សិក្ខាសាលាស្តីពី ដីធ្លីធនធានធម្មជាតិនិងការអនុវត្តន៍ច្បាប់នៅកម្ពុជារៀបចំដោយសមាគមអាដហុកនៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម
ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣
- ចំណាប់អារម្មណ៍ស្វាគមន៍លោក ធនសារាយ ប្រធានសមាគមអាដហុក
ជាកិច្ចចាប់ផ្តើម លោក ធនសារាយ ប្រធានសមាគមអាដហុកបានសំដែងនូវការគោរពចំពោះលោកជំទាវ ខុងស៊ុនអេង អភិបាលរងខេត្តកំពង់ចាម និងអស់ លោក លោកស្រី ជាតំណាងប្រធានមន្ទីរជំនាញក្នុងខេត្ត និងតំណាងសហគមន៍ និងបានថ្លែងនូវអរគុណចំពោះកិច្ចសហការរៀបចំសិក្ខាសាលាថ្នាក់ខេត្តស្តីអំពី ដីធ្លី ធនធានធម្មជាតិនិងការអនុវត្តន៍ច្បាប់នៅកម្ពុជា ។ ហេតុអ្វីបានជាយើងរៀបចំសិក្ខាសាលានានេះ គឺដើម្បីឲ្យរាស្ត្រ និង មន្រ្តីបាន ប្រាស្រ័យ ទាក់ទងគ្នាតាមបរិបទនៃសង្គមប្រជាធិប្បតេយ្យនិងចង់បង្កើតនូវវប្បធម៍នៃការជួបពិភាក្សារវាងរាស្រ្តនិងមន្ត្រីសម្រាប់ដោះស្រាយនូវទុក្ខកង្វល់របស់រាស្រ្ត។បន្ទាប់ពីចប់សិក្ខាសាលាយើងនឹងចងក្រងយកជាអនុសាសន៍ទាំងអស់នោះ សម្រាប់ដោះស្រាយបន្ត ហើយនៅក្នុងព្រឹកនេះ យើងនឹងបាន ដឹងអំពី ការ លើកយកមកជាថ្មីសម្រាប់វិវាទដីធ្លីដែលបានកើកឡើងជាយូរឆ្នាំមកហើយនៅក្នុងសិក្ខាសាលានេះ។ ចំពោះបញ្ហាធនធានធម្មជាតិ នឹងជា មធ្យោបាយ នូវ កាត់បន្ថយនូវការធ្វើចំណាកស្រុកកាត់បន្ថយភាពក្រីក្រនិងគម្លាតរវាងអ្នកមាន និងអ្នកក្រ ។សង្ឃឹមថា អាជ្ញាធរខេត្ត នឹងហ៊ានអារកាត់ ក្នុងការកាត់យកដី ពីក្រុមហ៊ុនដកហូតយកពន្ធដីទំហំលើសពី ៥ហិកតា និងបង្កើនពន្ធពី ដីសម្បទានសេដ្ឋកិច្ច ព្រមទាំងហ៊ានដាក់ទណ្ឌកម្ម ចំពោះអ្នកបំផ្លិចបំផ្លាញ នូវទ្រព្យ សម្បត្តិព្រៃឈើ។ជៀសវាងក្នុងការដាក់កំហុសតែលើអ្នកក្រីក្រនិងមិនហ៊ានដាក់កំហុសលើអ្នកមាន ។
- សុន្ទរកថាថ្លែងបើកដោយលោកជំទាវ ខុងស៊ុនអេង អភិបាលរងខេត្តកំពង់ចាម
បន្ទាប់ពីលោកប្រធានសមាគមអាដហុក បានបញ្ចប់សុន្ទរកថាស្វាគមន៍និងបញ្ជាក់អំពីគោលបំណងនៃការរៀបចំសិក្ខាសាលា លោកជំទាវ ខុងស៊ុនអេង អភិបាលរងខេត្ត បានស្វាគមន៍ និងជាកិត្តិយសរបស់គណអភិបាលខេត្តកំពង់ចាមក្នុងកិច្ចសហការរៀបចំសិក្ខាសាលាស្តីពីដីធ្លី ធនធានធម្មជាតិ និងការ អនុវត្តន៍ច្បាប់នៅកម្ពុជា។ ចំពោះទស្សន:ទានលោកប្រធានសមាគមអាដហុក នៅក្នុងជំនួប រវាងរាស្ត្រ និងមន្ត្រី វាក៏ជាគោលនយោបាយ របស់ រាជរដ្ឋាភិបាល។នេះជាមោទនភាព ក្នុងការបានជួយពីអង្គការមិនមែនរដ្ឋាភិបាលជាពិសេសរូបគាត់នឹងបានដឹងពីកង្វល់របស់រាស្ត្រ និងដោះស្រាយ ដោយ ផ្ទាល់ជាមួយនឹងវាគ្មិនជំនាញដោយផ្ទាល់ហេតុនេះសូមបងប្អូនកុំខ្លាចលើកនូវបញ្ហាទាំងឡាយដែលជួបការលំបាកមកពិភាក្សាក្នុងអង្គសិក្ខាសាលា។ សម្រាប់គោលនយោបាយរាជរដ្ឋាភិបាល លោកជំទាវបានលើកបញ្ចាក់ថា គឺត្រូវឆ្លុះកញ្ចក់ដែលឆ្លុះតាមរយ:នៃកង្វល់របស់រាស្ត្រឯង ។យោងតាម គោល បំណងរបស់ប្រធានសមាគមអាដហុកយើងអនុវត្តវប្បធម៌សម្រាប់ទំនាក់ទំនងរវាងរាស្ត្រនិងមន្ត្រី។ បន្ថែមពីលើនេះ លោកជំទាវបានលើកនូវ សេវា សាធារណ:ផ្សារភ្ជាប់ជាមួយនឹងកម្មវិធីគណនេយ្យភាពខេត្តដែលមានប្រអប់មួយសម្រាប់ទទួលនូវព័ត៌មានទទួលនូវរាល់បណ្តឹងរបស់រាស្ត្រ រួមទាំង អំពី ពុករលួយផង ប៉ុន្តែសម្រាប់ពាក់ព័ន្ធនឹងការធ្វើអន្តោប្រវេសន៍លោកជំទាវមានទស្សនថាបណ្តាលមកពីការគិតខុសត្រង់ថា ពួកគាត់មួយ ចំនួនយក លុយ ទាំងអស់នោះមកសង់ផ្ទះធំឲ្យពីងពាងរុំ គឺជាកកត្តាមួយខុសក្នុងការនាំគ្នាធ្វើអន្តោរប្រវេស្ត សម្រាប់យកលុយមក សង់ផ្ទះ ប៉ុន្តែអត់បាន ផ្តល់ឧកាស ឲ្យកូន បានរៀនសូត្រ។ចំណុចនេះលោកស្រីចង់បញ្ជាក់ថាកម្មវិធីទប់ស្កាត់ការធ្វើចំណាកស្រុកប៉ុន្តែជាលទ្ធផលនៅតែធ្វើចំណាកស្រុក។ ការធ្វើចំណាកស្រុក វាមិនមែនតែអ្នកក្រទេគឺអ្នកខ្លះមានផ្ទះក្បើងធំក៏ធ្វើចំណាកស្រុកហេតុនេះសូមលោកប្រធានសិក្សាឡើងវិញចំពោះកត្តាចំណាកស្រុកនេះ។ សម្រាប់ បញ្ហា ពាក់ព័ន្ធនឹងការយកពន្ធលើដីធ្លីនិងដីសម្បទានសម្រាប់អ្នកក្រីក្រ វាជាគោលនយោបាយរបស់រាជរដ្ឋាភិបាលរីឯសម្រាប់អ្នកក្រីក្រដែលត្រូវការដីធ្លី លោកជំទាវ បានលើកឡើងនូវការអំពាវនាវសុំឲ្យដាក់ពាក្យស្នើទៅ អាជ្ញាធរស្រុកដើម្បីបំពេញបែបបទ ក្នុងការស្នើសុំជួយ ប៉ុន្តែសម្រាប់ដីធ្លីនៅក្នុង ខេត្តកំពង់ចាម អត់មានដីនៅសល់សម្រាប់សម្បទានសង្គមកិច្ចទេបច្ចុប្បន្ននេះ ។
- ចំណាប់អារម្មណ៍តំណាងប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង និងសុរិយោដីខេត្តកំពង់ចាម
លោក ហឹង សុទ្ធី អនុប្រធានមន្ទីរ និងជាប្រធានលេខាធិការដ្ឋានគណកម្មការសុរិយោដីខេត្ត តំណាងឲ្យប្រធានមន្ទីរ បានបញ្ជាក់ថា នឹងត្រៀមខ្លួន ចូលរួម ដោះស្រាយនូវកង្វល់របស់បងប្អូន។ សម្រាប់មន្ទីរ នឹងលើកឡើងនូវការត្រៀម ដោះស្រាយ ប៉ុន្តែស្នើសុំសួរនូវសំនួរទាំងឡាយកុំយកកំហឹងមកដាក់ចំពោះ គណ:អធិបតិនៅក្នុងពេលនេះ។
- ចំណាប់អារម្មណ៍តំណាងប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម
លោក ឃី តាំងឡាយ អនុប្រធានមន្ទីរខេត្ត និងជាតំណាងលោកប្រធានបានធ្វើលើកឡើងចំពោះកិច្ចការរបស់មន្ទីរគីពាក់ព័ន្ធនឹងកិច្ចការបំពុល និងសំណល់ រាវដែលនាំឲ្យប៉ះពាល់លើបរិស្ថាន។ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិនៅថ្នាក់ខេត្តមន្ទីរបានព្យាយាមទប់ស្កាត់ ។
