សមាគម​អាដហុក ត្រូវការ​ជ្រើសរើស​បុគ្គលិក​ចំនួន ១រូប បំរើការ​ងារជា អ្នកយាម

ដំណឹងជ្រើសរើសបុគ្គលិក

          សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា គឺជាអង្គការក្រៅ​ រដ្ឋាភិបាល      ឯករាជ្យ-អព្យាក្រឹត មិនរកផលចំណេញ និងមិនស្ថិត​ក្រោមការ​ឃុំគ្រង​របស់​គណបក្ស​នយោបាយ​​ណាមួយ ហើយធ្វើការដើម្បី​ស្ថាប​នា​អោយ​មាន​ឡើងវិញ​នូវសិទ្ធិ សេរីភាព​ជាមូល​ដ្ឋាន​តាមរយៈ​ការបង្កើន​ចំណេះ​ដឹងផ្នែក​សិទ្ធិមនុស្ស និងច្បាប់ដល់​ប្រជាពលរដ្ឋ ធ្វើយ៉ាង​ណាអោយគាត់​យល់អំពី​សិទ្ធិមនុស្ស និងចេះ​​ការពារ​សិទ្ធិ​ដោយ​ខ្លួនឯង។ សមាគមអាដហុក​ ត្រូវ​បានបង្កើត​ឡើងនៅ​ចុងឆ្នាំ ១៩៩១ ដែល​មានការិយាល័យ​​កណ្តាល​នៅទីស្នាក់កា​រ​ភ្នំពេញ និងការិយាល័យ​ខេត្ត-រាជធានី ចំនួន ២៤ ទៀត។

យោងតាម​តម្រូវការ​ជាចាំបាច់​របស់សមាគម​នៅក្នុង​ពេលបច្ចុប្បន្ននេះ សមាគមអាដហុក សូមជូន​ដំណឹង​ដល់ សាធារណៈ​ជន​ទាំងអស់​អោយបាន​ជ្រាបថា សមាគម ត្រូវការ​ជ្រើស​រើស​បុគ្គលិក​ចំនួន ១រូប បំរើការងារ​ជា អ្នកយាមប្រចាំ​ស្នាក់ការ​កណ្តាលរាជធានី​ភ្នំពេញ។

អ្នកយាម​ប្រចាំ​ស្នាក់ការ​កណ្តាល (ប្រាក់បៀ​វត្សរ៍​ប្រចាំ​ខែ ១៨០ដុល្លារ)

ភារកិច្ច និងការទទួល​ខុសត្រូវ

–     យាមប្រ​ចាំស្នាក់​ការ​នៅស្នាក់​ការកណ្តាល​តាមតារាង​កាលវិភាគ

–     រក្សាសណ្តាប់ធ្នាប់នៅក្នុងបរិវេនការិយាល័យ

–     រក្សាសុវត្ថិភាពសំភារៈ យានជំនិះ របស់សមាគម បុគ្គលិក និងភ្ញៀវនៅក្នុងបរិវេន និងមុខការិយាល័យ

–     ជួយសម្រួល​ដល់ជ​ន​រងគ្រោះ​មកទំនាក់ទំនង​សួរព័ត៌មាន ឬប្រឹក្សា​យោបល់​ផ្នែកច្បាប់

–     សំអាតបរិវេនមុខការិយាល័យ និងស្រោចទឹកផ្កា

–     ត្រួតពិនិត្យប្រព័ន្ធទឹកភ្លើងនៅក្នុងការិយាល័យ

–     បញ្ចេញ និងបញ្ចូលរថយន្តសមាគ​មរាល់ព្រឹកល្ងាច

–     ភារកិច្ចតាម​ការចាត់តាំង​របស់​ប្រធាន​ផ្នែក​រដ្ឋបាល​ក្នុងក​រណីចាំបាច់

បេក្ខជន/បេក្ខនារី​ត្រូវមាន​លក្ខណៈ​សម្បត្តិ​ដូចខាង​ក្រោម

–     ជនជាតិខ្មែរ អាយុចាប់ពី ២៥ឆ្នាំឡើង

–     មានកំរិតវប្បធម៌មធ្យមសិក្សាទុតិយភូមិ

–     ធ្លាប់មាន​បទពិសោធន៍​ធ្វើការងារ​ជាមួយ​អង្គការ​សិទ្ធិ​មនុស្សជាតិ​-​អន្តរជាតិ​ចាប់ពី ២ឆ្នាំឡើង

–     មានអត្តចរិក​ សីលធម៌ល្អ មានភាពស្មោះត្រង់ និងមាន​ភាព​ឧស្សាព្យាយាម

–     បេក្ខជនត្រូវ​ចេះបើកបរ និងមានប័ណ្ណ​បើកមាន​សុពលភាព

បេក្ខជន ដែលមាន​ចំណាប់​អារម្មណ៍ សូមផ្ញើ​ប្រវត្តិរូប មកការិយាល័យ​រដ្ឋបាល តាម​អាស័យ​ដ្ឋាន​​ផ្ទះ​លេខ៣ ផ្លូវ១៥៨ ឧកញ៉ាទ្រឿងកាង សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈអ៊ីម៉ែល adhoc@forum.org.kh​​ ចាប់ពីថ្ងៃ​ផ្សាយ​ដំណឹង​នេះ​​តទៅ ផុតកំណត់​ទទួល​ពាក្យ​ថ្ងៃទី០៩  ខែកុម្ភៈ ឆ្នាំ២០១៦។