ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ប្រហែល៩យប់ មានករណី រំលោភ សេពសន្ថវ: មួយនៅ ភូមិតាម៉ៅ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ កុមារីជនរងគ្រោះឈ្មោះ ធ ណរ អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៩ ចំណែកជនសង្ស័យឈ្មោះណែម ប៉ុនណាង អាយុ២០ឆ្នាំ ជាសង្ឃបួស៤វស្សា នៅវត្តច័ន្ទតាមូលី ហៅតាម៉ៅ ភូមិកើត ហេតុខាងលើ។ រីឯទៅលំនៅ របស់ជន ប្រព្រឹត្ត នៅក្នុងភូមិ១ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ករណីរំលោភ នេះកើត ឡើងនៅ លើផ្ទះក្មេង ស្រីរងគ្រោះ ដោយសារ នៅយប់នោះ ក្មេងស្រីរងគ្រោះ នៅផ្ទះជាមួយ បងស្រី និងក្មួយ៣នាក់ តែនៅយប់នោះក្មេងស្រីនៅម្នាក់ឯង ជនសង្ស័យបានឈររេរ៉នៅមុខផ្ទះក្មេងស្រីរងគ្រោះរួចបានទូរស័ព្ទទៅជនរងគ្រោះអោយបើកទ្វាផ្ទះអោយ តែក្មេងស្រីមិនព្រមបើក ជនសង្ស័យនៅតែបន្តទូរស័ព្ទរហូត ពេលនោះក្មេងស្រីក៏ព្រមបើកទ្វាអោយ ដោយឃើញជនសង្ស័យស្លៀកពាក់ខោអាវធម្មតា។ ពេលចូលដល់ក្នុងផ្ទះជនសង្ស័យក៏ចាប់អោបនាងរួចក៏ចាប់រំលោភនាងរហូតសំរេច និងហាមនាងមិនអោយនិយាយប្រាប់គេថែមទាំងនិយាយលួងលោមនាងថាស្រឡាញ់នាង។ ក្រោយពីរំលោភរួចបងស្រីក្មេងស្រីរងគ្រោះឈ្មោះ សារឿន មកគោះទ្វាតែជនសង្ស័យមិនអោយបើកទ្វាខ្លាចគេឃើញនឹងដឹងរឿង ក៏បើកទ្វារក្រោយលោតទៅបាត់ទៅ ទុកខោ អាវក្នុងបន្ទប់។
សមាគមអាដហុកខេត្តបានអន្តរាគមន៍ទៅ ប៉ូលីស និងកំពុងបន្តជំរុញរឿងនេះ បន្តទៅតុលារដើម្បីកុំអោយមាននិទណ្ឌភាព។