- ចំណាប់អារម្មណ៍លោក គង់ ពុទ្ធារឹត នាយករដ្ឋបាលជលផលខេត្តកំពង់ចាម
លោកបានលើកឡើងនូវសារសំខាន់នេះ លោកបានរិះគន់អំពីសមាសភាពក្នុងការរៀបចំសមាសភាពរបស់សិក្ខាកាម ជាហេតុធ្វើឲ្យ លោកយល់ថា មិន ច្បាស់លាស់។ប៉ុន្តែលោកបានបង្ហាញនូវការងារខណ្ឌរដ្ឋបាល និងឡូនេសាទមានបទល្មើសកើតឡើង តែចេញមកពីតែ បងប្អូនតែម្តង និងត្រៀមខ្លួន ឆ្លើយ តបនូវរាល់សំនួរទាំងឡាយពាក់ព័ន្ធនឹងមន្ទីរជំនាញរបស់លោក ។
- ចំណាប់អារម្មណ៍តំណាងប្រធានរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម
អវត្តមានកម្មវិធីនេះជំនួសលោក នាងសាវ៉ាតជាអ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ចាម ដោយបានបង្ហាញនូវវីឌីអូពាក់ព័ន្ធ នឹងការ ការពារព្រៃរនាមរបស់សហគមន៍និងសកម្មភាពកំពុងឈូសបំផ្លាញដីព្រៃរនាម ដោយក្រុមហ៊ុនឯកជនមួយនិងជាពិសេសលើដីតំបន់ហាមឃាត់ សម្រាប់ យក ដាំដុះសណ្តែកបាយ។ និងមួយករណីទៀតគឺការឈូសបំផ្លាញព្រៃសហគមន៍ត្រូវបានគេរុញឈូសឆាយយកដីដែលក្រុមសហគមន៍ពុំអាចការពារបាន ។
សំនួរ និងចម្លើយ
- លោក ហៀងហេង មកពីស្រុកត្បូងឃ្មុំបានលើកនូវសម្នើដីរបស់សមាគមអតីតយុវជនពិការកម្ពុជាដែលលោកអភិបាលខេត្ត ស្នើសុំបានធ្វើឲ្យ គាត់ បាត់បង់ដីចំការដែលបានកាន់កាប់យូរឆ្នាំមកហើយ ។ ប៉ុន្តែក្រោយមកដីធ្លីទាំងអស់ក្លាយជារបស់ជំទាវនិងអ្នកមាននៅក្នុងខេត្តទៅវិញ ។លោកជំទាវអភិបាលរងខេត្ត បានឆ្លើយតបចំពោះដីនៅទន្លេបិទ គឺអាជ្ញាធរខេត្តបានដាក់បញ្ជាឲ្យសមាគមប្រគល់ជូនប្រជាជនវិញ ប៉ុន្តែអត់ទាន់ បានដឹងថាប្រជាជនបានទទួលនៅឡើយទេ ។
- លោក សិនសុខ មកពីស្រុកត្បូងឃ្មុំបានលើកជាសំនួរទៅកាន់អភិបាលរងខេត្ត អំពីព្រៃឈើគ្មាននរណាអាចអារកាត់បានទេ ប៉ុន្តែឃើញ មានការ កាប់បំផ្លាញរវាងអ្នកមាននិងអ្នកក្រអត់ស្មើគ្នាចំពោះមុខច្បាប់។ តើគួរធ្វើយ៉ាងណា? លោកជំទាវអភិបាលរងខេត្ត សូមឲ្យដាក់ ពាក្យបណ្តឹងមក សាលាខេត្តបើមិនដាក់ពាក្យបណ្តឹងគឺអាជ្ញាធរខេត្តអត់ដឹងព័ត៌មាននេះទេ ។ បន្ទាប់មកលោកតំណាងប្រធានមន្ទីរបរិស្ថានខេត្ត បានចូលរួមឆ្លើយ និងបានបញ្ចាក់នូវការសោកស្តាយចំពោះការមិនបានត្រៀមឯកសារប៉ុន្តែលោកបានចូលរួមប្រជុំដោះស្រាយបណ្តឹង ៣៦គ្រួសារ ដែលទាមទារ ដីពីក្រុមហ៊ុន ។ អាជ្ញាធរជំនាញខេត្តនឹងចុះស្រាវជ្រាវជាមុនសិនដើម្បីដោះស្រាយ ។
