ស្រ្តីមានផ្ទៃពោះ ជនជាតិដើមភាគតិចព្នង​សម្រេច​ធ្វើទារុណកម្ម​ចាក់សាំងដុតខ្លួន​ដោយសារ អំពើហឹង្សា​ក្នុងគ្រួសារ

កាលពី​យប់ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៤​​វេលា​ម៉ោង​៧យប់​ស្ត្រី ឈ្មោះ ណ. ក. អាយុ២៧ឆ្នាំ មានផ្ទៃពោះ២ខែ បានសម្រេចចិត្តគិតខ្លី ចាក់សាំងដុតសម្លាប់ខ្លួន​នៅលើ​កាំជណ្តើរ​ផ្ទះ​តែ​មិនបាន​សម្រេច​បណ្តាលឲ្យរងរបួសធ្ងន់​ ដោយសារតែនាងធុញទ្រាន់​នឹង​ការរស់នៅ​​ជាមួយ​ប្តីដែល​តែងតែបង្កហឹង្សាក្នុងគ្រួសារ​ជាបន្តបន្ទាប់កន្លងមក​។​  ប្តីរបស់​ស្ត្រី​រងគ្រោះ ឈ្មោះ យុន ជិន អាយុ៣០ឆ្នាំ មានមុខរបរជាអ្នកចម្ការ​។​ គ្រួសារនេះ​មាន​កូន២នាក់ រស់នៅក្នុងបន្ទុក​ ហើយរស់នៅក្នុងភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ។

13

ការធ្វើទារុណកម្មខ្លួនឯង​របស់ស្រ្តីជនជាតិមានផ្ទៃពោះ ​ដោយចាក់សាំងស្រោចខ្លួន​ និង​ដុតសម្លាប់ខ្លួន បណ្តាលឲ្យឆាប់ឆេះរាងកាយយ៉ាងសន្ឋោរសន្ឋៅ​​តែត្រូវ​អ្នក​ភូមិជួយ​ពន្លត់​និង​នាំតាមរថយន្តសង្រ្គោះ​របស់ស្នងការរដ្ឋាន​​នាំមកមន្ទីរពេទ្យ​​ខេត្តភ្លាមៗ។

ប៉ូលិសប៉ុស្តិ៍រដ្ឋបាលកន្ទួត​ បាននិយាយថា មូលហេតុដែលឈានឲ្យមានការធ្វើ ទារុណកម្មខ្លួនឯងយ៉ាងធ្ងន់ធ្ងរបស់ស្រ្តីរងគ្រោះ គឹបណ្តាលមកពីអំពើហឹង្សាក្នុងគ្រួសារ បង្កឡើងពីសំណាក់បុរសជាប្តី ដែលតែងតែបង្កហឹង្សា​វាយធ្វើបាបមកលើស្រ្តី​ជា​ប្រពន្ឋ ជាបន្តបន្ទាប់​ស្ទើរាល់ថ្ងៃ​រាល់ពេលស្រវឹងម្តងៗ។​ បើតាមការឲ្យដឹង​ពីប្រជាពលរដ្ឋ​នៅក្នុងភូមិបានបញ្ជាក់ថា នៅថ្ងៃកើតហេតុបុរស ជាប្តីស្រវឹងស្រា និង​កើតជាទំនាស់​​ជាមួយស្រ្តីជាប្រពន្ឋ ឈានទៅដល់ការធ្វើហឹង្សាវាយដំ ម្តងទៀត។​ ​ដែលធ្វើឲ្យស្រ្តីជាប្រពន្ឋបានយកសាំង មកចាក់ស្រោចលើខ្លួនហើយ ក៏ដុតនៅ កាំជន្តើរមុខផ្ទះតែម្តង ។

គ្រូពេទ្យបានបញ្ជាក់ថា​ ស្រ្តីរងគ្រោះគឺមានអាការៈធ្ងន់ធ្ងរ លើការសង្រ្គោះ​ដោយរាង​កាយស្រ្តីរងគ្រោះ​ត្រូវភ្លើងឆេះរោលរាល ហើយក្រុម​គ្រូពេទ្យ​ បានជំរុញឲ្យក្រុមគ្រួសារ​ស្រ្តីរងគ្រោះ​នាំទៅសង្រ្គោះនៅមន្ទីរពេទ្យភ្នំពេញ។​
សមាគមអាដហុកប្រចាំខេត្តក្រចេះ បានស៊ើបអង្កេត​​និង​​ជួបជាមួយសាច់ញាតិជនរគ្រោះ បានជួបអន្តរាគមន៍​ទៅប៉ូលីសប៉ុស្តិ័ឃុំកន្ទួត​ និងអធិការប៉ូលីសស្រុកចិត្របូរី ដើម្បីមានវិធានការដោះស្រាយ និង បន្តជម្រុញកិច្ចអន្តរាគមន៍លើករណីហិង្សាក្នុងគ្រួសារ ដែលរ៉ាំរ៉ៃ​រហូតឈានដល់ការដុតសម្លាប់ខ្លួនឯងនេះ​៕