អាជ្ញាធរសៀមរាបចាប់ខ្លួនតំណាងអ្នកភូមិពីរនាក់

11655547_1608971279361876_1531150455_nមន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ប្រចាំ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ ២​រូប ដែល​ជា​តំណាង​របស់​ប្រជា​ពលរដ្ឋ​ជាង ៣០០​គ្រួសារ​នៅ​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​ទាំង​ពីរ​អំឡុង​ពេល​ចាប់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០១៥។

លោក សួស ណារិន មន្ត្រី​អង្កេត​សិទ្ធិ​មនុស្ស​ប្រចាំ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​នៅ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា លោក ហុង ណាក់ អាយុ ៣៨​ឆ្នាំ រស់​នៅ​ភូមិ​ត្នោត និង​លោក ឈន គុជសៀក អាយុ ៣២​ឆ្នាំ រស់​នៅ​ភូមិ​គោកក្ដុល នៃ​ឃុំ​កំពង់ភ្លុក ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ប្រាសាទ​បាគង​ចាប់​ខ្លួន​នៅ​ម៉ោង ៦​ព្រឹក ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០១៥ ហើយ​រង​អំពើ​ហិង្សា​ពី​សមត្ថកិច្ច​នៅ​ពេល​អ្នក​ទាំង​ពីរ​សួរ​រក​ដីកា​ចាប់​ខ្លួ។

តំណាង​ប្រជា​ពលរដ្ឋ​ទាំង​ពីរ​រូប​នេះ ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​ពី​ការ​ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៥ ក្នុង​សំណុំ​រឿង​ជម្លោះ​សហគមន៍​ទេសចរណ៍​កំពង់ភ្លុក ដែល​ប៉ុន​ប៉ង​បង្កើត​សហគមន៍​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ផ្ដាច់​ចេញ​ពី​ក្រុមហ៊ុន​ស៊ូជីង៕