- លោកស្រី មាងស៊ីដេត ពាក់ព័ន្ធនឹងព្រៃឈើលិចទឹកនៅរកាពរប្រាំ និងការកាត់ឡូតិ៍នេសាទពីនាយករដ្ឋមន្រ្តី តាំងពីឆ្នាំ២០០២ ប៉ុន្តែជាក់ស្តែង ក្រុមហ៊ុនឈូសឆាយ ។ លោកប្រធាន ធនសារាយ ឆ្លើយតបថាចំពោះបទល្មើសនេសាទនិងកាប់ព្រៃលិចទឹកសូមអាជ្ញាធរជំនាញរួសរាន់ ក្នុងការដោះស្រាយនិងធ្វើរបាយការណ៍ជូនខេត្ត ។ជាបន្ទាប់លោកនាយរដ្ឋបាលខណ្ឌជលផល បានរួមចំណែកឆ្លើយតបនឹងម្ចាស់សំនួរថា ខាងក្រុមហ៊ុនឡូតិ៍គេហាមអត់ឲ្យសហគមន៍ធ្វើទំនប់ពីព្រោះវាប៉ះពាល់នឹងផលប្រយោជន៍ឡូតិ៍នេសាទ។ប៉ុន្តែលោកនាយរដ្ឋបាល បានដឹងថា រឿងនេះ អភិបាលស្រុក បានស្នើសុំវិធានការពីអាជ្ញាធរខេត្ត ប៉ុន្តែអត់បានដាក់សំណុំរឿងមកខាងជំនាញជលផលទេ ទោះបីជាយ៉ាងនេះ ក៏ជំនាញ ជលផលនឹងដោះស្រាយក្រោយពេលទឹកសំរកខាងមុខនេះពីព្រោះជំនាញបានរាយការណ៍និងសុំគោលការណ៍ពីប្រតិភូរាជរដ្ឋាភិបាលរួចហើយ ។
- លោកស្រី ធានស្រីពៅ ឃុំទ្រមូងស្រុកមេម៉ត់បានបញ្ជាក់ថា ដី២ហិកតាកន្លះសម្រាប់ប្រជាពលរដ្ឋជាង ១០០គ្រួសាររស់នៅជិត៣០ឆ្នាំពាក់ព័ន្ធ និង ក្រុមហ៊ុនអត់អាចមានប្លង់ប៉ុន្តែឧកញ្ញ៉ាម្នាក់នៅទីតាំងជាប់នឹងពួកគាត់មានប្លង់។រឿងនេះលោក នាងសុវ៉ាតបានព្យាយាមស្នើ សុំជជែកជាមួយ ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនបានបដិសេធរីឯការជួបជុំប្រជាជនវិញគឺអាជ្ញាធរមូលដ្ឋាននៅទីនោះអត់អោយជួបប្រជុំពិភាក្សា។ រឿងនេះ ប្រជាពលរដ្ឋ បានទទួលរបបដីទាំងនេះពីសម្តេចតេជោ ហ៊ុនសែន តាមរយ:ការកាត់ដីមកពីស្រុកក្រូចឆ្មា ប៉ុន្តែជាក់ស្តែងគឺក្រុមហ៊ុនអត់អនុវត្តតាម។ លោកជំទាវ អភិបាលរងខេត្ត សូមបញ្ជាក់រឿងដីនៅខ្នងក្រពើ សម្តេចបានផ្តល់ជូនបងប្អូនហើយ ប៉ុន្តែបើនៅពុំទាន់បានទទួល ស្នើសុំឲ្យបងប្អូន ដាក់ពាក្យបណ្តឹង មកកាន់សាលាខេត្ត ដើម្បីសាលាខេត្តនឹងមានវិធានការស្នើដាក់ជូនទៅក្រុមហ៊ុនឲ្យអនុវត្តតាមស្មារតីសម្តេចតេជោ ហ៊ុនសែន ។
- លោក ឈឺនវ៉ន តំណាងសហគមន៍មកពីក្រូចឆ្មារ សូមបង្ហាញនូវទុក្ខកង្វល់នៅឃុំទួលស្នួល នៅជាប់ឃុំរកាពរប្រាំ។ ប្រជាពលរដ្ឋកាប់ឆ្ការ នឹងកាំបិត ពូថៅ ប៉ុន្តែសហគមន៍អនុវត្តតាមនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យសហគមន៍រក្សាព្រៃលិចទឹកសម្រាប់ផលនេសាទ ស្រាប់តែបច្ចុប្បន្ននេះ ក្រុមហ៊ុន មួយបានឈូសឆាយយកដីព្រៃលិចទឹកទាំងអស់សម្រាប់បង្កបង្កើនផលទៅវិញ។ស្នើសុំឲ្យខាងប្រធានមន្ទីរជំនាញ ក្នុងខេត្តជួយ ដោះ ស្រាយ ផង។ លោកជំទាវអភិបាលរងខេត្ត បានបញ្ជាក់ថាសម្រាប់រឿងដីធ្លីនេះលោកជំទាវស្នើកុំឲ្យទៅតុលាការស្នើសុំដោះស្រាយនៅខេត្ត ប៉ុន្តែ លោកជំទាវស្នើសុំឲ្យប្រើមធ្យោបាយនៅក្នុងប្រអប់គណនេយ្យភាពខេត្តដែលទទួលខុសត្រូវគ្រប់ការងារសង្គមទាំងអស់។ សម្រាប់ការ ដោះស្រាយ គឺត្រូវការពេលវេលាសម្រាប់ដោះស្រាយ។ នឹងសូមបញ្ជាក់ ផងថាលោកជំទាវធ្លាប់ជា អភិបាលស្រុកបានជួបនូវការលំបាក ក្នុងការដោះស្រាយ ណាស់ ងាកទៅជួបខ្លានិងជួបដំរី។ សម្រាប់នៅឃុំត្រពាំងព្រីង រឿងដីនេះខាងក្រុមការងារគណបក្សប្រជាជន តំណាងដោយលោករដ្ឋលេខាក្រសួង ប្តឹងទៅតុលាការហើយភាគីប្រព្រឹត្តបានស្លាប់ហើយប៉ុន្តែរឿងនេះស្មុគស្មាញដោយសារអ្នកលក់ លក់បន្តដល់ទៅ ៥ឬ៦ដំណើរ មិនអាចដោះស្រាយ ចប់ទើបវាស្មុគស្មាញណាស់ ។បន្ទាប់ពីបានស្តាប់នូវការឆ្លើយតបលោកជំទាវអភិបាលរងខេត្តលោក នាងសុវ៉ាត ស្នើសុំជួយអន្តរាគមន៍ ទប់ស្កាត់ បន្ទាន់សម្រាប់វិវាទរឿងខាងលើ។ ទន្ទឹមគ្នានោះលោកតំណាងរដ្ឋបាលជលផលខេត្ត រឿងនេះស្នើសុំដាក់ពាក្យបណ្តឹងមកកាន់ជំនាញជលផល ជា សមត្ថកិច្ចដើម្បីជំនាញបានធ្វើកំណត់បង្ហាញជូនខេត្តសម្រាប់ជួយដោះស្រាយ ។ បន្ទាប់ពីវេទិកាសំនួរចម្លើយក្នុងដំណាក់កាលទី១ បានផ្អាក សម្រាប់ កម្មវិធីអាហារសម្រន់ កម្មវិធីសំនួរចម្លើតដំណាក់កាលទី២ បានបន្តដោយមានសំនួរមួយចំនួនដូចខាងក្រោម
- លោកស្រី ចនវុធ ដីធ្លីគាត់ធ្វើតាំងពីដូនតាហេតុអ្វីបានជាគេមានប្លង់រួមទាំងមានឈ្មោះអាជ្ញាធរខេត្តពួកគាត់អត់អ្នកភូមិ ។
- លោកស្រី អនច្រឹម សហគមន៍នៅស្រុកតំបែរបានទទួលស្គាល់ពីអាជ្ញាធរ ប៉ុន្តែក្រុមហ៊ុនឈូសឆាយព្រៃឈើអស់ហើយតើធ្វើដូចម្តេចបើសិនជាគេបានបំផ្លាញអស់ហើយ?
- លោក កែវនីមល តំណាង២០០គ្រួសារ ចង់សួរសិទ្ធិកាន់កាប់របស់ពលរដ្ឋដែលក្លាយជាសិទ្ធិស្របច្បាប់? សម្រាប់អ្នករំលោភ មានទោសប៉ុន្មានឆ្នាំ? បន្ទាប់ពីបានទទួលសំនួរតំណាងប្រធានមន្ទីរដែនដី បានឆ្លើយតបថាដើម្បីក្លាយជាលទ្ធកម្មគឺតាមមាត្រា ៣៨ គឺតម្រូវ៥ឆ្នាំលើដីឯកជនរបស់រដ្ឋ។ប៉ុន្តែការកាន់កាប់ដីសាធារណរបស់រដ្ឋ ទោះបីជាកាន់កាប់២០ឆ្នាំ ក៍ពុំអាចក្លាយជាសិទ្ធិមានកម្មសិទ្ធិទេ។សម្រាប់ដីក្រហម ឬចំការកៅស៊ូ គេចាត់ ទុក្ខថា ជាដីសាធារណរបស់រដ្ឋប៉ុន្តែបើសិនជារាជរដ្ឋាភិបាល អាចធ្វើលទ្ធកម្មតាមមាត្រា១៦ ស្តីពីការធ្វើអនុប្រយោគពី ដីសាធារណរដ្ឋ មកជា ឯកជន។
- លោក ថនធឿន ចំពោះដីនៅសងទង ស្នើសុំលោកប្រធានមន្ទីរដែនដីជួយដោះស្រាយអំពីគោលការណ៍ង្វៀល ប៉ុន្តែជំនាញរដ្ឋាបាលព្រៃឈើ ខេត្ត បាន ដាំលើដីប្រជាជន ។តំណាងមន្ទីរដែនដីបានឆ្លើយតបសម្រាប់រឿងដីនៅសន្លប់ ដោយសាររឿងនេះអភិបាលខេត្ត បានប្រកាសឲ្យប្រជាជន កាន់កាប់បន្ត និងជំនាញសរុយោដីខេត្តបានវាស់រួចរាល់ហើយប៉ុន្តែសម្រាប់រដ្ឋបាលព្រៃឈើទៅកាប់យកមកវិញ ជំនាញសុរិយោដី អត់ដឹងទេ។ជាគោលការណ៍របស់សាលាខេត្តគឺឲ្យបងប្អូនសម្រាប់មានអ្នកប្រព្រឹត្តល្មើស សូមប្តឹងប្រឆាំងនឹងខាងជំនាញរដ្ឋបាលព្រៃឈើ ។សម្រាប់រឿងនេះ លោកជំទាវអភិបាលរងខេត្តសម្រាប់រឿងវិវាទរវាងមន្រ្តីជំនាញរដ្ឋបាលព្រៃឈើគឺត្រូវដាក់ពាក្យបណ្តឹងមកកាន់សាលាខេត្ត