ជន​ជាតិ​ដើម​ភាគ​តិច​គ្រោង​បង្ហាញ​ក្ដី​កង្វល់​ដល់​អាជ្ញាធរ​មូលដ្ឋាន

11874443_921404681266606_1939599025_o ក្រុម​ជន​ជាតិ​ ដើម​ភាគ​តិច​ នៅ​ខេត្ត​រតនគិរី គ្រោង​នឹង ​យក​បញ្ហា​ ជាច្រើន ​ទៅ​ពិភាក្សា​ ជាមួយ ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន នៅ​ពេល​ ពួកគាត់ ​ជួប​ប្រជុំ​ជា មួយ​ក្រុម​ ប្រឹក្សា​ឃុំ​ នា​ពេល​ ខាង​មុខ។ នេះ​ដោយ ​យោង​តាម ​ការ​បញ្ជាក់ ​ពី​លោក ឆាយ ធី អ្នក​សម្រប ​សម្រួល​នៃ​សមាគម​ ការពារ​ សិទ្ធិ​មនុស្ស​ អាដហុក​ ប្រចាំ​ ខេត្ត​រតនគិរី។

មន្ត្រី​សិទ្ធិ​មនុស្ស ​រូប​នេះ បានឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ច ​ប្រជុំ​តំណាង​បណ្ដាញ ​សហគមន៍ ​ថ្នាក់​ខេត្ត​កាល ​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា​ កន្លង​មក ក្រុមតំណាង​ មក​ពី​ សហគមន៍​នានា ​នៅ​ក្នុង​ ខេត្ត​រតនគិរី បាន​បង្ហាញ ​ក្ដី​បារម្ភ​ លើ​បញ្ហា​ ជាច្រើន​ ដែល​កើត ​មាន​ក្នុង​ សហគមន៍​ របស់​ពួក គាត់ ដូចជា បញ្ហា​គ្រឿង​ញៀន កង្វះ​ខាត ​ហេដ្ឋា​រចនា ​សម្ព័ន្ធ​ក្នុង ​សាលា​រៀន ភាព​យឺត ​យ៉ាវ​ នៃ​ ការ​ផ្ដល់​សេវាកម្ម ​របស់​អាជ្ញាធរ​ឃុំ ការ​កាប់​បំផ្លាញ ​ព្រៃ​សហគមន៍ និង​ជម្លោះ​ដី​ធ្លី​ជាដើម។

លោក​បន្ថែម​ថា ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​សីហា​នេះ​តទៅ តំណាង​សហគមន៍​នីមួយៗ នឹង​ជួប​ប្រជុំ​ជា​បន្ត​បន្ទាប់​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ ហើយ​កង្វល់​ទាំង​ឡាយ នឹង​ត្រូវ​បាន​បង្ហាញ​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន។

លោក​បញ្ជាក់​ថា តាម​រយៈ​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​មូលដ្ឋាន​របស់​សមាគម​អាដហុក ប្រជា​ពលរដ្ឋ​មូលដ្ឋាន បាន​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​សិទ្ធិ​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន និង​ការ​តស៊ូ​មតិ​នៅ​ថ្នាក់​មូលដ្ឋាន ដើម្បី​ដោះ​ស្រាយ​កង្វល់​របស់​ពួកគាត់៕