នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ សមាគអាដហុក បានធ្វើការអង្កេត នូវហេតុការណ៍ នៃ ការប៉ះទង្គិចគ្នា បណ្ដាលអោយមានអំពើ ហិង្សាកើតឡើងរវាង កម្មករ កម្មការិនី ប្រមាណជាជាង ២,០០០នាក់ មកពីរោងចក្រ ៦ផ្សេងៗគ្នា (ស៊ីនស៊ីលេកអិនហុង, ហុងវ៉ា, យ៉ាក ជីន, ម៉ាក់ លីន, ប៊ូ ថែម និងរោងចក្រស្បែកជើង មិនស្គាល់ឈ្មោះ) ជាមួយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រមាណជា ៣,០០០នាក់ នៅម៉ោងប្រហែលជា ៨ និង ៣០នាទីព្រឹក នៅត្រង់ចំណុច តំបន់សេដ្ឋកិច្ច ពិសេស ដែលមានចំងាយប្រមាណជា ២០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ ការប៉ះទង្គិចគ្នានេះបណ្ដាលមកពី កងរាជអាវុធហត្ថ បានវាយទៅលើ កម្មករ កម្មការិនី ៧នាក់ ដើម្បីអោយកម្មករ ដែលកំពុងស្រែកហៅ កម្មករ កម្មការិនី ដែលកំពុង ធ្វើការនៅក្នុង រោងចក្រ ដែលស្ថិតនៅក្នុង តំបន់ សេដ្ឋកិច្ចពិសេស អោយមកចូលរួមធ្វើបាតុកម្ម ដើម្បីទាមទារ ដំឡើងប្រាក់ខែ អោយបាន ១៦០$ ក្នុងមួយខែ នៅពេលដែល មានកម្មករ កម្មការិនី ជាច្រើន ម៉ឺន នាក់ ដែលកំពុង បន្តធ្វើការតវ៉ា ទាមទារអោយ ដំឡើងប្រាក់ខែ គោលដូចគ្នា។
នៅក្នុងព្រឹត្តការណ៍ ហិង្សានោះ កងរាជវុធហត្ថ បានវាយនឹងដំបងឆក់ ដែលបណ្ដាលអោយ កម្មករ កម្មការិនី ផ្ទុះកំហឹង ក៍បាន គប់ដុំថ្មទៅលើ កងរាជវុធហត្ថ ពេលនោះកងរាជអាវុធហត្ថ ក៏ បានបាញ់ គំរាម កម្មករ កម្មការិនី ប៉ុន្តែមិនមាន កម្មក កម្មការនីណា ម្នាក់បាន រងរបួស ដោយសារ គ្រាប់កាំភ្លើងនោះទេ។ តែទោះជាយ៉ាងណាក្ដី នៅក្នុង ហេតុការប៉ះទង្គិចគ្នានោះ មានកម្មករ ៣នាក់រងរបួសធ្ងន់ និងរបួសស្រាលជាច្រើនាក់ផ្សេងទៀត។ ចំណែកឯ កងរាជអាវុធហត្ថ វិញក៏បានរងរបួសស្រាល ចំនួន ៧នាក់ ផងដែរ និង មានការចាប់ខ្លួន កម្មករ ៣នាក់ នៅម៉ោងប្រហែល ៩ព្រឹក ហើយក៏បានដោះលែងវិញ នៅម៉ោង ១២ ថ្ងៃត្រង់។ ការប៉ះទង្គិចនេះ បានធ្វើអោយ កកស្ទះ ចរាចរ នៅលើផ្លូវជាតិលេខ៤ ពីម៉ោង ៩និង ៣០នាទី រហូតដល់ពេលនេះ នៅមិនទាន់ អាចធ្វើ ចរាចរបាននៅឡើយទេ (ម៉ោង ១៦និង៤០នាទី)។
ក្នុងខណៈដែល ក្រុមកម្មក កម្មការនី កំពុង ធ្វើបាតុកម្មបិទផ្លូវជាតិលេខ៤ ក៏មាន កម្មករ កម្ការនី ប្រមាណជា ៣០,០០០នាក់ បានធ្វើបាតុកម្ម នៅខាងមុខ ក្រសួងការងារនិង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងរាជធានីភ្នំពេញ។