បើជាគោលការណ៍វិញ សម្រាប់ការ កាត់ដីរបស់អភិបាលខេត្តឲ្យប្រជាជនហើយ គឺពុំមានការរឹបអូសយកមកវិញបានទេ ។បន្ទាប់បានឆ្លើយតបពីអាជ្ញាធរជំនាញ និង អភិបាលរងខេត្ត លោកប្រធានសមាគមអាដហុកបានស្នើសុំឲ្យមានការកំណត់ថិរវេលាឆ្លើយតប ទោះតាមរយកញ្ចប់គណនេយ្យភាព ក៏គួរធ្វើការ កំណត់ដែរ បើសិនជាពុំធ្វើបែបនេះ ប្រជាជននឹងអស់ជំនឿលើចំណាត់ការនេះ។សម្រាប់ការចុះស៊ើបអង្កេតរបស់ គណកម្មការសុរិយោដី សមាគម អាដហុកស្នើសុំសហការដើម្បីពន្លឿនការអង្កេតឲ្យបានឆាប់យកមកដោះស្រាយឲ្យបានទាន់ពេលវេលា។ហេតុនេះសម្រាប់ សម្រាប់ជំនាញ សុរិយោដី សមាគមអាដហុកនឹងចូលរួមនិងចេញថវិកាក្នុងកិច្ចការស៊ើបអង្កេតនេះ ។ រីឯសម្រាប់រឿងវិវាទជាមួយក្រុមហ៊ុនជាដើម គួរសហការ ជាមួយនឹងអាដហុកដើម្បីដោះស្រាយលើកិច្ចការស៊ើបអង្កេតនេះ ។
- លោកស្រី មុជ ងីម ស្រុកព្រៃឈរចំពោះឧបករណ៍ខុសច្បាប់កើតមកពីអ្វី? មានមន្រ្តីប៉ុន្មាននាក់នៅរដ្ឋបាលជលផល? ការអនុវត្តន៍ច្បាប់ យ៉ាងម៉េច ខ្លះ? បន្ទាប់ពីបានបញ្ចប់សំនួរលោកតំណាងរដ្ឋបាលជលផល បានឆ្លើយតបថាខែនេះ ខាងជំនាញអត់អាចចុះទៅដល់តំបន់នោះទេ ដោយសារ វាជាបឹងធំ។សម្រាប់មន្រ្តីបំរើការនៅរដ្ឋបាលជលផលមានតិចតួចណាស់ និងអត់មានកញ្ចប់ថវិកា ដូចមន្ទីរជំនាញក្នុងខេត្តផ្សេងៗទេ មានតែកញ្ចប់ ថវិកា សម្រាប់ការចុះបង្ក្រាបបទល្មើស។បន្ទាប់ពីតំណាងរដ្ឋបាលជលផល បានឆ្លើយតប និងបង្ហាញនូវការលំបាកខាងលើនេះ លោកនាងសុវ៉ាត ជាអ្នកសម្របសម្រួលអាដហុកប្រចាំខេត្តកំពង់ចាម បានចូលរួមឆ្លើយនិងស្នើសុំ សហការដោយបញ្ជាក់ថា សម្រាប់បទល្មើសនេះខាងជលផលអាច សហការជាមួយនឹងអាដហុក សម្រាប់ចុះអន្តរាគមន៍ដើម្បីជៀសវាងការសហការជាមួយនឹងជំនាញជលផល ។ បន្ទាប់ពីលោក នាងសុវ៉ាត បាន បញ្ចប់ លោកប្រធានសមាគមអាដហុកនឹងសហការជាមួយនឹងរដ្ឋបានជំនាញ សម្រាប់ប្រឆាំងនឹងការប្រព្រឹត្តរបស់អ្នកជើងកាង ណាម្នាក់ ក្នុងខេត្តហេតុនេះ បើសិនជាអាជ្ញាធរមានឆន្ទ:យើងនឹងធ្វើកិច្ចការណាមួយឲ្យបាន បន្ទាប់ពីតំណាងសមាគមអាដហុក លើកឡើងនូវទស្សនសម្រាប់ កិច្ចសហការបង្ក្រាបបទល្មើសដើម្បីឲ្យមានប្រសិទ្ធិភាពតំណាងរដ្ឋបាលជលផលបានឆ្លើយតបថាសម្រាប់កិច្ចសហការលើបញ្ហាអួនស្បៃ(ទំហ៊ំ៣ទូក)គឺមិនពិបាកទេជាពិសេសលោកជំនាញសន្យាថានឹងធ្វើឲ្យបានចំពោះរឿងអួនស្បៃនេះហេតុនេះស្នើសុំលោកនាង សុវ៉ាតរាយការណ៍ហើយជំនាញនឹងសុំដីកាពីតុលាការសម្រាប់បង្ក្រាបបទល្មើសច្បាប់នេះ។
