មេខ្យល់ជួញដូរមនុស្សទៅប្រទេសចិនពីរនាក់ត្រូវបានឃាត់ខ្លួន

០០២ជាលើកទី ១ ដែល​មេខ្យល់​ជួញដូរ​មនុស្ស​ទៅប្រទេស​ចិនចំនួន​ពីរនាក់​(ចិនម្នាក់ និងខ្មែរម្នាក់)​​​ត្រូវបាន​​ឃាត់​ខ្លួន​នៅ​ប្រទេសចិន បើយោង​តាមប្រភព​ពត៌មាន​ពី​មន្ត្រី​នាយក​ដ្ឋាន​ប្រឆាំងការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួង​មហាផ្ទៃ​បាន​អោយ​ដឹង កាល​ពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៤ ។ ករណីនេះ​សមាគម​អាដហុក​បានទទួល​បណ្តឹង​ពីគ្រួសារ​ជនរងគ្រោះ ហើយបាន​អន្តរាគមន៏​ដោយដាក់​លិខិត​ទៅក្រសួងការ​បរទេស និង​សហ​ប្រត្តិបត្តិការ​អន្តរជាតិ​កម្ពុជា រួមជាមួយ​កិច្ច​ខិតខំប្រឹងប្រែង​យ៉ាងយក​ចិត្ត​ទុកដាក់​របស់​មន្ត្រីស្ថាន​អគ្គកុងស៊ុល​កម្ពុជា​ប្រចាំ​ក្រុង​សៀងហៃ​ ប្រទេសចិន។ ជនរង​គ្រោះឈ្មោះ វ.ណ ជាស្រ្តី​មេម៉ាយ​រស់នៅ​ខេត្ត ឧត្តមានជ័យ បាន​មកដល់​ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៤ វេលា​ម៉ោង ១១ និង ៣០នាទីយប់ ដោយ​មានការ​ជួយចេញ​ថ្លៃសំបុត្រ​យន្តហោះ​ពីសប្បុរស​ជន​តាម​រយះ​សមាគម​អាដហុក។​ជនរង​គ្រោះ​ត្រូវបាន​មេខ្យល់​ជាអ្នក​ស្គាល់គ្នា បោក​បញ្ឆោត​នាំទៅប្រទេស​ចិន​កាល​ពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៤ ហើយដឹក​តាមឡាន​ដើរ​លក់អោយ​បុរសចិន​ពី​កន្លែង​មួយ​ទៅកន្លែង​មួយទៀត​ដូចជាសត្វ ជ្រូក មាន់ ទា។

ពត៌មានលំអិតសូមទំនាក់ទំនងៈ

លោកស្រី ឆន សុគន្ធា ប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក

ទូរសព្ទ័លេខៈ ០១៦ ៨៧៣ ២០៩,០១២ ៣៤៤ ៧១៩

លោកស្រី លឹម មុនី អនុប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក

ទូរសព្ទ័លេខៈ ០១២ ៨៣៤ ៤៤៩