នារីរងគ្រោះដោយការ​ជួញដូរ​ទៅប្រទេសចិន ក្រោម​រូបភាព​អាពាហ៏ពិពាហ៏​បានមក​ដល់​ប្រទេស​កម្ពុជា

DSC00592a

ដូចការ​​​បញ្ជាក់​​របស់​មន្ត្រី​​​នៃស្ថាន​​​អគ្គ​កុងស៊ុល​​​កម្ពុជា​​​ប្រចាំខេត្ត គ័ងចូវ ប្រទេសចិន នៅថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៤ វេលាម៉ោង ៣រសៀល នារី​​រងគ្រោះ​​កម្ពុជា ដែលត្រូវ​​បានមេខ្យល់​​ជួញដូរ​​ក្រោមរូបភាព​​រៀបអាពាហ៏​​ពិពាហ៏​​ជាមួយ​​បុរស​​ជន​ជាតិ​​ចិន​ឈ្មោះ ឆ.ណ បានមក

ដល់​​ប្រទេស​​កម្ពុជាហើយ រីឯឈ្មោះ ហ.សន មិនទាន់​បានមកដល់​នៅឡើយ​ទេ ដោយសារ​រៀចំឯកសារ​បញ្ជូន​មិនទាន់ ប៉ុន្តែ​អាចនិង​មកដល់​នៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៤ ។

នារីរងគ្រោះ​ដែលទើប​មកដល់​ប្រទេស​កម្ពុជា​បាន​បញ្ជាក់ថា 

ពេលទៅ​ដល់​ប្រទេសចិន គេយក​នាងទៅ​ទុក​នៅផ្ទះ​មេខ្យល់​នៅប៉េកាំង​ដើម្បី​អោយ​បុរស​ជនជាតិចិន​មក​ជ្រើសរើស ពេលត្រូវ​គ្នាបុរស​DSC00599bជនជាតិចិន​បាន​ប្រគល់លុយ​អោយទៅ​មេខ្យល់ រួចនាំនាង​ទៅផ្ទះ​បុរសនោះ នារី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បុរស​ជនជាតិ​ចិនធ្វើបាប​ដោយ មិនអោយ​ដើរ​ចេញពីផ្ទះ មិនអោយ​ប្រាក់ចាយ ប្រើធ្វើការ​គ្មានពេល​ឈប់​សំរាក​ពីម៉ោង ៧ព្រឹក​ដល់ម៉ោង១២ថ្ងៃត្រង់ និងបន្តពីម៉ោង ១២និង៣០នាទី​ដល់ម៉ោង ៥ល្ងាច ។នារី​រងគ្រោះ​បានរត់​ចេញ​ពីផ្ទះ មក​ស្ថាន​​​​អគ្គ​​កុងស៊ុល​​​​កម្ពុជា​​​​ប្រចាំខេត្ត គ័ងចូវ ប្រទេសចិន​អោយជួយ ដោយ​មានការ​ជួយ​ប្រឹងប្រែង​ពីមន្ត្រីស្ថាន​​​​អគ្គ​កុងស៊ុល​​​​កម្ពុជា​​​ប្រចាំខេត្ត គ័ងចូវ ប្រទេសចិន ទើប​នារី​រងគ្រោះ​បានមក​ដល់​ប្រទេស​កម្ពុជា។

IMG_1260m

តាមរយះ​ទូរសព្ទ័​ពីប្រទេសចិន មន្ត្រី​នៃស្ថាន​​អគ្គ​កុងស៊ុល​​កម្ពុជា​​ប្រចាំ​ក្រុងសៀងហៃ​ប្រទេសចិន បានបញ្ជាក់​ប្រាប់​សមាគម​អាដហុក នៅថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៤ ថា នារីរងគ្រោះ​ដោយការ​ជួញដូរ​ទៅ​ប្រទេសចិន​ក្រោមរូបភាព​អាពាហ៏​ពិពាហ៏​ឈ្មោះ ខ. កញ បាន​មកដល់​ស្ថាន​អគ្គកុងស៊ុល​​កម្ពុជា​​ប្រចាំ​ក្រុងសៀងហៃ ប្រទេសចិន​ហើយ កាល​ពីថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៤ ដើម្បី​ស្វែង​រក​អន្តរាគមន៏​ជួយនាង​បានវិល​មកប្រទេស​កម្ពុជាវិញ។សមាគម​អាដហុក​ធ្លាប់បាន​ទទួល​ពាក្យបណ្តឹង​ពីគ្រួសារ​នារីរងគ្រោះ​ឈ្មោះ ខ. កញ សុំអោយ​ជួយបាន​វិលមក​ប្រទេស​កម្ពុជា​វិញ សមាគម​អាដហុក​បានអន្តរាគមន៏​​​ទៅនាយក​​​ដ្ឋាន​​​កុងស៊ុល និង​ច្បាប់​ នៃ​​ក្រសួង​ការ​​បរទេស និង​​សហ​​ប្រត្តិ​​បត្តិការ​​អន្តរជាតិ​​​កម្ពុជា។ ដោយមានការ​ជួយប្រឹងប្រែង​ពីមន្ត្រី​នៃស្ថាន​​អគ្គ​កុងស៊ុល​​កម្ពុជា​​ប្រចាំ​ក្រុង​សៀងហៃ ប្រទេស​ចិន នារី​រងគ្រោះ​និងមកដល់​ប្រទេស​កម្ពុជា​នាថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៤វេលាម៉ោង ១០ និង ៣០នាទី​ព្រឹកនេះ ក្រោមការ​ផ្តល់​​ថ្លៃសំបុត្រ​យន្តហោះ​ពីសមាគម​អាដហុក ដែលឧត្ថម្ភពី​សប្បុរសជន​បរទេស។​សមាគមអាដហុដ និងចុះផ្សាយពត៌មានបន្តពេលនារីរងគ្រោះមកដល់ប្រទេសកម្ពុជា។

ពត៌មានលំអិតសូមទំនាក់ទំនងៈ

លោកស្រី ឆន សុគន្ធា ប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក

ទូរសព្ទ័លេខៈ ០១៦ ៨៧៣ ២០៩,០១២ ៣៤៤ ៧១៩

លោកស្រី លឹម មុនី អនុប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក

ទូរសព្ទ័លេខៈ ០១២ ៨៣៤ ៤៤៩

បញ្ជាក់ៈពេលមាននារីរងគ្រោះវិលមកកម្ពុជាវិញ សមាគមអាដហុកនិងជូនពត៌មានជាបន្តបន្ទាប់ទៀតនាពេលក្រោយ។ សូមអរគុណ!