- លោកស្រីតំណាងសហគមន៍មកពីភូមិទ្រមូងពាក់ព័ន្ធនឹងដីចំការកៅស៊ូជាទ្រព្យសម្បត្តិសាធារណតើរដ្ឋមានសិទ្ធិផ្តល់សម្បទានសេដ្ឋកិច្ចឬទេ? ចំពោះសំនួរនេះលោកតំណាងមន្ទីរជំនាញដែនដីបានឆ្លើយតបថាអាចធ្វើបានលុះត្រាតែរដ្ឋធ្វើអនុប្រយោគជាមុនសិន ។ពាក់ព័ន្ធនឹង សំនួរនេះ លោកប្រធានសមាគមអាដហុកបានចូលរួមឆ្លើយថាសម្រាប់ដីក្រហមឬចំការកៅស៊ូវាជាប្រភេទដីឯកជនរបស់រដ្ឋវាមិនមែនជា កម្មសិទ្ធិសាធារណ: របស់រដ្ឋទេ។រឿងនៅមេម៉ត់នេះវាជាការឹងរុសរបស់ក្រុមហ៊ុនមិនព្រមអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ។
- តំណាងសហគមន៍នេសាទហេតុអ្វីបានជារាល់ការចុះបង្ក្រាបឈ្មួញដឹងមុន?តើពេលណាឈប់មានរំលោភសិទ្ធិដីធ្លី? សម្រាប់សំនួរនេះ លោក ប្រធានសមាគមអាដហុកបានបញ្ជាក់ថាវាពាក់ព័ន្ធនឹងការចុះបញ្ជី លុះណាតែការចុះបញ្ជីចប់សព្វគ្រប់ទើបមានសុវត្ថិភាពដីធ្លីនិង ឈប់មានការ រំលោភសិទ្ធិដីធ្លី។រីឯសំនួរពាក់ព័ន្ធនឹងជំនាញជលផល លោកតំណាងរដ្ឋបាលជលផលបានឆ្លើយតបថា ការបែកធ្លាយព័ត៌មានបណ្តាលមកពីណា? ជំនាញស្នើសូមឲ្យសហគមន៍ទៅចុះចាប់ឃាត់ហើយរាយការណ៍ប្រាប់មកជំនាញជលផលទើបមានប្រសិទ្ធិភាពហើយជំនាញនឹងចុះទៅជួយ។
- លោក យីយីម មកពីស្រុកកំពង់សៀមជាតំណាងពលរដ្ឋឃុំក្រឡាពាក់ព័ន្ធនឹងដីត្រពាំង ជាសម្បត្តិសាធារណ:របស់ឃុំ។ជំនាញសុរិយោដី បាន បំបែកក្បាល ដីថ្មីជាន់លើគ្នាលើក្បាលដីចាស់។ពាក់ព័ន្ធនឹងរឿងនេះបានចុះជាបញ្ជីជាលក្ខណ:ប្រពន្ធរួចហើយ ប៉ុន្តែមួយឆ្នាំក្រោយមក ដីត្រពាំង ហ្នឹងស្រាប់តែមានប្លង់ថ្មីលេខ៩៨៨ចុះថ្ងៃទី៤ខែ៤ឆ្នាំ២០១៣បំបែកឲ្យមកឈ្មោះ ឆេងយឺន។តើជំនាញអាចជួយយ៉ាងណាសម្រាប់រក្សាដីបឹងនេះ ជូនសហគមន៍វិញ?សម្រាប់សំនួរពាក់ព័ន្ធនឹងបច្ចេកទេសធ្វើប្លង់លោកតំណាងប្រធានមន្ទីរដែនដីបានឆ្លើយបញ្ជាក់ថាប្លង់ដែលចេញមកដំបូង ជាប្លង់ត្រពាំងទាំងមូលប៉ុន្តែក្រោយមកខាងជំនាញគេអាចបំបែកក្បាលដីត្រពាំងជា៣ក្បាលដី តាមគោលការណ៍ សិទ្ធិប្រក្សត្យ ហេតុនេះពុំមានប្លង់ ជាន់គ្នាទេ ។ ការបំបែក គឺទៅជាក្បាលដីថ្មីហើយ។សម្រាប់ការបញ្ចប់វិវាទដីធ្លីសម្រាប់គណកម្មការសុរិយោដីខេត្តបច្ចុប្បន្ននេះនៅសល់ ៥៩ករណី ប៉ុណ្ណោះ ហើយក្នុងមួយស្រុកនៅសល់ ២ឬ៣ ក្នុង១៧ស្រុកទូទាំងខេត្ត ។ សម្រាប់បណ្តឹងដំបូងត្រូវដាក់មកគណកម្មការសុរិយោដីថ្នាក់ ស្រុក ជាមុន។ ចំពោះការស៊ើបអង្តេតបើសិនជាចុះស៊ើបអង្កេតឃើញមានប័ណ្ណគឺគណកម្មការសុរិយោដី នឹងច្រានសំណុំរឿងចោល ប៉ុន្តែភាគីមានសិទ្ធិប្តឹង តវ៉ាក្នុងរយ:ពេល៣០ថ្ងៃទៅកាន់គណកម្មការសុរិយោដីថ្នាក់ខេត្ត។រយ:ពេលស៊ើបអង្កេតគឺគេទុកពេលឲ្យ៦០ថ្ងៃ ដើម្បីធានានូវភាពគ្រប់ជ្រុង ជ្រោយ ជា ពិសេសចុះទៅកាន់ទីតាំងដីកើតវិវាទ។ បន្ទាប់កម្មវិធីសំនួរចម្លើយពេញអង្គនៃអង្គប្រជុំឈានដល់ទីបញ្ចប់ អង្គប្រប្រជុំបានដំណើរការកម្មវិធី បូកសរុបលទ្ធផលនិងកំណត់អនុសាសន៍ កម្មវិធីនេះ។
លោក ធនសារាយ ប្រធានសមាគមអាដហុកបានបូកសរុបនូវសិក្ខាសាលាដោយបានបញ្ជាក់ថា ពេលវេលាមួយព្រឹកនេះខ្លីមែន ប៉ុន្តែបានឆ្លងឆ្លើយគ្នា សកម្ម រវាង តំណាងសហគមន៍ជារាស្ត្រនិងមន្ត្រីអាជ្ញាធរខេត្តនិងអាជ្ញាធរជំនាញក្នុងខេត្ត។ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺក្រោយពេលចប់សិក្ខាសាលា តំណាងសហគមន៍និងជួបជាមួយនឹងសមាគមអាដហុកក្នុងការដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរខេត្ត ហេតុនេះសូមបងប្អូនដែលពុំទាន់បានដាក់ បណ្តឹង ស្នើសុំរួសរាន់ ហើយលោក នាងសុវ៉ាតនឹងតាមឃ្លាំមើលនូវចំណាត់ការនិងដំណោះស្រាយរបស់អាជ្ញាធរជំនាញ ដូចជាករណីព្រៃលិចទឹក តើខេត្តដោះ ស្រាយ យ៉ាងណា?សម្រាប់រឿងនៅមេម៉ត់លោកជំទាវ នឹងអន្តរាគមន៍ទៅក្រុមប្រឹក្សាអភិវឌ្ឍន៍ខេត្ត ប៉ុន្តែសម្រាប់រឿងដែលគាំងយើងនឹងជួបផ្ទាល់ជាមួយ លោក ជំទាវនៅពេលក្រោយដើម្បីតាមដានដំណោះស្រាយនេះ។សម្រាប់រឿងជលផលអាដហុកនឹងសហការជាមួយនឹងជំនាញរដ្ឋបាល។ ដោយសារពេល វេលាខ្លីយើងខ្ញុំសូមអរគុណសម្រាប់កិច្ចសហការជាមួយរបស់អាជ្ញាធរខេត្តជាមួយនឹងសមាគមអាដហុកដើម្បីដោះស្រាយបញ្ហារបស់សហគមន៍។យើងខ្ញុំជឿជាក់ថាការសន្យានេះនឹងក្លាយជាការអនុវត្តន៍ជាក់ស្តែង ។
សុន្ទរកថាថ្លែងបិទដោយលោកជំទាវ ខុងស៊ុនអេង អភិបាលរងខេត្ត
ជាបឋមសូមថ្លែងអំណរគុណសម្រាប់គណអធិបតីដែលសរបញ្ជាក់ថាបងប្អូនបានដឹងពីសិទ្ធិរបស់ខ្លួននៅក្នុងសង្គមលទ្ធិប្រជាធិប្បតេយ្យ។ រឿងអ្វីក៏ដោយ អាស្រ័យលើការសហការគ្នាដូចជារឿងនៅក្រឡា ទោះបីជាមានប្លង់ក្តីសូមដាកើពាក្យប្តឹងនិងប្តឹងជាអនាមិកនៅក្នុងប្រអប់គណនេយ្យភាពខេត្ត ទោះបីជា យ៉ាងណាអាជ្ញាធរខេត្តនឹងទទួលយកទៅដោះស្រាយហើយលោកជំទាវបានបញ្ជាក់ថាប្រអប់គណនេយ្យនេះនឹងបើកមួយខែម្តង។ចំណាត់ការលើបណ្តឹង គឺបង្កើតក្រុមការងារគណនេយ្យភាពដើម្បីដោះស្រាយតាមល្បិចកលជនប្រព្រឹត្តហេតុនេះបានជា លោកជំទាវស្នើសុំផ្តល់វគ្គហ្វឹកហ្វឺនក្នុងមួយឆ្នាំម្តង ដើម្បី បង្កើនសមត្ថភាពក្រុមការងារ។សម្រាប់បណ្តឹងគឺលោកជំទាវនឹងទទួលយក រីឯការដោះស្រាយនឹងធ្វើបន្ត ។
ទីបញ្ចប់លោកជំទាវបានជូនពរឆ្នាំថ្មីសម្រាប់គណអធិបតីនិងសិក្ខាកាមនិងបានបញ្ជាក់នូវជំនឿជឿជាក់លើកិច្ចសហការជាមួយនឹង សមាគមអាដហុក ជាពិសេស សន្យាជាថ្មីអំពីការទទួលនូវពាក្យបណ្តឹងនិងដំណោះស្រាយយ៉ាងហោចណាស់ក៏នឹងលើកយកកង្វល់ទាំងអស់ទៅដាក់អភិបាលខេត្ត និងស្នើ ចំណាត់ការពីរាជរដ្ឋាភិបាលដើម្បីដោះស្រាយ៕
សូមអរគុណសម្រាប់ការអាននូវអត្ថបទនេះ!