សមាគមអាដហុក​ចាប់ផ្តើមបើកវគ្គ​ផ្សព្វផ្សាយ ស្តីពីការដោះស្រាយទំនាស់

កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៣ សមាគមអាដហុក​ ខេត្តបាត់ដំបង បានបើកវគ្ក ផ្សព្វ​ផ្សាយ ស្តីពី ​ការដោះស្រាយទំនាស់ ក្រៅប្រពន្ធ័តុលាការ នៅក្នុងបរិវេន វត្តតាង៉ែន ក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។ វគ្គនេះ ប្រព្រឹត្តទៅចាប់ផ្តើម ពីម៉ោង៩ ដល់ ម៉ោង១១ សម្រប​សម្រួល ​ដោយលោក យិន ម៉េងលី  អ្នកសំរបសំរួល អាដហុក ខេត្តបាត់ដំបង និងមានការ​ចូលរួម ​ពីអាជ្ញាធរភូមិ ឃុំ តំណាងប្រជាពលរដ្ឋ មកពី ភូមិតាង៉ែន ភូមិអូរតាញា និង ភូមិអូរពងមាន់ សរុប ចំនួន ១២៦នាក់ ស្រី ៤៤នាក់ ។

បន្ទាប់ពីមតិស្វាគមន៏​របស់តំណាង​អាជ្ញាធរឃុំ  លោក យិន ម៉េងលី អ្នកសំរបសំរួល អាដហុក ​ខេត្ត​បាត់ដំបង និង ជាមន្ត្រីទទួលបន្ទុក គំរោងដោះស្រាយទំនាស់ ក្រៅប្រព័ន្ធតុលាការ (ADR)  បានធ្វើការ​ជំរាប​ជូន អ្នកចូលរួមនាពេលនោះថា វគ្គ ផ្សព្វផ្សាយ​នេះ ​មានគោលបំណង ដើម្បី​ឲ្យ ​ប្រជាពលរដ្ឋ​យើងបានយល់ដឹងអំពីៈ

កម្មវិធីការដោះស្រាយទំនាស់ក្រៅប្រពន្ធ័តុលាការរបស់សមាគមអាដហុក ដែលជាកម្មវីធីថ្

យន្តការដោះសា្រយទំនាស់ក្រៅប្រពន្ធ័តុលាការ

និង ដំណើរការជ្រើសរើសសមាជិកគណៈកម្មការដោះស្រាយទំនាស់ឃុំតាក្រៀម

លោក យិន ម៉េងលី បានបន្តថា ដោយមើលឃើញថាបច្ចុប្បន្នប្រព័ន្ធយុត្តិធម៌នៅមានគំលាតឆ្ងាយពីប្រជាពលរដ្ឋ តាមជនបទ  ដែលបញ្ហាខ្លះបងប្អូន​អាចដោះស្រាយសម្រុះសម្រួលគ្នាបានសោះ តែដោយសារតែភាពចង់ឈ្នះចង់ចាញ់ និង ខ្វះការយល់ដឹង នាំឲ្យយបងប្អូនយើងក្តីក្តាំគ្នាខាត លុយកាក់ ពេលវេលា និងអាចឈានដល់មានគំនំគំគួនគ្នាថែមទៀតផង ។ ដូច្នេះហើយទើបចាប់ពីឆ្នាំ២០១៣នេះតទៅ  ដោយមានការជួយឧបត្ថមគំាទ្រពីសហភាព​អឺរ៉ុប និងម្ចាស់ជំនួយផ្សេងៗទៀត សមាគមអាដហុកបានចាប់ផ្តើមដំណើរការអនុវត្តន៏ គំរោងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដោយធ្វើការរួម​សហការ​ជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់​ ពិសេសឃុំ​ សង្កាត់ និងអង្គការដៃគូដើម្បី​ជួយដោះស្រាយទំនាស់មួយចំនួន ពិសេសករណីរដ្ឋប្បវេណី ដោយប្រើ​ប្រាស់ឧបករណ៏ដោះស្រាយ​ទំនាស់ក្រៅប្រព័ន្ធ​តុលាការទាំង២៣ ដែលសមាគមបានរៀបចំឡើងកន្លងមកជាមធ្យោបាយ  ។

លោក យិន ម៉េងលី បានបន្តទៀតថា នៅក្នុងសង្គមមនុស្សមិនថាជាតិសាសណាទេ គឺចៀសមិនផុត​តែងតែកើត មានទំនាស់ជាការធម្មតា តែអ្វី ដែលសំខាន់​គឺការគ្រប់គ្រង និង​ដោះស្រាយ​ទំនាស់ដោយសន្តិភាព និង អហិង្សាទេ ដែលអាច ធ្វើឲ្យសហគមន៏រស់នៅដោយភាពសុខដុម ។

បន្ទាប់មកលោក យិន ម៉េងលី ក៏បានធ្វើការជ្រើសរើសតំណាងអ្នកស្មគ្រ័ចិត្តចំនួន២នាក់ ដើម្បី ចូលជាសមាជិក គណៈកម្មការដោះស្រាយទំនាស់ឃុំ  ជាលទ្ធផលបានទៅលើ (១)ឈ្មោះ ជឿង ឡន ភេទប្រុស និង (២)ឈ្មោះ ចាន់ បណ្តូល ភេទស្រី ដោយមានការគាំទ្ររភាគច្រើនបំផុតនៃអ្នកចូលរួម ។

ក្នុងឳកាសនោះដែរលោក នី សុខា អនុប្រធានផ្នែដោះស្រាយទំនាស់ក្រៅប្រពន្ធ័តុលាការ បានមានមតិបញ្ជាក់បន្ថែមថា ដូចគ្នានឹងខេត្តបាត់ដំបង​ដែរ សមាគមអាដហុកនិងធ្វើសកម្មភាពនេះ នៅគ្រប់ខេត្ត/ក្រុង ដោយឆ្នាំ២០១៣នេះយើងកំណត់យក ឃុំគោលដៅចំនួន៣៦ឃុំ ដើម្បីធ្វើការផ្សព្វ​ផ្សាយ​ពីគំរោងនេះ ព្រមទាំង​រៀបចំបង្កើតគណៈកម្មការ សំរាប់ដោះស្រាយទំនាស់ តូចតាចដែលកើត​មាន​ក្នុងសហគមន៏ទៅថ្ងៃអនាគត ដើម្បីជាការជួយកាត់ បន្ថយការចំណាយក្នុងការប្តឹងផ្តល់ និងពិសេសការរក្សា បាននូវចំណងសាមគ្គីភាពក្នុងសហគមន៏ថែមទៀតផង ។

លោកបានបញ្ជាក់ទៀតថា ជាយុទ្ធសាស្ត្រដើម្បីឲ្យការសម្រុះសម្រួលមានប្រសិទ្ធភាព សមាគមនឹងបន្តពង្រឹងសមត្ថភាព ជំនាញការដោះស្រាយ ទំនាស់ដល់សមាជិកគណៈកម្មទាំងអស់ តាមរយៈ​ការធ្វើវគ្គបណ្តុះបណ្តាល និង ផ្តល់យោបល់ពីមន្ត្រីជំនាញ ។

 

ពត៌មានលំអិតទំនាក់ទំនងជាមួយលោក នី សុខា អនុប្រធានផ្នែកដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ   ០១២​៩៤៣៨៦០