ដំណឹង​ជ្រើស​រើស​បុគ្គលិក៖ ​អនុប្រធាន​ផ្នែក​ដីធ្លី និង​សាលា​ក្តី​ខ្មែរ​ក្រហម

ដំណឹងជ្រើសរើសបុគ្គលិក

សមាគម​អាដហុក ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (អាដហុក) គឺជា​អង្គការ​មិន​មែន​​រដ្ឋាភិបាល ឯករាជ្យ​-​អព្យាក្រឹត មិន​រក​ផល​ចំណេញ និងមិន​ស្ថិត​ក្រោម​ការ​ឃុំ​គ្រង​របស់​គណបក្ស​ន​យោបាយ​​ណាមួយ ហើយ​ធ្វើ​ការ​ដើម្បី​ស្ថាបនា​អោយ​មាន​ឡើង​វិញ​នូវ​សិទ្ធិ សេរីភាព​ជា​មូលដ្ឋាន​តាម​រយៈ​ការ​បង្កើន​ចំណេះ​ដឹង​ផ្នែក​សិទ្ធិ​មនុស្ស និង​ច្បាប់​ដល់​ប្រជាពលរដ្ឋ ធ្វើ​យ៉ាង​ណា​អោយ​គាត់​យល់​អំពី​សិទ្ធិ​មនុស្ស និងចេះ​ការពារ​សិទ្ធិ​ដោយ​ខ្លួន​ឯង​។ សមាគម​អាដហុក ត្រូវបាន​បង្កើត​ឡើង​នៅចុង​ឆ្នាំ ១៩៩១ ដែល​មាន​ការិយា​ល័យ​​កណ្តាល​នៅ​ភ្នំពេញ និង​ការិយាល័យ​ខេត្ត​-​រាជធានី​ ចំនួន ២២ ទៀត។

យោង​តាម​តម្រូវ​ការ​ជា​ចាំ​បាច់​របស់​សមាគម​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ សមាគម​អាដហុក សូម​ជូន​ដំណឹង​ដល់​សាធារណៈ​ជន​ទាំង​អស់​អោយ​បាន​ជ្រា​ប​ថា សមាគម ត្រូវការ​ជ្រើស​រើស​បុគ្គលិក​ចំនួន ០១រូប ដែល​​មាន​សមត្ថភាព​​បំរើ​ការងារ​តាម​តួនាទី​ជា​ អនុ​ប្រធាន​ផ្នែក​ដីធ្លី និង​សាលា​ក្តី​ខ្មែរ​ក្រហម ប្រចាំ​ស្នាក់​ការ​ភ្នំពេញ៖

