សម្លាប់ប្រពន្ធរួចយកអាវចងករសពដើម្បីបន្លំភ្នែកសមត្ថកិច្ច

Untitled-1នៅ​ថ្ងៃទី២៦ ខែ មករា ឆ្នាំ ២០១៦ វេលា​IMG_0417aម៉ោង​១០ព្រឹក ក្នុង​ភូមិ​ កញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្ត​បាត់ដំបង ស្ត្រីម្នាក់​ឈ្មោះ ហាវ ឡា អាយុ​៣២ឆ្នាំ ជាកម្មការិនី​ធ្វើការនៅប្រទេសថៃ ត្រូវបានប្តី​ឈ្មោះ សៅ ឡឹម អាយុ ៣១ឆ្នាំ សម្លាប់​ដោយសា​តែការ​ប្រច័ណ្ឌ ។​ ក្រោយពេលសម្លាប់រួច ប្តីរូបនោះបានយក​អាវដៃ​វែង២​តភ្ជាប់គ្នា មកចងក​សពប្រពន្ធ​ព្យួរទៅ​នឹង​ធ្នឹមផ្ទះ​ ក្នុងគោល​បំណង​ដើម្បី បង្វែង ឃាតកម្ម ទៅជាទៅ ជាករណីសម្លាប់ខ្លួនឯង​ដោយការ​ចងក​ ។ ​​បន្ទាប់​ពីសម្លាប់ និង​រៀបចំប្រឌិត​ស្ថានភាពរួច ជនប្រព្រឹត្ត​ធ្វើជារត់ផង យំផង ទៅហៅ​អ្នក​ជិតខាង​ឲ្យមក​ជួយ​ប្រពន្ធ ។IMG_0415a

ឈ្មោះ អ៊ីវ កន អាយុ៥៥ឆ្នាំ ត្រូវជាពូ​របស់សព ដែលជា​អ្នកចូល​ទៅជួយ កាត់ខ្សែ​ចងក​ដោយផ្ទាល់​ បាន​និយាយថា ពេលចូល​ទៅជួយ​ស្រាប់តែឃើញ​នៅលើខ្លួន​សពមាន​ស្លាកស្នាម​ ដូចជា​ជាំមុខ ដៃជើង និង​បែកច្រមុះ ដោយមាន​ការសង្ស័យ ក៍សួរទៅ​ជនប្រព្រឹត្ត តែត្រូវ​បាន​ជនប្រព្រឹត្ត​ឆ្លើយថា ខ្លួនមិនបាន​ដឹងរឿង​អីទេ ព្រោះកំពុង​តែដេកលក់ ពេលភ្ញាក់​ឡើង​ស្រាប់តែ​ឃើញ​ប្រពន្ធ​ស្លាប់បាត់​ហើយ ដោយមិន​អស់ចិត្ត ក៍បាន​រាយការណ៍​ទៅសមត្ថកិច្ច ។

IMG_0416aដោយមានការ​ដឹងនាំ​ស៊ើបអង្កេត ពីលោក នួន សាន ព្រះរាជ​អាជ្ញា ឃើញមាន​ចំណុច​គួឲ្យ​សង្ស័យ ក៍បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បីធ្វើការ​សាកសួរ ជន​សង្ស័យ​ក៏បាន​សារភាព​ថាខ្លួនបាន​វាយ​ប្រពន្ធ​ចំមុខ៦ដៃ​ ដោយសារ​តែប្រពន្ធ​និយាយ​ទូរស្ទ័ព​ជាមួយ​ប្រុស​ច្រើនដង​ ហើយ​ហាម​មិនស្តាប់ ទើបឈាន​ដល់​ច្របាច់ក​សម្លាប់​តែម្តង ដោយភ័យ​ខ្លាចមាន​ទោសធ្ងន់ ក៏ព្យាយាម​ធ្វើជាយក​ខ្សែមកចងក​ប្រពន្ធ​ដើម្បី​រួចពីទោស ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅពន្ធនាគារ​ខេត្ត សមាគម​អាដហុក នឹងបន្ត​តាមដាន​ចំណាត់ការ​របស់​សមត្ថកិច្ច​ជាបន្ត​ទៅទៀត។