សមាគមអាដហុក ខេត្តសៀមរាប បានរៀបចំ វគ្គបណ្ដុះបណ្ដាល សអំពីលំនាំឆ្ពោះទៅ រកសមភាពយេនឌ័រ ក្នុងគ្រួសារ កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ទៅដល់ សិក្ខាកាម ចំនួន ៣១នាក់ នៅឯវត្តប្រាសាទរង្សី ស្ថិតក្នុងភូមិសំរោងកញ្ជ្រោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។
លោក នី លីហេង មន្ត្រីបណ្ដុះបណ្ដាល នៃសមាគម ការពារសិទ្ធិមនុស្សអាដហុក បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ បានផ្ដោតសំខាន់ លើការរៀបចំ ផែនការ សម្រាប់គ្រួសារ និងការលើក កម្ពស់សិទ្ធិស្ត្រី នៅក្នុងគ្រួសារ។ លោកបន្ថែមថា អ្នកចូលរួម ត្រូវបានលើក ទឹកចិត្ត ឲ្យបញ្ចេញសកម្មភាព របស់ពួកគេ ដើម្បីបង្ហាញ នូវផែនការគ្រួសារ និងការលើកកម្ពស់តម្លៃស្ត្រី។
ក្រៅពីថ្លងៃអំណរគុណដល់សមាគមអាដហុក អ្នកស្រី សែន សុផល មេឃុំឬស្សីលក បានថ្លែងថា គ្រួសារមួយចំនួន ដែលធ្លាប់ជួបប្រទះអំពើហិង្សា នឹងផ្លាស់ប្ដូរឥរិយាបថរបស់ពួកគេ ក្រោយពីទទួលបានការបណ្ដុះបណ្ដាលនេះ៕