស អាយុ ២៨ឆ្នាំ​ មានមុខរបរ ជាកម្មកររោងចក្រដូចគ្នា មានទីលំនៅ​កន្លែង​កើត​ហេតុ។

ពេលចេញ​ពីធ្វើការ​រោងចក្រ​ម៉ោង​ប្រហែល​ជា ៤ល្ងាច ជនសង្ស័យ​ទាំងពីរ​បាន​បបួល និងលួង​លោម​ជនរង​គ្រោះ​ទៅញ៉ាំ​បង្អែម ពេលនោះ​ជនរងគ្រោះ​ក៏ព្រមទៅ​ជាមួយ។ តែជនសង្ស័យទាំងពីរ មិនបាននាំជន​រងគ្រោះ​ទៅញ៉ាំ​បង្អែមទេ​បែរ​ជាទៅផឹក​ស្រាបៀអង្គរ ក្លែមសាច់ឆ្កែ និងបញ្ច្រកក្មេង​រងគ្រោះរហូត​ដល់ស្រវឹង និងបិទ​លេខទូរស័ព្ទ​ក្មេងរង​គ្រោះ​មិនអោយ​មានទំនាក់ទំនង​ជាមួយ​ឳពុកម្តាយ រួចទើប​ជនសង្ស័យ​ទាំងពីរ​ចាប់ផ្តើម​ធ្វើសកម្មភាព​រំលោភ​រហូតបានសំរេច​ផ្ទះរបស់ជន​សង្ស័យ​ឈ្មោះ ព.គ. នៅក្បែរ​បង្គន់​ម្នាក់ម្តង និង នៅលើគ្រែ​ម្នាក់​ម្តងទៀត។

សមត្ថកិច្ចបានចាប់​ខ្លួនជន​សង្ស័យ​ឈ្មោះ ស. សម. តែជន​សង្ស័យ​ម្នាក់​ទៀត បានរត់គេចខ្លួន​បាត់។ សមាគម​អាដហុក​បានប្រឹក្សា​យោបល់​ជូនជន​រងគ្រោះ និងគ្រួសារ​ជនរង​គ្រោះ ព្រមទាំង​ទំនាក់​ទំនង​ជាមួយ​អង្គការ​ដៃគូរ​ដើម្បី​រកមណ្ឌល​សំរាប់ក្មេង​រងគ្រោះ។ សមាគម​អាដហុក នឹងធ្វើ​ការ​សហការ និងតាម​ដាន​លើក​រណី​នេះបន្ត​ទៀត។

12270167_655196504623465_534430375_n2222  IMG_593122