សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(អាដហុក) ក្រោមការគាំទ្រថវិកាដោយ diakonia បានរៀបចំវេទិការសាធារណៈស្តីអំពី “ហិង្សាផ្អែកលើយេនឌ័រ និងសុវត្ថិភាពទេសន្តរប្រវេសន៍” នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅទីធ្លាវត្តព្រៃតាសក់ ភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ អ្នកចូលរួមសរុប ៨៧នាក់ ជាប្រជាសហគមន៍ ក្នុងនោះមានស្រ្តី ៤៦នាក់ ដែលមានវាគ្មិនសរុប ៣រូប ៖ ១. លោក នី សុខា តួនាទីជាប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា សមាគមអាដហុក ២. លោក អ៊ុន រៀន តួនាទីជាមេឃុំត្នោតចុងស្រង់ ៣. លោកកង ចាន់វិបុលវឌ្ឍនា តួនាទីជានាយប៉ុស្តិ៍រដ្ឋបាលត្នោតចុងស្រង់។ វេទិការសាធារណៈនេះធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋសហមគន៍យល់ដឹងពី៖
- សកម្មភាព សេវា និងអាណត្តិការងាររបស់អាដហុក
- ទីភ្នាក់ងារជ្រើសរើសពលករដែលមានចុះបញ្ជីក្នុងក្រសួងការងារ
- សិទ្ធិពលករចំណាកស្រុក
- ផលវិបាកនៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន
- ផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារ សមភាពយេនឌ័រ ល្បិចមេខ្យល់ ការជួញដូរមនុស្ស និងការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព។
- ការស្វែងរកសេវាកម្ម អាដហុក ដើម្បីអាចជួយខ្លួនឯង គ្រួសារ និងសហគមន៍ ព្រមទាំងធ្វើការផ្សព្វផ្សាយចំណេះដឹងបន្តទៅបងប្អូន មិត្តភក្តិ នៅក្នុងសហគមន៍របស់ខ្លួន។