នៅថ្ងៃទី ០៩ – ១០ ខែកញ្ញា ឆ្នាំ២០១៥ សមាគមអាដហុក ខេត្តប៉ៃលិន បានបើក វគ្គបណ្តុះបណ្តាល ស្តីពី លំនាំឆ្ពោះទៅរកសមភាព យេនឌ័រក្នុងគ្រួសារ ជំហានទី២ លើប្រធានបទ ការកសាង ផែនការ ក្នុងគ្រួសារ នៅវត្តភ្នំក្រិញ ភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានការចូលរួម ពីលោក នី លីហេង មន្ត្រីកម្មវិធី សមាគមអាដហុក ភ្នំពេញ លោក ស្រី ប្រាក់ សុភីមា អ្នកសម្របសម្រួលសមាគម អាដហុក ខេត្តប៉ៃលិន ជាគ្រូឧទ្ទេសនាម និងលោកស្រី លក្ខណា មកពីអង្គការ GADC ជួយសម្រប សម្រួល រួមជាមួយ ប្រជាពលរដ្ឋ ធ្លាប់មានបញ្ហាក្នុងគ្រួសារចំនួន ១៩នាក់ ប្រុស ០៩នាក់ ស្រី ១០នាក់ផងដែរ។
វគ្គបណ្តុះបណ្តាលមានគោលបំណងដើម្បី បង្កើនចំណេះដឹងផ្នែកកសាងផែនការសំរាប់អនាគតដល់ប្រជាពលរដ្ឋចូលរួម ដោយពន្យល់ប្រជាពលរដ្ឋអំពី ស្ថានភាពដែលពួកគាត់កំពុងមានបច្ចុប្បន្ន ដូចជា ទ្រពសម្បត្តិ ទំនាក់ទំនងក្នុងគ្រួសារ និង ចំណេះដឹងរបស់ពួកគាត់ ហើយឆ្លុះបញ្ចាំងទៅពេលអនាគត តើពួកគាត់ចង់ផ្លាស់ប្តូរយ៉ាងដូចម្តេច? ។ក្នុងវគ្គបណ្តុះបណ្តាលក៍បានបង្ហាញជូនប្រជាពលរដ្ឋចូលរួម អំពីវិធីសាស្ត្រមួយចំនួន ដើម្បីអោយប្រជាពលរដ្ឋឈានទៅដល់អ្វីដែលពួកគាត់ចង់អោយមានការផ្លាស់ប្តូរក្នុងពេលអនាគត។