​វីឌីអូឃ្លីប : ​ជនជាតិ​ដើម​ភាគ​តិច​ព្នង​​ប្រមាណ ២១១គ្រួសារ មានការភ័យ​ខ្លាច​ចំពោះ​ការបាត់​បង់​ដីធ្លី

ប្រជាជន​ជា​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ចំនួន​៣នាក់​ក្នុង​ចំណោម​ប្រជាជន​ប្រមាណ ២១១គ្រួសារ បាន​នាំគ្នា​លួចរត់​ចេញពីភូមិ​ចក់ចារ ឃុំស្រែឈូក ស្រុក​កែវសីម៉ា ខេត្តមណ្ឌលគីរី មកកាន់​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ភ័យខ្លាច និងខឹង​សម្បារ​ជាខ្លាំង ជាមួយ​ក្រុមហ៊ុន​ប៊ិញភឿក(១) ដែលបាន​នាំយក​គ្រឿង​ចក្រប្រមាណ ១០គ្រឿង​ធ្វើការ​ឈូស​ឆាយ​ផល​ដំណាំ​ក្នុង​ចំការ​វិលជុំ​របស់​ពួកគេ កើត​មាន​គិត​ចាប់​ពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤មក ។ សកម្មភាព​ឈូសឆាយ​បំផ្លិច​បំផ្លាញ​នេះ មិន​មាន​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ណា​មួយ​មក​ជួយ​ធ្វើ​អន្តរាគមន៍​ជួយ​ដល់​ភាគី​ប្រជាជន​នោះឡើយ ពួកគេ​ឈរ​នៅខាង​ភាគីក្រុម​ហ៊ុន​ទាំងអស់ មិនតែ​ប៉ុណ្ណោះ​ពួកគេ​គំរាម​កំហែង ប្រជាជន​ណាហ៊ាន​ចេញ​មុខតវ៉ា គេ​សម្លុត​ចាប់​ដាក់​គុក​ប្តឹង​ទៅ​តុលាការ​ជាដើម (សូមពិនិត្យ​មើល​វីឌីអូឃ្លីប)។