ចាប់​ខ្លួន​បុរស​ម្នាក់​រំលោភ​សេពសន្ថវៈ​អនីតិជន

បុរស​វ័យ ៣២​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ សមត្ថកិច្ច ​ចាប់​ខ្លួន ​កាល​ពី​យប់ ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ក្រោម​ការ ​ចោទ​ប្រកាន់​ថា ​បាន​រំលោភ​សេពសន្ថវៈ ​កុមារី​ម្នាក់ ​នៅ​ក្នុង ​ភូមិ​ជា មួយ​គ្នា។

យោង​តាម ​របាយការណ៍​ របស់​សមាគម ការពារ ​សិទ្ធិ​មនុស្ស ​អាដហុក ​ប្រចាំ​ខេត្ត ​មណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ជន​ប្រព្រឹត្ត​ត្រូវ​បាន ​សមត្ថកិច្ច ​ចាប់​ខ្លួន ​មួយ​ថ្ងៃ ​ក្រោយពី បាន​ រំលោភ​សេពសន្ថវៈ​ លើ​ក្មេង ​ស្រី​រង​គ្រោះ ​នៅ​ខាង ​ក្រោយ​ផ្ទះ ​ចម្ងាយ​ប្រហែល ២០០​ម៉ែត្រ កាល​ពី​រសៀល​ម៉ោង ២ ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥។

យោង​តាម​របាយការណ៍ស្ដី​ពី​ស្ថានភាព​សិទ្ធិ​ស្ត្រី និង​កុមារ ៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ របស់​សមាគម​អាដហុក បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ករណី​រំលោភ​សេពសន្ថវៈ​ទី​បី ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ភាគ​ឦសាន្ត​មួយ​នេះ។

ទោះជាយ៉ាង​ណា ករណី​រំលោភ​សេពសន្ថវៈ ២​ករណី​ទៀត ត្រូវ​បាន​បញ្ចប់​ទៅ​វិញ​ដោយ​ការ​សម្រុះ​សម្រួល​គ្នា៕