ព័ត៌មានបច្ចុប្បន្នភាព:
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) រួមជាមួយនឹងសហការី០២នាក់ទៀតរួមមានលោក ញឹល ភាព និងលោក ថាន់ ហាច ត្រូវបាននគរបាលបញ្ជូនពួកគាត់ចេញស្នងការដ្ឋានខេត្តក្រចេះ កាលពីវេលាម៉ោង១១ និង១០នាទីព្រឹកមិញនេះ បានមកដល់ ស្នងការដ្ឋានខេត្តរតៈគិរី ហើយ ដើម្បីបន្តនីតិវិធីសាកសួរ។ មកទល់ពេលនេះពួកគាត់នៅមិនទាន់ជួបនឹងមេធាវីដែលគ្រោងដាក់ពាក្យការពារជូនពួកគាត់នៅឡើយទេ ។
សូមបញ្ជាក់ថា៖ អ្នកទាំង៣នាក់ខាងលើ ត្រូវបាននគរបាលខេត្តក្រចេះ ឃាត់ខ្លួនសាកសួជាមួយសហការីរបស់ខ្លួនជាង១០នាក់ រួមនឹងក្រុមគ្រួសារពួកគេ បន្ទាប់ពីចូលរួមសិក្ខាសាលា ការកសាងក្រុម និងពង្រឹងសមត្ថភាពបុគ្គលិក កាលពីថ្ងៃម្សិលមិញ ។ ក្រោយពីសាកសួរចប់នាព្រឹកមិញនេះ នគរបាលសម្រេចឃាត់ខ្លួនអ្នកទាំង៣នាក់ខាងលើ រួចបញ្ជូនខ្លួនទៅខេត្តរតនៈគិរី ហើយអនុញាតឲ្យក្រុមការងារ និងក្រុមគ្រួសាររបស់ពួកគេបានវិលត្រលប់ទៅភ្នំពេញវិញ ។ សមាគមអាដហុក និងអង្គការសង្គមស៊ីវិលជាដៃគូផ្សេងទៀត ដែលមានការព្រួយបារម្ភពីសុវត្ថិភាពអ្នកទាំង៣ កំពុងតែឃ្លាំមើល និងតាមដានយ៉ាងយកចិត្តដាក់លើករណីនេះ ៕