នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ មានករណីរំលោភសេពសន្ទវៈ មួយបានកើតឡើងនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅវេលាម៉ោង ១២ថ្ងៃត្រង់។ ជនរងគ្រោះ ឈ្មោះ ជ. រ. ភេទស្រី អាយុ០៩ឆ្នាំ រស់ភូមិកើតហេតុខាងលើ។ ជនសង្ស័យឈ្មោះ បាន ពុទ្ឋ ភេទប្រុស អាយុ ៧៥ឆ្នាំ រស់នៅទីកន្លែងកើតហេតុដូចគ្នា។ ក្រុមគ្រួសារជនរងគ្រោះបានទៅប្តឹងខាងប៉ូលីសប៉ុស្តិ៍ដែរ ប៉ុន្តែខាងប៉ូលីសមិនចាត់វិធានការ។ សន្ទាប់ពីបានទទួលព័ត៌មាន កាលពី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ អ្នកសម្របសម្រួលសមាគមអាដហុកខេត្តស្ទឹងត្រែង ក៏បានចុះទៅធ្វើការស៊ើបអង្កេត និងនាំក្មេងស្រីទៅស្នងការខេត្ត ព្រមទាំងធ្វើកោសល្យវិច្ច័យនៅមន្ទីរពេទ្យ។
បន្ទាប់ពីមានការអន្តរាគមន៍ពីសមាគមអាដហុកភ្លាមៗនោះ ជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បីធ្វើការសាកសួរនៅស្នងការខេត្ត។សមាគមអាដហុក នឹងធ្វើការតាមដានបន្តដើម្បីលុបបំបាត់នូវវប្បធម៌និទណ្ឌភាពលើស្រ្តី និងកុមារ។