សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមជំរុញដល់ ស្ថាប័នអនុវត្តច្បាប់ ត្រូវចាត់វិធានការណ៍ អោយបានម៉ឹងម៉ាត់ ក្នុងការចាត់ វិធានការណ៍ ទៅលើជនប្រព្រឹត្ត ដែលបាន ប៉ុនប៉ង ធ្វើឃាត លោក សុក រដ្ឋា អ្នកសម្របសម្រួល សមាគងាដហុក ខេត្តមណ្ឌលគីរី និង សហការីរបស់លោក ២រូបផ្សេងទៀត (លោក ប៊ុន ចន្ថា អាយុ ៤៩ឆ្នាំជាជំនួយការ និងលោក ឡេ កៅ អាយុ ២៩ឆ្នាំជាសកម្មជន ក្រុងសែនមនោរម្យ) កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ដែលប្រព្រឹត្តឡើងដោយ ឈ្មោះ ប៉ែន សុខុម ជាអ្នកការពារ ក្រុមហ៊ុន (វិឡាឌីវិឡុបមេន) Vila Development ដោយប្រើប្រាស់ រថយន្តម៉ាក Tacoma ពាក់ស្លាកលេខ កំពង់ចាម 2A-5873។
ករណីនេះ លោក សុក រដ្ឋា និង សហកការីរបស់លោក ទាំងពីរនាក់បាន ដាក់ពាក្យ ប្ដឹងទៅ តុលាការខេត្តមណ្ឌល់គីរី កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ក្រោយពីការដាក់ពាក្យប្ដឹង ទៅស្ថាប័នអាយ្យការ អមសាលាដំបូងខេត្តមណ្ឌលគីរី ក៏មានសមត្ថកិច្ចដែលពាក់ព័ន្ធ នៅក្នុងរឿងក្ដីនេះ មួយចំនួន និង តំណាងក្រុមហ៊ុន បានព្យាយាមធ្វើការសម្របសម្រួល ផ្ដល់សំណងរដ្ឋប្បវេណី និង រំលត់បណ្ដឹងអាជ្ញា ជាមួយ លោក សុក រដ្ឋា និង ជនរងគ្រោះពីររូបផ្សេងទៀត ប៉ុនតែការព្យាយាមនេះ ត្រូវបាន លោក សុក រដ្ឋា ក៏ដូចជា សមាគម អាដហុក បដិសេធមិនទទួលយកតាមការស្នើសុំខាងលើនេះ។
នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោង ៨និង៣០នាទីព្រឹក លោក សុក រដ្ឋា អមដំណើរដោយ លោក ឡុង លន់ មេធាវិការពារក្ដីរបស់ សមាគអាដហុក និង លោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស និង ច្បាប់ បានចូលបំភ្លឺ អំពីករណីប៉ុនប៉ងធ្វើឃាតនេះ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគបាលខេត្តមណ្ឌលគីរី។ នៅក្នុងការឆ្លើយបំភ្លឺនោះ លោក សុក រដ្ឋា ក៏ដូចជា សមាគមអាដហុក បានបញ្ជាក់ ពីជំហរយ៉ាង ច្បាស់លាស់ ក្នុងការជំរុញ ដល់ស្នងការនគរបាលខេត្តមណ្ឌលគីរី អោយបញ្ជូន សំណុំរឿង ប៉ុនប៉ងធ្វើឃាតខាងលើនេះ ទៅស្ថាប័ន អាយ្យការអមសាលដំបូង ខេត្ខមណ្ឌលគីរី ដើម្បីចាត់ វិធាមការតាមនីតិវិធីច្បាប់ ដោយមិនធ្វើការសម្របសម្រួល យកសំណងរដ្ឋប្បវេណី ហើយរំលត់បណ្ដឹងអាជ្ញានោះទេ។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស និងច្បាប់ ០១១ ២៧ ៤៩ ៥៩