សមាគមអាដហុក ខេត្តមណ្ឌលគីរី ឃ្លាំមើល ប្រជាពលរដ្ឋតវ៉ាឲ្យបញ្ចុះតំលៃអគ្គិសនី

កាលពីព្រឹកថ្ងៃទី១៨​ ខែកុម្ភៈ ឆ្នាំ២០១៣នេះ នៅវេលាម៉ោង៩.០០ព្រឹក សមាគមអាដហុក ខេតត្ត មណ្ឌលគីរី បានធ្វើការ សង្កេតតាមដាន ករណីបាតុកម្ម​ដោយសន្តិវិធី តាមការស្នើសុំរបស់ ប្រជាពលរដ្ឋ​ក្នុង​ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ប្រមាណជា១០០នាក់ ដែលពួកគេ បាននាំគ្នាធ្វើបាតុកម្ម​ចូលមកសាលាខេត្ត​មណ្ឌលគីរី ដោយមានលើកបដា ដើម្បីធ្វើការតវ៉ាឲ្យបញ្ចុះតំលៃអគ្គិសនីពី១៥០០រៀល មកត្រឹម៦៥០រៀល។

ពេលនោះដែរលោក ចឹង សុចន្ថា នាយករដ្ឋបាលសាលាខេត្តគាត់បានចេញមកជួបនិងប្រជាពលរដ្ឋ និងពន្យល់ពីហេតុផលថាៈ​សាលាខេត្តមិនមានតួនាទី​ធ្វើការដោះស្រាយរឿងហ្នឹងទេ កិច្ចការទាំងនេះ គាត់និងធ្វើរបាយការណ៍​បញ្ជូនទៅថា្នក់លើ ក្រសួងជំនាញ។ ពេលនោះដែរប្រជាពលរដ្ឋ​មិនសុខចិត្តទេ ដោយនិយាយខ្លាំងៗថាៈ​បើមិនមានដំណោះស្រាយពួកគាត់​មិនព្រមចេញពីសាលាខេត្តនោះទេ ស្របពេលនោះដែរយើងក៏បានឃើញលោក ​ជិន សុឃុន ប្រធានអគ្គិសនីខេត្តបានចេញមកពន្យល់ហេតុផលពីករណីនេះដែរ តែប្រជាពលរដ្ឋនៅមិនព្រមដដែល​ដោយប្រជាពលរដ្ឋចង់ឲ្យ​មានការសន្យាថាៈ​នឹងដោះស្រាយឲ្យ។​ក្រោយមកលោក ចឹង សុចន្ថា និងលោក ជិន សុឃុន ក៏បានពិភាគ្សាគ្នា ដោយសំរេចយក​ថ្ងៃច័ន្ទអាទិត្យក្រោយ និងធ្វើការដោះ​ស្រាយឲ្យ។​ក្រោយពីមានការសន្យារួចមកប្រជាពលរដ្ឋក៏បាននាំគ្នា​រំសាយមកផ្ទះរៀងៗខ្លួនទៅ។​គួរបញ្ជាក់ផងដែរថាៈកាលពីលើកមុន​ក៏មានការតវ៉ារឿង​អគ្គិសនីហ្នឹងដែរ តែខាងអគ្គិសនីលើកហេតុផល់ថាៈសាំងថ្លៃ ផ្លូវថ្នល់ពីបាក ទិញភ្លើងមកពីវៀតណាមថ្លៃ តែឥឡូវនេះប្រជាពលរដ្ឋ​បានលើកហេតុផល​ប្រាប់ទៅខាង​ក្រុមហ៊ុនអគ្គិសនីវិញថាៈការដែលក្រុមហ៊ុនទិញភ្លើងមកពីវៀតណាមឥឡូវមួយគីឡូវ៉ាត់តំលៃ តែ៣៥០រៀលប៉ុណ្ណោះ ហើយខាងមូលនិធីជប៉ុន​ក៏បានជួយមួយចំនួន​ធំដែរ ហេតុអីក៏ភ្លើងនៅតែថ្លៃ?។