នៅព្រឹកថ្ងៃទី០៩ ខែ មករា ឆ្នាំ ២០១៤ លោក ធន សារាយ ប្រធានអង្គការការពារសិទ្ឋិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅអាដហុក បាននាំយកជំនួយឩបត្ថម្ភជូនដល់កម្មករ កម្មការនី រងគ្រោះចំនួន២៤នាក់ ក្នុងនោះសម្រាប់ចែកជូនដល់អ្នករងរបួសស្រាលចំនួន ២១នាក់ ក្នុងម្នាក់ៗទទួលបាន ២០0,០០០ រៀល និង អ្នករបួសធ្ងន់ចំនួន ០៣នាក់ ម្នាក់ៗទទួលបាន ៣០០,០០០រៀល។ កម្មករ កម្មការនីទាំអស់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ មិត្តភាពខ្មែរ-សូវៀត និង មន្ទីពេទ្យព្រះកុសុមៈ (ហៅមន្ទីរពេទ្យលោកសង្ឃ)។ការចែកជំនួយឩបត្ថម្ភនេះគឺធ្វើតែទៅលើអ្នករងគ្រោះដោយសារ ការបាញ់បង្រ្កាប ពីសំណាក់កងកម្លាំងប្រដាប់អាវុធនៅថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០១៤ នៅចំណុចសួនកាណាឌីយ៉ា រឺផ្លូវវេងស្រេង ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។