ប្រជាសហគមន៍រងគ្រោះដីធ្លី ៥ខេត្តមកតាមដានញត្តិនៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់

ប្រជា​សហគមន៍​រងគ្រោះ​ដីធ្លីប្រមាណ​ជាង ១០០នាក់ មកពី ៥ខេត្ត កាល​ពីនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ​បានឡើង​មកតាមដាន​ញត្តិរបស់​ពួកគាត់ ក្រោយ​ពីបានដាក់​នៅថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៣កន្លងទៅ។ រួមមាន​សហគមន៍​មកពី៖ សហគមន៍៨៤៣ សហគមន៍១២៩ សគមន៍ព្រលាន សហគមន៍១៩៧ ខេត្តកោះកុង, សហគមន៍ចំនួន ៣ស្រុក គឺស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ, សហគមន៍ចំនួន៣ សហគមន៍រស្មីសាមគ្គី សហគមន៍ត្រពាំងជោរ សហគមន៍អមលាំង ខេត្តកំពង់ស្ពឺ, សហគមន៍មកពី ភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប, ឃុំកូនក្រៀល ស្រុកសំរោង ខេត្តឧត្តមានជ័យ។ គោលបំណងដើម្បីស្វែងរកដំណោះស្រាយពីបញ្ហាវិវាទដីធ្លីរបស់ពួកគាត់ ដែលអូសបន្លាយពេលជាយូរមកហើយ និងស្នើសុំពន្លឿនការដោះស្រាយទំនាស់ដីធ្លី។ កាលពីថ្ងៃនោះផងដែរប្រជាសហគមន៍បានមកដល់ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅម៉ោង៨នឹង៣០នាទី ដោយនៅរង់ចាំរហូតដល់ម៉ោង២និង២០នាទី ទើបមានតំណាងក្រសួងដែនដី ៣រូប ចេញមកប្រគល់ដីកាអម និងឯកសារបញ្ជូនរឿង ទៅមន្ទីរសុរយោដី និងតាមបណ្តារខេត្តនិមួយៗ ដើម្បីពន្លឿនដោះស្រាយជូនដល់ប្រជាពលរដ្ឋ ។
#សមាគមអាដហុក សង្កេតឃើញថា មានវត្តមានក្រុមអង្គការសង្គមស៊ីវិលអាដហុក លីកាដូ និងមានអាជ្ញាធរប្រមាណជាង ២០នាក់ តាមឃ្លាំមើល និងថតរូបជាប្រចាំផងដែរ៕