ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៤, សមាគមអាដហុក និងអង្គការ Oxfam បានរៀបចំពិពណ៌រូបភាពស្តីពី «ការទទួលបានយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា» ដែលបានរៀបចំនៅ Meta House។ ការតាំងពិពណ៌រូបភាពនេះមានអ្នកចូលរួមប្រមាណជាង ១០០នាក់ ពីសំណាក់ភ្ញៀវកិត្តិយស ម្ចាស់មូលនិធិរបស់សមាគអាដហុក ដៃគូរអភិវឌ្ឍន៏ និសិ្សត និងអ្នកកាសែត។
នៅក្នុងប្រទេសកម្ពុជាការទទួលបានយុត្តិធម៌នៅមានកំរិត។ ការចំណាយថវិកាលើផ្នែកច្បាប់មានតម្លៃខ្ពស់ ចំណែកប្រសិទិ្ធភាពនៃការផ្តល់យុត្តិធម៌ដោយប្រព័ន្ធតុលាការនៅមិនទាន់មាន។ លើសពីនេះទៀត អំពើពុករលួយ និងនិទណ្ឌភាពបាន និងកំពុងរីកដុះដាល។ ចៅក្រម តែងតែនៅឆ្ងាយពីការសម្រេចចិត្តដោយគ្មានលំអៀង ដើម្បីអ្នកមានទ្រព្យសម្បត្តិ និងអ្នកមានអំណាច។
ឆ្លើយតបទៅនឹងបញ្ហាមួយនេះ សមាគមអាដហុកបានបង្កើតកម្មវិធីដោះស្រាយជំលោះក្រៅប្រព័ន្ធតុលាការក្នុងគោលបំណង ផ្តល់អោយជនដែលងាយរងគ្រោះទទូលបាននូវទទួលបានយុត្តិធម៌តាមរយ: នៃការដោះស្រាយជំលោះក្រៅប្រព័ន្ធតុលាការ ។
ពិពណ៌រូបភាពនេះថតដោយលោក Meng Kim Long ដែលបានប្រាប់ពីរឿងរ៉ាវមនុស្សទាំង ១២នាក់ ដែលដោះស្រាយជំលោះតាមរយ:កម្មវិធី ដោះស្រាយជំលោះក្រៅប្រព័ន្ធតុលាការ (ADR) ។ ពិពណ៌រូបភាពនេះ មានដាក់តាំង ចាប់ពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៤ ដល់ថ្ងៃទី ២៩ ខែកញ្ញ ឆ្នាំ ២០១៤ នៅ Meta House ដែលមានអាស័យដ្ឋានផ្ទះលេខ # ៦, ផ្លូវលេខ ២៦៤, សង្កាត់ចតុមុខ, ខណ្ឌដូនពេញ។