អាដហុកពង្រឹង​ការ​ដោះ​ស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ

IMG_4523សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៥ បាន​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​ពី​ការ​ដោះ​ស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ នៅ​រាជ​ធានី​ភ្នំពេញ។

ថ្លែង​នៅ​ឯ​ពិធី​បើក​វគ្គ​បណ្ដុះ​បណ្ដាល លោក ធន សារាយ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​មាន​ប្រសសាសន៍​ថា វគ្គ​បណ្ដុះ​បណ្ដាល​មាន​រយៈ​ពេល ៤​ថ្ងៃ​នេះ មាន​គោល​បំណង​ផ្លាស់​ប្ដូរបទពិសោធន៍​ក្នុង​ចំណោម​បុគ្គលិក​មក​ពី​តាម​បណ្ដា​ខេត្ត​ទាំង​អស់ និង​ស្វែង​រក​ចំណុច​ខ្វះ​ខាត​នៃ​យន្តការ​ដោះ​ស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​ត្រូវ​បាន​អនុវត្ត​កន្លង​មក​ហើយ។

យន្តការ​ដោះ​ស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ ត្រូវ​បាន​សមាគម​អាដហុក​ចាប់​ផ្ដើម​ឡើង​នៅ​ឆ្នាំ​២០១៣។ កម្មវិធី​នេះ មាន​បំណង​កែ​លម្អ​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​តាម​រយៈ​ការ​ពង្រឹង​យន្តការ​ដោះ​ស្រាយ​ទំនាស់​ក្នុង និង​ក្រៅ​ប្រព័ន្ធ​តុលាការ និង​កសាង​ការ​សន្ទនា និង​កិច្ច​សហការ​រវាង​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍៕