សមាគម អាដហុក​ជួយ​អន្តរាគមន៍​ជនរងគ្រោះ​ពីប្រទេស​ម៉ាឡេស៊ី​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ

Untitled-1នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ សមាគម​អាដហុក​ ជួយជន​រង គ្រោះ​ដោយ ករណី​ជួញ ដូរ​ទៅ ប្រទេស​ម៉ាឡេស៊ី បានត្រឡប់​ មកប្រទេស​ កម្ពុជាវិញ ។​ជនរងគ្រោះ ឈ្មោះ គ ស វ ដោយសារ ​កត្តា​លែងលះ និង​រស់នៅ ក្នុងស្ថាន​ភាព ទីទ័លក្រ នៅក្នុង​​ភូមិទួល ឃុំ​ត្រើយស្វា ស្ជនរងគ្រោះម៉ាឡេស៊ី​៨។១០។១៥រុក​ស្អាង ខេត្ត​កណ្តាល ។

នារីរងគ្រោះ ​បានចេញ​ ទៅធ្វើការ​តាម ផ្ទះ​នៅក្នុង​ ប្រទេស​ ម៉ាឡេស៊ី​ តាមរយៈ ​ទីភ្នាក់ងារ​ជ្រើសរើស ​ពលករ នៅក្នុង​ឆ្នាំ២០១១ ។​នៅក្នុង​ កំឡុងពេល ​ដែលនាង​ ធ្វើការ​ នៅទីនោះ ម្ចាស់ផ្ទះ​មិន អនុញ្ជាត​ឲ្យ នាង​ទំនាក់ ទំនងមក ក្រុមគ្រួសារទេ ថែមទាំង​មិនបាន​បើក ប្រាក់ខែ​ទៀតផង ។ ទីភ្នាក់ងារ​ ជ្រើសរើស ​ថែមទាំង​ បង្ខំឲ្យ​នាង ធ្វើការ​បន្ត​អាណត្តិ​ ទៀតផង ។

បន្ទាប់ពីទទួល​ពាក្យបណ្តឹង​​ពីក្រុមគ្រួសារ​ជនរងគ្រោះ សមាគម​អាដហុក​បានធ្វើ​លិខិត​អន្តរាគមន៍​ទៅ ក្រសួងការ​បរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ និង​អន្តរាគមន៍​ទៅទីភ្នាក់ ងារដើម្បី​ឲ្យនាង​បានត្រឡប់​មកប្រទេសកម្ពុជាវិញ និង​បានប្រាក់​បៀវត្សរ៍ ។ សមាគម​អាដហក នឹង​ធ្វើការតាម​ដានបន្តទៀត ជនរងគ្រោះ​មិនទាន់បាន​ប្រាក់បៀវត្សរ៍​គ្រប់ចំនួននៅឡើយទេ ។