សិក្ខាសាលាស្ដីពី សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ

សមាគម ការពារសិទ្ធិមនុស្ស អាដហុក បានរៀបចំ សិក្ខាសាលា មួយ ក្រោមប្រធានបទ សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ក្រោមការឧបត្ថម គាំទ្រដោយ សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា។ សិក្ខាសាលា រយៈពេល ២ថ្ងៃ ដែលចាប់ផ្ដើម ពីថ្ងៃទី៩ ដល់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១២ បានផ្ដោតការយកចិត្ត ទុកដាក់ទៅ លើការវិវឌ្ឍន៍ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា និងក៏ផ្ដោតសំខាន់ទៅលើ ការសិក្សា និងរិះរក នូវយន្តការ ថ្មីៗ សំរាប់ កែលំអរ នូវ ស្ថាប័ន មួយចំនួនដែល មិនទាន់មានដំណើរការល្អ នៅឡើយនោះ។