អនុប្រធាន​ផ្នែក​ដីធ្លី និង​សាលា​ក្តី​ខ្មែរ​ក្រហម៖

ភារកិច្ច និងការងារ​ទទួល​ខុស​ត្រូវ

  • ជំនួស​ការងារ​ប្រធាន​ផ្នែក​ពេល​អវត្តមាន
  • ត្រួត​ពិនិត្យ​ការ​បញ្ចូល​និន្នន័យ
  • តាម​ដាន​ករណី និង​ធ្វើ​តារាង​ដើម្បី​តាម​ដាន
  • ត្រួត​ពិនិត្យ​លើក​រណី​ធ្ងន់​ធ្ងរ បាញ​បោះ ចាប់​ខ្លួន​ដែល​ត្រូវ​អន្តរាគមន៍​ផ្សេងៗ នៅ​ថ្នាក់​ខេត្ត ជាតិ តំបន់ និង​អន្តរ​ជាតិ
  • ធ្វើ​បាយការណ៍​ស្ថាន​ភាព​នៃការ​រំលោភ​សិទ្ធិ​ដីធ្លី និង​ធន​ធាន​ធម្មជាតិ​ប្រចាំ​ខែ​សំរាប់​ប្រធាន​​ផ្នែក អគ្គលេខា​ធិការ និង​លោក​ប្រធាន​សមាគម
  • សំរប​សំរួល និង​រៀប​ចំចាត់​ចែង​បុគ្គលិក​ក្នុង​ផ្នែក ដើម្បី​ដាក់​ផែន​ការ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ
  • ចុះ​ត្រួត​ពិនិត្យ​ការងារ​អង្កេត​នៅ​តាម​បណ្តា​ខេត្ត/​រាជធានី
  • ចូល​រួម​ប្រជុំ​ប្រចាំ​ខែ ប្រជុំ​គណៈកម្មការ​គ្រប់គ្រង​នៅ​ពេល​ប្រធាន​អវត្តមាន ប្រជុំ​កម្ម​វិធី​ខ្លួន និង​កម្មវិធី​ផ្សេងៗ​តាម​ការ​ចាត់​តាំង​របស់​ប្រធាន​ផ្នែក លោក​អគ្គ​លេខា​ធិការ និង​លោក​ប្រធាន
  • ចូលរួម​ប្រជុំ​ជា​មួយ​ម្ចាស់​ជំនួយ និង​ក្រុម​ប្រឹក្សា​ពិ​គ្រោះយោបល់ និង​ចូល​រួម​ប្រជុំ​ជាមួយ​ក្រសួង និង​អង្គការ​ដៃ​គូ​នានា
  • សំរួល និង​ទំនាក់​ទំនង​ការងារ​ជាមួយ​ស្ថាប័ន អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាដៃ​គូ​ដែល​ពាក់​ព័ន្ធ​ និង​ការងារ​សិទ្ធិមនុស្ស
  • ត្រួត​ពិនិត្យ​អត្ថបទ​នានា​ស្តី​ពីការ​រំលោភ​ដីធ្លី និង​ធនធាន​ធម្មជាតិ​ដែល​ត្រូវ​បញ្ចូល​ក្នុង​គេហទំព័រ
  • ទំនាក់​ទំនង​ជាមួយ​តុលាការ  ប៉ូលីស រដ្ឋអំណាច​មូល​ដ្ឋាន និង​ធ្វើ​អន្តរាគមន៍​ដល់​ក្រសួង​នានា
  • ចូល​រួម និងកម្ម​វិធី​ផ្សព្វផ្សាយ​តាម​វិទ្យុ ទូរទស្សន៍ កម្មវិធី​តុមូល និង​វាគ្មិន
  • ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​កា​សែត (តាម​ការ​ណែនាំ​របស់​ប្រធាន​កម្មវិធី អគ្គលេខា​ធិការ ឬប្រធាន
  • ផ្តល់​ប្រឹក្សា​យោបល់​ដល់​បុគ្គលិក​អង្កេត​ទាំងអស់​នៅ​រាល់​ពេល​មាន​ករណី​ចាំបាច់
  • ធ្វើ​របាយការណ៍​ស្ថាន​ភាព​រំលោភដីធ្លី និង​ធនធាន​ធម្មជាតិ​ប្រចាំឆ្នាំ
  • ជួប​ប្រឹក្សា​យោ​បល់ និង​ទទួល​បណ្តឹង​ជន​រង​គ្រោះ
  • ប្រធាន​កម្ម​វិធី​ផ្តល់​តួនាតី​/​ភារកិច្ច​លើស​ពី​ការ​ចែង​ខាង​លើ ប្រសិន​បើ​មាន​ករណី​ចាំ​បាច់

បេក្ខជន​​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​​ដូចត​ទៅ៖

  • ជាជន​ជាតិ​ខ្មែរ អាយុ​ចាប់​ពី ២៥ឆ្នាំ​ឡើង
  • មាន​កំរិត​វប្បធម៌​ថ្នាក់​បរិញ្ញា​ប័ត្រ​ច្បាប់ ឬមាន​តម្លៃ​ស្មើ
  • ធ្លាប់​មាន​បទពិសោធន៍​ធ្វើ​ការងារ​ជាមួយ​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​-​អន្តរ​ជាតិ ៥ឆ្នាំ ឡើង​ទៅ
  • មាន​ចំណេះ​ដឹង​ផ្នែក​សិទ្ធិមនុស្ស​-​លទ្ធិ​ប្រជា​ធិប​តេយ្យ និង​មាន​សេចក្តី​ក្លាហាន
  • មានអត្តចរិក និងសីលធម៌ល្អ
  • ស្ទាត់​ជំនាញ​ក្នុង​ការ​សរសេរ​របាយការណ៍
  • បេក្ខជន​​ត្រូវ​ចេះភាសារ​ខ្មែរ និង​អង់គ្លេស​ស្ទាត់​ជំនាញ (ទាំងសរសេរ និងអាន)
  • មាន​ចំណេះ​ដឹង​កុំព្យូទ័រ​ជា​មូលដ្ឋាន (Word, Excel, PowerPoint, Paint, Email, Facebook, Twitter, Database Entries, Posting Articles on ADHOC’s Website)

បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍ សូម​ផ្ញើ​ប្រវត្តិរូប មកកា​រិយាល័យ​រដ្ឋបាល តាម​​អាស័យដ្ឋាន ​ផ្ទះ​លេខ ៣ ផ្លូវ១៥៨ ឧកញ៉ាទ្រឿងកាង សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ឬតាមរយៈអ៊ីម៉ែល adhoc@forum.org.kh ចាប់​ពីថ្ងៃ​ផ្សាយ​ដំណឹង​នេះ​​តទៅ ផុត​កំណត់​ទទួល​ពាក្យ​ថ្ងៃ​ទី២៣ ខែមករា ឆ្នាំ២០១៥ វេម៉ោង ១៧:០០នាទី។