សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក) កាលពីនៅថ្ងៃទី២១ ដល់ ២២ ខែកញ្ញា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលដល់និស្សិតស្តីអំពី “សិទិ្ធមនុស្ស និងប្រជាធិបតេយ្យ”ដែលប្រព្រឹត្តទៅស្ថិតនៅភូមិជ្រាវសង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាបដោយមានការចូលរួមពីនិស្សិតតាមសាកលវិទ្យាល័យនានាដែលកំពុងសិក្សានៅក្នុងខេត្តសៀមរាបអ្នកចូលរួមសរុប ៣០នាក់ ក្នុងនោះស្រី្ត ១៦នាក់។
គោលបំណងនៃវគ្គបណ្តុះបណ្តាល៖
- យល់ដឹងអំពីទ្រឹស្តីសិទិ្ធមនុស្ស ប្រជាធិបតេយ្យ ការឃ្លាំមើលសិទិ្ធមនុស្ស របៀបធ្វើរបាយការណ៍ឃ្លាំមើល និងវិធីសាស្រ្តផ្អែកលើសិទិ្ធមនុស្ស (Human Rights Based Approach)
- យល់ដឹងអំពីសិទិ្ធមនុស្សតាមរយៈការចែករំលែកពីវាគ្មិនមានបទពិសោធន៍យូរឆ្នាំលើវិស័យសិទិ្ធមនុស្ស។
- យល់ដឹងអំពីច្បាប់ជាតិ ច្បាប់អន្តរជាតិ កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទិ្ធពលរដ្ឋ និងសិទ្ធនយោបាយ (ICCPR) និងសេចក្តីថ្លែងការណ៍ជាសាកលស្តីអំពីសិទិ្ធមនុស្សឆ្នាំ១៩៤៥និងលិខិតតុបករណ៍សិទ្ធិមនុស្សផ្សេងទៀត។